ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំ​ក្រោម​តុ​ពេក !!

8 ឆ្នាំ មុន

វិបត្តិ​ខ្លះ​ក្នុង​សង្គម ពី​មួយ​អាណត្តិ​ទៅ​មួយ​អាណត្តិ​នៅ​តែ​មិន​ដោះស្រាយ​…​ ឬ​ដោះស្រាយ​បាន​តែ​គ្នា​ឯង​… ​បក្សពួក​… ​និង​បញ្ហា​ក្រោម​តុ​…​ ។​ល​។ វិបត្តិ​នោះ​មិនធំ​ដុំ​ពេក​ទេ​…​ អាច​ថា​តូចតាចក៏​បាន​…​ ប៉ុន្តែ​បើ​មិន​ដោះស្រាយ​ឱ្យ​របូតរលូត​ទេ​…

វិបត្តិ​ខ្លះ​ក្នុង​សង្គម ពី​មួយ​អាណត្តិ​ទៅ​មួយ​អាណត្តិ​នៅ​តែ​មិន​ដោះស្រាយ​…​ ឬ​ដោះស្រាយ​បាន​តែ​គ្នា​ឯង​… ​បក្សពួក​… ​និង​បញ្ហា​ក្រោម​តុ​…​ ។​ល​។ វិបត្តិ​នោះ​មិនធំ​ដុំ​ពេក​ទេ​…​ អាច​ថា​តូចតាចក៏​បាន​…​ ប៉ុន្តែ​បើ​មិន​ដោះស្រាយ​ឱ្យ​របូតរលូត​ទេ​… ​វា​ជា​ទម្ងន់​ដល់​បក្ស​កាន់អំណាច​…​ មន្ត្រី​ខ្លះ​ខឹង​ពេក​រហូត​ដល់
និយាយ​យ៉ាង​ផុយ​ថា ទាល់តែ​«​ផ្លាស់​ប្តូរ​» ។

មិនធំ​ដុំ​ពេក​ទេ​…​ ហើយ​ក៏​មិន​ពិបាក​ដល់​មេ​ធំ​ៗ​ដែល​កាន់​អំណាច​ដែរ​…​ ប៉ុន្តែ​មក​ពី​ធ្វើ​មិនដឹង ! អញ​ធ្វើ​មេ​គ្មាន​អ្នក​ណា​ធំ​ជាង​អញ​… ​ហេ ! ហេ !
គួរ​ពិនិត្យ​មើល​ក្រោម​ផង​… ​លោកម្ចាស់ !…​ ប៉ូលិស​ខ្លះ​ធ្វើ​តាំង​តែ​ពី​បោះ​ឆ្នោត​អាណត្តិ​ទី​១ ឬ​មុន​ទៀត​…​ នៅ​បេ​ប​មិន​បេ​ប​…​ ផ្កាយ​មិន​ផ្កាយ​… ​ខ្លះ​ទើប​ធ្វើ​សោះ មាន​សក្តិ​ធ្ងន់​ស្មា​… ​មាន​សក្តិ​ជិត​ដល់​លោក​ខែ​… ​ទើប​ធ្វើ​សោះ​ឡើង​នោះ​ឡើង ! ឯ​ខ្លះ​ជាង​២០​ឆ្នាំ​ហើយ​នៅ​តែ​ប៉ូលិស​យាម​… ​ប៉ូលិស​ឃី​ស​… ​។​ល​។

មានរឿង​មួយ​…​ ទំនង​ដោយសារ​មេ​«​ធោ​ម​ៗ»​ភ្ញាក់ពីដេក នឹកឃើញ​ប៉ូលិស​ម្នាក់​ពីរ ពាក់​«​បេ​ប​»ជាង​២០​ឆ្នាំ​មក​ហើយ​…​ ខោ​មិន​ខោ អាវ​មិន​អាវ​… ​ក៏​ដំឡើង​ផ្លោះ​ឱ្យ​ពាក់​«​សក្តិ​២» ភ្លាម​… ​លើកទឹកចិត្ត​… មើលទៅ​ស្ថាប័ន​«​មហា​គយ​»​ក៏​ដូ​ច្នោះដែរ​… ​ប្រហែល​បា​ដាង​គាំង​«​ច្រែះ​ស៊ី​ច្រែះចាប់​»​អស់ហើយ​… «​គ្នា​អញ ឬ​ក្រោម​តុ​» បាន​ឡើង​ខ្ពស់​ «​កប់​ពពក​»​​ នឹង​គេ​ទៅ​… បើ​គ្មាន ​«​ចុច​ៗ»​ទេ​…​​ មេ​ឃា​ហើយ​… លោក​ម្ចាស់​ថ្លៃ ម្ចាស់​ថោក​អើយ ! មើល​គ្នា​អត់​ឃើញ​ទេ !!

មន្ត្រី​គយ​ខ្លះ​គួរ​ឱ្យ​អាណិត​ខ្លោចចិត្ត​… ​ពាក់​បេ​ប​២០​ប្លាយ​ឆ្នាំ ក៏​មាន​រាប់​មិន​អស់​ដែរ​… ​គ្មាន​មេខ្លោង​ណាមួយ​មើលឃើញ​គ្នា​ទេ​… ​មេខ្លោង​នៅ​មហា​វិមាន​…​ ឯ​«​បេ​ប​មិន​បេ​ប​» ​ជួល​ផ្ទះ​ស្នាក់​នៅ​រក​អាណា​ថោក​ជាងគេ​…​ កូន​ធាក់​កង់​ទៅ​សាលា​… ​មើល​មិន​យល់ ! ល្មម​ស្ថាប័ន​មហាសេដ្ឋី​គយ​…​ មើល​កូនចៅ​ខ្លះ​ៗ​ផង​…

នៅ​មាន​ស្ថាប័ន​ច្រើន​ទៀត​… ​ដែល​៥​អាណត្តិ​ហើយ​ លោត​ផ្លោះ​តែ​គ្នា​ឯង​…​ ល្មម​ដឹងខ្លួន​ខ្លះ​ហើយ​… ​កុំ​ស្រែក​តែ​មាត់​…​ ឱ្យ​ចេះ​កម្រើក​ត្រគាក​ផង ។

ស្ថាប័ន​ណា​ក៏​និយាយ​ដូច​គ្នា​ដែរ​… ​សូម​លោក​មេ​ៗ…​ មេ​ខ្លាញ់ មេ​មិនសូវ​ខ្លាញ់​ ទាំងឡាយ​ មើល​កូនចៅ កូនចាប កូន​ព្រាប​ផង​… ​កាលណា​អស់​ជីវិត​ទៅ​វា​ដូច​គ្នា​ទេ​… ​បើ​មិន​កប់​ក៏​ដុត​…​ បើ​មិន​ដុត​ក៏​កប់​… ​បើ​ដុត​បាន​មួយ​កញ្ចប់​…​ បើកប់​ស្នូល​ដី​ដូច​គ្នា ។

កុំ​គិតតែ​ «​គ្នា​អញ​» គួរ​គិត​គ្នា​គេ​ផង​.. ​ភ្លេច​ៗ ពេលវេលា​ «​បោះ​ឆ្នោត​» ​ជិត​មក​ដល់​…​ កុំ​គិតតែ​ «​ក្រោម​តុ​»​ពេក !!
                       អា​ឡេវ