ខេត្តបាត់ដំបង ៖ ការរៀបចំពិធីប្រណាំងទូកនៅក្នុងខេត្តបាត់ដំបង នឹងចាប់ផ្ដើមធ្វើនៅម៉ោង០១ និង៣០នាទីរសៀលថ្ងៃទី២៦តុលា នេះ ស្ថិតនៅដងស្ទឹងសង្កែ ។
បើតាមលោកច័ន្ទ សុផល អភិបាលខេត្ត បានឱ្យដឹងនៅមុននេះបន្តិចថា ទូកគ្រប់ប្រភេទ ដែលត្រូវចូលរួមប្រកួតមានសរុប២៤គូ ហើយការប្រណាំង គឺបែងចែកទៅតាមការរៀបចំរបស់គណៈកម្មការ ។
ពិធីបុណ្យអុំទូកនេះ គឺធ្វើរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៦ និង២៧ តុលា ២០១៥ ដោយមានការរៀបចំឱ្យមានដាក់តូបលក់ទំនិញជាច្រើន ដោយមានក្រុមអាជីវករថៃចូលរួមផងដែរ ។
លោកអភិបាលខេត្តបន្តថា តូបលក់ទំនិញគ្រប់ប្រភេទមានជាង៤០០តូប ក្នុងនោះ តូបលក់ទំនិញរបស់អាជីវករថៃមានប្រហែល៣០០តូប ប៉ុន្តែក្រុមអាជីវករថៃបានដកថយវិញប្រហែល៥០តូប ដោយសារយើងមិនមានទីតាំង។ ពិធីប្រណាំងទូកនាឆ្នាំនេះ មានទ្រង់ទ្រាយធំជាងឆ្នាំមុន ទាំងចំនួនទូកប្រណាំង ទាំងចំនួនតូបលក់ទំនិញ និងទាំងអ្នកចូលរួមក្នុងកម្មវិធីបុណ្យ ៕








ចែករំលែកព័តមាននេះ