រាជធានីភ្នំពេញ ៖ ថ្លែងនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អាគារស្នាក់នៅសំរាប់យោធាចារ្យជាអំណោយដ៍ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងបិទវគ្គហ្វឹកហ្វឺនពលទាហាននៃបញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្មនៅសាលានាយទាហានត្មាតពងនៅថ្ងៃទី២៤ តុលា ២០១៥ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នាយរងសេនាធិកាចំរុះនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្មបានមានប្រសាសន៍ថា ការហ្វឹកហ្វឺនគឺមានសារៈសំខាន់ណាស់ដើម្បីបង្កើនសមត្ថភាព និងទំនួលខុសត្រូវរបស់កងទ័ព។
ការហ្វឹកហ្វឺនរបស់កងទ័ពមិនមែនត្រឹមតែហ្វឹកហ្វឺនកាយសម្បទា និងយុទ្ធវិធីប្រយុទ្ធនោះទេគឺហ្វឹកហាត់វិន័យសណ្តាប់ធ្នាប់ ការគ្រប់គ្រង ការទទួលខុសត្រូវរបស់កងទ័ព ដែលទាំងអស់នេះគឺជាគុណតម្លៃរបស់កងទ័ព។
លោកហ៊ុន ម៉ាណែត បានន្ថែមថា ប្រទេសកម្ពុជាទើបតែមានសុខសន្តិភាព និងស្ថិរភាពសង្គមក្នុងរយៈពេលជាង១០ឆ្នាំតែប៉ុណ្ណោះ ដូច្នេះកងទ័ពត្រូវតែហ្វឹកហ្វឺន និងត្រៀមការពារជាប់ជានិច្ចចំពោះសមិទ្ធផលដែលយើងមានសព្វថ្ងៃនេះ៕





ចែករំលែកព័តមាននេះ