ខេត្តព្រះសីហនុ ៖ សមត្ថកិច្ចការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនខេត្ត ចុះបង្ក្រាបករណីចែកចាយថ្នាំញៀន ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ និងរឹបអូសវត្ថុថ្នាំញៀនមួយចំនួន កាលពីវេលាម៉ោង៩និង៥១នាទីយប់ថ្ងៃទី២៥ តុលា ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ។
ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនខាងលើនេះ ឈ្មោះ ហាក់ សុខហេង អាយុ២៤ឆ្នាំ ជាបុគ្គលិកសន្តិសុខឯកជនមួយ និងរឹបអូសបានថ្នាំញៀនប្រភេទមេតំហ្វេតាមីន(ទឹកកក) ចំនួន២កញ្ចប់តូច ទម្ងន់៦,៨៥ក្រាម ។
ជនសង្ស័យនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី ៕
ចែករំលែកព័តមាននេះ