រាជធានីភ្នំពេញ ៖ បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពបានឲ្យដឹងនៅប៉ុន្មាននាទីមុននេះថា នៅសាលប្រជុំសាលារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៦ តុលា ២០១៥ មានបើកកិច្ចប្រជុំដើម្បីត្រៀមផែនការរៀបចំបុណ្យអុំទូក ក្រោមអធិបតីភាពលោក ប៉ា សុជាតិវង្ស ប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ និង មានការចូលរួមពីអភិបាលខណ្ឌទំាង១២ មេបញ្ជាការកងរាជអាវុធហត្ថ ស្នងការនគរបាល និងមន្រ្តីជំនាញក្រោមឱវាទសាលារាជធានីភ្នំពេញជាច្រើនរូបទៀត ។
សេចក្តីរាយការណ៍បានបន្តថា កិច្ចប្រជុំខាងលើប្រើពេលមិនដល់កន្លះម៉ោងផងក៍ត្រូវប្រកាសរំសាយវិញ ដោយសារលោក ប៉ា សុជាតិវង្ស ជាប់រវល់រឿងក្រុមប្រជាពលរដ្ឋនិង សហព័ន្ឋមួយចំនួនធ្វើកូដកម្មទាមទារឲ្យលោក កឹម សុខា ចុះចេញពីតំណែងអនុប្រធានទី១រដ្ឋសភា ។
ព័ត៌មានលម្អិតនឹងមានផ្សាយជូននៅលើសារព័ត៌មានកោះសន្តិភាព ៕




ចែករំលែកព័តមាននេះ