ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ក្រុងព្រះសីហនុ​បាន​គ្រប់គ្រង​សភាពការណ៍​កាត់​ផ្តាច់​ការ​ចម្លង​មេរោគ​កូ​វី​ដ​១៩ បានជា​បន្តបន្ទាប់

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ លទ្ធផល​នៃ​ការ​បិទ​ខ្ទប់​ក្រុងព្រះសីហនុ​គិត​មក​ត្រឹម​ថ្ងៃ​សៅរ៍ ទី​៨ ខែឧសភា ២០២១​នេះ អាជ្ញាធរ​បាន​គ្រប់គ្រង​សភាពការណ៍​កាត់​ផ្តាច់​ការ​ចម្លង​មេរោគ​កូ​វី​ដ​១៩ បានជា​បន្តបន្ទាប់ ក្នុង​នោះ បើ​តាម​ក្រុម​គ្រូពេទ្យ​ខេត្ត​ឲ្យ​ដឹង​។…

ខេត្ត​ព្រះ​សីហ​នុ ៖ លទ្ធផល​នៃ​ការ​បិទ​ខ្ទប់​ក្រុងព្រះសីហនុ​គិត​មក​ត្រឹម​ថ្ងៃ​សៅរ៍ ទី​៨ ខែឧសភា ២០២១​នេះ អាជ្ញាធរ​បាន​គ្រប់គ្រង​សភាពការណ៍​កាត់​ផ្តាច់​ការ​ចម្លង​មេរោគ​កូ​វី​ដ​១៩ បានជា​បន្តបន្ទាប់ ក្នុង​នោះ បើ​តាម​ក្រុម​គ្រូពេទ្យ​ខេត្ត​ឲ្យ​ដឹង​។

យោង​តាម​លទ្ធផល​តេស្ត​សំណាក​មួ​យស​ប្តា​ហ៍​ចុង​ក្រោយ​នេះ​បង្ហាញ​ថា ចំនួន​អ្នក​វិជ្ជមាន​កូ​វី​ដ​១៩ ក្នុង​ក្រុងព្រះសីហនុ​បាន​ថយ​ចុះ​មិន​កើន​ច្រើន​លើស​ពី​១០០​នាក់ ដូច​កាលពី​មិន​ទាន់​បិទ​ខ្ទប់​ក្រុង​ឡើយ ហើយ​ចំនួន​អ្នកជា​សះស្បើយ​ក៏​មាន​ជា​បន្តបន្ទាប់​ដែរ ។

ជាមួយ​គ្នា​នេះ មន្ត្រី​ផ្លូវការ​រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ​ឲ្យ​ដឹង​ថា ការ​បែងចែក​តំបន់​បិទ​ខ្ទប់​ជា​៣​ពណ៌​រួម​មាន​ក្រហម​, លឿងទុំ និង​ពណ៌​លឿង​នេះ ប្រយោជន៍ ដើម្បី​កាត់​ផ្តាច់​ការ​ចម្លង​មេរោគ​កូ​វី​ដ​១៩ ចេញពី​តំបន់​ក្រហម​ចូល​មក​តំបន់​លឿងទុំ និង​តំបន់​លឿង បើ​មិន​ដូច្នោះ​ទេ តំបន់​លឿងទុំ និង​តំបន់​លឿង​ក៏​អាច​ក្លាយជា​តំបន់​ក្រហម​ដូច​គ្នា​ដែរ ក្នុង​ករណី​មិន​ប្រើ​វិធានការ​បិទ​ខ្ទប់​នេះ ។

មន្ត្រី​ដដែល​បញ្ជាក់​ថា បច្ចុប្បន្ន​ការ​យក​តេស្ត​សំណាក​ក្នុង​តំបន់​ក្រហម​ជិត​រួចរាល់​ហើយ​ដែល​អាច​កំណត់​បាន​អំពី​ចំនួន​អ្នក​វិជ្ជមាន​ឬ​អវិជ្ជមាន និង​ឈាន​ទៅ​បើក​ដំណើរការ​ក្រុង​វិញ ក្រោយ​អាជ្ញាធរ​គ្រប់គ្រង​កាត់​ផ្តាច់​ការ​ចម្លង​ថ្មី​បាន ។

បច្ចុប្បន្ន​សមត្ថកិច្ច​ចម្រុះ​កំពុង​ដាក់​កម្លាំង​បន្ត​តាម​គោលដៅ​បិទ​ខ្ទប់​ក្រុងព្រះសីហនុ មួយ​រយៈ​ទៀត​រហូត​ដល់​មាន​សេចក្តីសម្រេច​ថ្មី​របស់​រដ្ឋបាល​ខេត្ត ឬ​អាច​និយាយ​បាន​ថា រហូត​ដល់​ស្ថានភាព​កូ​វី​ដ​១៩​នៅ​ក្រុងព្រះសីហនុ​ត្រូវ​គ្រប់គ្រង​បាន​ទាំងស្រុង​ពី​អាជ្ញាធរ ក្នុង​នោះ ការ​រារាំង​ចរាចរណ៍​ចេញចូល​របស់​ពលរដ្ឋ ឬ​ជនបរទេស​ដែល​គ្មាន​ភារកិច្ច​ចាំបាច់ ពី​តំបន់​មួយ​ទៅ​តំបន់​មួយ​ក្នុង​ក្រុងព្រះសីហនុ​ត្រូវ​បាន​រឹត​បន្តឹង ។

សូម​បញ្ជាក់​ថា រដ្ឋបាល​ខេត្ត​សម្រេច​រៀបចំ​បែងចែក​ជា​តំបន់​ក្នុង​ខេត្ត​ព្រះ​សីហ​នុ​ដូច​ខាងក្រោម ៖ ១-​ភូមិ​១ ភូមិ​២ ភូម​៣ ភូមិ​៤ ភូមិ​៥ នៃ​សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ជា​តំបន់​ក្រហម ! ២-​សង្កាត់​លេខ​១ សង្កាត់​លេខ​២ និង​សង្កាត់​លេខ​៣ និង​ភូមិ​៦ នៃ​សង្កាត់​លេខ​៤ ជា​តំបន់​លឿងទុំ ! ៣-​ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃ​នប់ ជា​តំបន់​លឿង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ