ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទះ​លក់​គ្រឿង​អេ​ឡិច​ត្រូ​និ​ច​នៅ​ផ្សារ​ទួល​ពង្រ​ត្រូវ​ឆាបឆេះ​ទាំង​ព្រឹក

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ផ្ទះ​លក់​គ្រឿង​អេ​ឡិច​ត្រ​និ​ច​មួយ​កន្លែង​ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ទាំង​ព្រឹក ប៉ុន្តែ​ពុំ​បាន​បណ្ដាល​ឲ្យ​មាន​មនុស្ស​រង​របួស ឬ​ស្លាប់​បាត់បង់​ជីវិត​នោះ​ឡើយ ហើយ​គ្រឿង​អេ​ឡិច​ត្រ​និ​ច​បាន​រង​ការ​ខូចខាត​ទាំងស្រុង ។ ចំណែក​អាជ្ញាធរ​បាន និង​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចេញ​អន្តរាគមន៍​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​ចេញ​ទៅ​បាញ់​ពន្លត់​រហូត​រលត់​ទៅ​វិញ​ទាំងស្រុង និង​បាន​ឆេះ​រាលដាល​ដល់​ផ្ទះ​អ្នក​ជិតខាង​ខ្លះ​ៗ​ដែរ…

រាជធានី​ភ្នំពេញ ៖ ផ្ទះ​លក់​គ្រឿង​អេ​ឡិច​ត្រ​និ​ច​មួយ​កន្លែង​ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ទាំង​ព្រឹក ប៉ុន្តែ​ពុំ​បាន​បណ្ដាល​ឲ្យ​មាន​មនុស្ស​រង​របួស ឬ​ស្លាប់​បាត់បង់​ជីវិត​នោះ​ឡើយ ហើយ​គ្រឿង​អេ​ឡិច​ត្រ​និ​ច​បាន​រង​ការ​ខូចខាត​ទាំងស្រុង ។

ចំណែក​អាជ្ញាធរ​បាន និង​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចេញ​អន្តរាគមន៍​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​ចេញ​ទៅ​បាញ់​ពន្លត់​រហូត​រលត់​ទៅ​វិញ​ទាំងស្រុង និង​បាន​ឆេះ​រាលដាល​ដល់​ផ្ទះ​អ្នក​ជិតខាង​ខ្លះ​ៗ​ដែរ ។

ហេតុការណ៍​នេះ បាន​កើតឡើង កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ព្រឹក ថៃ្ង​ទី​០៨ ខែឧសភា ឆ្នាំ​២០២១ នៅ​តាម​ផ្លូវ​បេតុង ស្ថិត​នៅ​ក្នុង​ផ្សារ​ទួល​ពង្រ ភូមិ​ទួល​ពង្រ សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

ផ្ទះ​ដែល​ត្រូវ​ភ្លើង​ឆេះ​នោះ ជា​ប្រភេទ​ផ្ទះថ្ម​ល្វែង​ទំហំ​៤​ម៉ែត្រ គុណ​នឹង​១៦​ម៉ែត្រ ដែល​មាន​ម្ចាស់​ឈ្មោះ អោ​ង លក្ខណា​រី ភេទ​ស្រី អាយុ ៤០​ឆ្នាំ មុខរបរ​ជា​អាជីវករ​លក់​ឧបករណ៍​អេ​ឡិច​ត្រូ​និ​ច ហើយ​គ្រោះ​អគ្គិភ័យ​ខាងលើ​នេះ បង្ក​ឡើង​ដោយ​ការ​ឆ្លង​ចរន្តអគ្គិសនី ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ព្រឹក​កើតហេតុ​ក្រោយ​ពេល​ភ្ញាក់​ពី​ដំណេក​ម្ចាស់ផ្ទះ​បាន​បើកទ្វារ​លក់ដូរ​ជា ធម្មតា ខណៈនោះ​ស្រាប់​មាន​ឧប្បត្តិហេតុ​ឆ្លង​ចរន្តអគ្គិសនី​កើតឡើង នៅ​ក្នុងផ្ទះ​កើតហេតុ​នេះ ។ ខណៈនោះ​បង្ក​ឲ្យ​មាន​អណ្ដាតភ្លើង​ឆាបឆេះ​ឡើង​យ៉ាង​ឆាប់រហ័ស ហើយ​ភ្លាម​ៗ​នោះ​អ្នក​ភូមិ​បាន​នាំ​គ្នា​ជួយ​ដងទឹក​ជះ​ពន្លត់​ព្រមទាំង​យក​បំពង់​ពន្លត់​អគ្គិភ័យ​ទៅ​បាញ់​ពន្លត់​ជា​ច្រើន​បំពង់​ដែរ ប៉ុន្តែ​ពុំ​បាន​រលត់​ឡើយ ។

ប្រភព​ដដែល​បាន​បន្ត​ថា ពេល​នោះ​បាន​ធ្វើ​ឲ្យ​មានការ​ភិតភ័យ​គ្រប់​គ្នា ហើយ​បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​នេះ ភ្លាម​កម្លាំង​អាជ្ញាធរ និង​សមត្ថកិច្ច​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​ផ្ដល់​ដំណឹង​ទៅ​កាន់​រថយន្ត​ពន្លត់​អគ្គិភ័យ​ជួយ​អន្តរាគមន៍ ។ ខណៈនោះ​រថយន្ត​ការិយាល័យ​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ចំនួន​៥​គ្រឿង ចេញ​ទៅ​ពន្លត​ដោយ​ប្រើប្រាស់​ទឹក​អស់​១​រថយន្ត​ស្មើនឹង​៤​ម៉ែត្រគូប​ទើប​រលត់​ទៅ​វិញ​ទាំងស្រុង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ