ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ស្នើ​ឲ្យ​ម្ចាស់​សហ​គ្រា​កុំ​យក​ករណី​ចាក់​វ៉ាក់សាំង​ទើប​អនុញ្ញាត​ឲ្យ​ចូល​ធ្វើការ

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​ឲ្យ​ម្ចាស់​សហគ្រាស​កុំ​យក​ករណី​បាន​ចាក់​វ៉ាកសាំង​ទើប​ឲ្យ​ចូល​បំរើ​ការងារ​វិញ​នោះ​ទេ ។ ការ​លើក​ឡើង​របស់​សម្តេច​តេ​ជោ ហ៊ុន​សែន បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ថា…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​ឲ្យ​ម្ចាស់​សហគ្រាស​កុំ​យក​ករណី​បាន​ចាក់​វ៉ាកសាំង​ទើប​ឲ្យ​ចូល​បំរើ​ការងារ​វិញ​នោះ​ទេ ។

ការ​លើក​ឡើង​របស់​សម្តេច​តេ​ជោ ហ៊ុន​សែន បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ថា មាន​ករណី​ថា មាន​កម្មករ​មួយ​ចំនួន​បាន​ធ្វើ​លិខិត​ពី​ឃុំ​សង្កាត់​បញ្ជាក់​ពី​ការ​ចាក់​វ៉ាក់សាំង​ទើប​ម្ចាស់​សហគ្រាស​អនុញ្ញាត​ឲ្យ​ចូល​ធ្វើការ​វិញ ។

យោង​តាម​សារ​សម្លេង​របស់​សម្តេច​តេ​ជោ នៅ​ថ្ងៃ​ទី​៨ ខែឧសភា ឆ្នាំ​២០២១ សម្តេច​បញ្ជាក់​ថា ៖«​ដោយសារ​តែ​មាន​រោងចក្រ​ខ្លះ​និយាយ​ថា កម្មករ​មិន​ទាន់​បាន​ចាក់​វ៉ាក់សាំង គឺ​មិន​អនុញ្ញាត​ឲ្យ​ចូល​ធ្វើ​ការងារ ។ បើសិន​ករណី​នេះ​ជា​រឿង​ពិត គឺ​វា​ជា​កំហុស​មួយ​របស់​ថៅកែ​រោងចក្រ​ដែល​សុំ​ឲ្យ​ក្រសួង​ការងារ​ធ្វើការ​ត្រួតពិនិត្យ​ឡើង​វិញ ហើយ​អាជ្ញាធរ​មូលដ្ឋាន​ក៏​ត្រួតពិនិត្យ​រឿង​នេះ​ឡើង​វិញ​។

យើង​មិន​ទាន់​អនុវត្ត​បាន​ចំណុច​នេះ​នូវ​ដោយ​យក​ចាក់​វ៉ាក់សាំង​នូវ​ការ​ធ្វើ​ដំណើរ ការ​កាត់​បន្ថយ ការ​ធ្វើ​ច​ត្តា​ឡី​ស័ក ដើម្បី​ការ​ធ្វើ​ការងារ​នោះ​ទេ​» ។ សម្តេច​បន្ត​ថា ការ​កំណត់​បែប​នេះ មិន​ត្រូវ​នោះ​ទេ ពីព្រោះ​ថា នៅ​កន្លែង​មិន​ទាន់​បាន​ចាក់​ផង នៅ​ដូ​ស​ទី​១ ហើយ​ដូ​ស​ទី​២ ក៏​មិន​ទាន់​បាន ដូច្នេះ​ប្រសិទ្ធភាព​មិន​ទាន់​ទប់ទល់​នឹង​ជំងឺ​បាន​នោះ​ទេ ។

ដូច្នេះ​ទោះបី​ទទួល​បាន​វ៉ាក់សាំង​ក៏​វិធានការ​ការពារ​ខ្លួន​ពី​កូ​វី​ដ​១៩ «៣​កុំ ៣​ការពារ​» មិន​ត្រូវ​បាន​លើកលែង​ជា​ដាច់ខាត ទោះបីជា​ចាក់​វ៉ាក់សាំង​រួច​ហើយ​ក៏​ដោយ ។ សម្តេច​បន្ថែម​មក​ដល់​ពេល​នេះ​កម្ពុជា​មិន​ទាន់​ឈាន​ដល់​លើកលែង​វិធានការ​«៣​កុំ ៣​ការពារ​»​ទោះបីជា​បាន​ចាក់​ប៉ាក់​សាំង​ក៏​ដោយ ។

តាម​អ្វី​ដែល​ខ្ញុំ​ទទួល​បាន​ព័ត៌មាន​វេជ្ជបណ្ឌិត ខ្លះ​មានការ​ធ្វេសប្រហែស​ពី​ការ​ចាក់​វ៉ាក់សាំង​បណ្តាល​ឲ្យ​ស្លាប់​ខ្លួន​ក៏​មាន ។ សម្តេច​ក៏​បាន​គូសបញ្ជាក់​ថា​«​ការ​ប្រើប្រាស់​វ៉ាក់សាំង ដើម្បី​ទទួល​បានការ​ងារ គឺ​មាន​ភាព​អយុត្តិធម៌​ចំពោះ​អ្នក​ដែល​មិន​ទាន់​ទទួល​បាន​វ៉ាក់សាំង ។ នេះ គឺ​ខ្ញុំ​សូម​បញ្ជាក់​ប្រទេស​យើង​ទើប​ចាក់​បាន​១៦​ភាគរយ​នៃ​ចំនួន​អ្នក​ត្រូវ​ចាក់​១០​លាន ប៉ុន្តែ​បើ​ចាក់​១៣​លាន​នោះ​ទើបបាន តែ​១០​ភាគរយ ។ ដូច្នេះ​មិន​ទាន់​អាច​យក​បញ្ហា​ចាក់​វ៉ាក់សាំង​ធ្វើ​ជា​មូលដ្ឋាន​ដើម្បី​នឹង​រក្សា​បានការ​ងារ​ធ្វើ​» ។ សម្តេច​លើក​ឡើង​ថា កន្លង​មក​សម្តេច​បាន​ចេញ​អនុក្រឹត្យ​ពី​កាតព្វកិច្ច​ទទួល​វ៉ាក់សាំង ប៉ុន្តែ​សម្រាប់​ប្រជាពលរដ្ឋ​មិន​ទាន់​ទេ តែ​ថ្ងៃក្រោយ​អាច​នឹង​មាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ