លើកដំបូងនៅវៀតណាម ស្លា.ប់អ្នកគ្រូពេទ្យម្នាក់ ក្រោយចាក់វ៉ាក់សាំងការពារកូវីដ-១៩
ទីក្រុងហានណូយ ៖ បុគ្គលិកពេទ្យស្រី អាយុ ៣៥ឆ្នាំ ធ្វើការនៅមន្ទីរពេទ្យមួយ ក្នុងខេត្តអានយ៉ាង បានទទួលមរណភាព នៅថ្ងៃសុក្រ ទី០៧…
ទីក្រុងហានណូយ ៖ បុគ្គលិកពេទ្យស្រី អាយុ ៣៥ឆ្នាំ ធ្វើការនៅមន្ទីរពេទ្យមួយ ក្នុងខេត្តអានយ៉ាង បានទទួលមរណភាព នៅថ្ងៃសុក្រ ទី០៧…
ទីក្រុងហានណូយ ៖ បុគ្គលិកពេទ្យស្រី អាយុ ៣៥ឆ្នាំ ធ្វើការនៅមន្ទីរពេទ្យមួយ ក្នុងខេត្តអានយ៉ាង បានទទួលមរណភាព នៅថ្ងៃសុក្រ ទី០៧ ឧសភា ២០២១នេះ បន្ទាប់ពីចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩រួច នេះបើយោងតាមសារព័ត៌មានវៀតណាម vnexpress ។
ក្រុមគ្រូពេទ្យជំនាញ នៃមន្ទីរសុខាភិបាលខេត្តអានយ៉ាងខាងត្បូង បានបញ្ជាក់ថា មូលហេតុ នៃការស្លាប់របស់អ្នកគ្រូពេទ្យរូបនេះ គឺ “ដោយសារអាឡែរហ្សី មានប្រតិកម្មអាណាហ្វីឡាក់ទិច ។ នេះគឺជាករណីដ៏កម្រមួយ និងជាការស្លា.ប់ដំបូង បន្ទាប់ពីបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅវៀតណាម” ។
វេជ្ជបណ្ឌិត Tu Quoc Tuan ប្រធានផ្នែកបុគ្គលិកពេទ្យ បានប្រាប់ថា នាងត្រូវបានចាក់វ៉ាក់សាំងកាលពីព្រឹកថ្ងៃព្រហស្បតិ៍ នៅមន្ទីរពេទ្យ តាន់ជូ (Tan Chau) ។ មុនពេលចាក់វ៉ាក់សាំង នាងបានពិនិត្យសុខភាព ហើយត្រូវបានគេប្រាប់អំពីរោគសញ្ញា ដែលអាចកើតមាន ក្រោយពេលចាក់វ៉ាក់សាំង ។ បន្ទាប់ពីចាក់ថ្នាំរួច នាងមានអាការតក់ស្លុត ហើយត្រូវបានសង្គ្រោះនៅមន្ទីរពេទ្យតាន់ជូ ។ មន្ទីរពេទ្យក៏បានស្នើដល់មន្ទីរពេទ្យអានយ៉ាងនិងមន្ទីរពេទ្យជោរៃ ក្នុងទីក្រុងហូជីមិញ ដើម្បីពិគ្រោះយោបល់ ដោះស្រាយករណីនេះជាបន្ទាន់ ។
បន្ទាប់មក បុគ្គលិកពេទ្យស្រីរូបនេះ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យខេត្តអានយ៉ាង ដោយក្រសួងសុខាភិបាលវៀតណាម បានស្នើដល់មន្ទីរពេទ្យជោរៃ បញ្ជូនអ្នកជំនាញសង្គ្រោះបន្ទាន់ ទៅមន្ទីរពេទ្យខេត្តអានយ៉ាង ដើម្បីផ្តល់ជំនួយបន្ទាន់ ។ ទោះយ៉ាងណា អ្នកគ្រូពេទ្យបានស្លា.ប់នៅថ្ងៃសុក្រនេះ ។
ប្រទេសវៀតណាម បានចាប់ផ្តើមប្រើប្រាស់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ផលិតដោយក្រុមហ៊ុន AstraZeneca ចាប់តាំងពីថ្ងៃទី៨ ខែមីនា កន្លងមក ។ គិតត្រឹមថ្ងៃសុក្រនេះ ប្រជាជនវៀតណាម ដែលបានទទួលវ៉ាក់សាំងក្រុមហ៊ុន AstraZeneca មានចំនួន ៧៤៧,៨២៧នាក់ នៅក្នុងខេត្តនិងក្រុង ចំនួន ៥៧ ។
ក្រុមអាទិភាព ដែលត្រូវទទួលចាក់វ៉ាក់សាំងដំបូង គឺបុគ្គលិកពេទ្យជួរមុខ ដែលព្យាបាលអ្នកជំងឺកូវីដ១៩, បុគ្គលិកយកសំណាកសម្រាប់ការធ្វើតេស្តរកមេរោគ, គណៈកម្មាធិការដឹកនាំការប្រយុទ្ធប្រឆាំង និងការបង្ការជំងឺកូវីដ-១៩, ប៉ូលីស និងកងទ័ព ។
រហូតមកដល់បច្ចុប្បន្ននេះ ប្រទេសវៀតណាមទទួលបានវ៉ាក់សាំងពីក្រុមហ៊ុន AstraZeneca លើកដំបូងគឺនៅក្នុងខែកុម្ភៈ ចំនួន ១១៧.៦០០ដូសដែលបានផ្តល់តាមរយៈកិច្ចសន្យាបញ្ជាទិញដោយក្រុមហ៊ុនវ៉ាក់សាំងវៀតណាម ។ លើកទី២ គឺនៅចុងខែមីនា មានចំនួនច្រើនជាង ៨០០.០០០ដូស ផ្តល់ដោយ Covax ដែលជាគំនិតផ្តួចផ្តើមមួយ ដែលបង្កើតឡើងដោយអង្គការសហប្រជាជាតិ ក្នុងគោលបំណងទទួលបានវ៉ាក់សាំងការពារកូវីដ-១៩ ប្រកបដោយសមធម៌ ។
តាមផែនការ នៅថ្ងៃទី១០ ខែឧសភា ខាងមុខនេះ Covax នឹងផ្តល់បន្ថែមចំនួន ១,៦លានដូសទៀត សម្រាបប្រទេសវៀតណាម ដែលវ៉ាក់សាំងទាំងនេះនឹងបន្តប្រើប្រាស់សម្រាប់ក្រុមអាទិភាព ដូចខាងលើ ៕
ចែករំលែកព័តមាននេះ