ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា ៖ ស្ត្រី​ប្រមាណ​ជាង ​៩០% ក្នុង​វិស័យ​ការងារ​មិន​ទាន់​​ទទួលបានកិច្ច​គាំពារ​មាតុភាព​នៅឡើយ​ទេ !

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ដើម្បី​បង្កើន​ការ​យកចិត្តទុកដាក់​ទៅ​ដល់ក​ម្មការ​នី​នៅ​តាម​វិស័យ​នានា ជា​ពិសេស​នៅ​ក្នុង​វិស័យសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ដែល​ជា​រឿយ​ៗ ពុំ​ទាន់​ត្រូវ​បាន​គេ​គិតគូរ​ពេញលេញ​នៅឡើយ​ទាំង​នៅ​ប្រទេស​កម្ពុជា និង​តំបន់​អាស៊ាន នៅ​ក្នុង​ឱកាស​ទិវា​ពលកម្ម​អន្តរជាតិ​លើក​ទី ១៣៥ នា​ឆ្នាំ​នេះ អង្គការ​អុក​ស្វា​ម…

រាជធានី​ភ្នំពេញ ​៖ ដើម្បី​បង្កើន​ការ​យកចិត្តទុកដាក់​ទៅ​ដល់ក​ម្មការ​នី​នៅ​តាម​វិស័យ​នានា ជា​ពិសេស​នៅ​ក្នុង​វិស័យសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ដែល​ជា​រឿយ​ៗ ពុំ​ទាន់​ត្រូវ​បាន​គេ​គិតគូរ​ពេញលេញ​នៅឡើយ​ទាំង​នៅ​ប្រទេស​កម្ពុជា និង​តំបន់​អាស៊ាន នៅ​ក្នុង​ឱកាស​ទិវា​ពលកម្ម​អន្តរជាតិ​លើក​ទី ១៣៥ នា​ឆ្នាំ​នេះ អង្គការ​អុក​ស្វា​ម និង​ដៃគូ​នៅ​កម្ពុជា ឡាវ និង​វៀតណាម បាន​រួម​គ្នា​រៀបចំ​យុទ្ធនាការ «កិច្ច​គាំពារ​មាតុភាព​» មួយ​ក្នុង​គោលបំណង​លើកកម្ពស់​ការ​យកចិត្តទុកដាក់ និង​ដោះស្រាយ​លើ​រាល់​បញ្ហា​ប្រឈម របស់​កម្ម​ការ​នី​នៅ​ក្នុង​វិស័យ​ខាងលើ​នេះ ដើម្បី​ទទួល​បាន​កិច្ច​គាំពារ​មាតុភាព​ពេញលេញ និង​សម​ស្រប ​។ យុទ្ធនាការ​នេះ​មាន​រយៈពេល ​២​ ខែ ធ្វើ​ឡើង​តាម​ប្រព័ន្ធ​អន​ឡាញ ក្នុង​គោលបំណង​លើកកម្ពស់​ការ​យល់​ដឹង​អំពី​បញ្ហា​ប្រឈម និង​តម្រូវការ​របស់​កម្ម​ការ​នី ក្នុង​ការ​ទទួល​បាន​អត្ថប្រយោជន៍​កិច្ច​គាំពារ​មាតុភាព ​។

ស្រ្ដីដែលពេញវ័យ (អាយុចន្លោះពី ២៤ ទៅ ៣៥ឆ្នាំ) ជាវ័យដែលមាន សក្ដានុពលខ្ពស់ក្នុងការអភិវឌ្ឍអាជីពការងារ និងបង្កើតប្រាក់ចំណូល។ រូបភាព៖ អុកស្វាម

នៅ​ក្នុង​ប្រទេស​កម្ពុជា ស្ត្រី​ប្រមាណ​ជាង​ ៩០% ក្នុង​វិស័យ​ការងារ​មិន​ទាន់​បាន​ទទួល​កិច្ច​គាំពារ​មាតុភាព​នៅឡើយ​ទេ ដោយសារ​ស្ថានភាព​ការងារ​ក្រៅ​ប្រព័ន្ធ​របស់​ពួក​គេ ​។ តាម​រយៈ​យុទ្ធនាការនេះ អង្គការ​អុក​ស្វា​ម និង​ដៃគូ​មាន​គោលបំណង​ជាក់លាក់ ដើម្បី​លើកកម្ពស់​ការ​យល់​ដឹង ជា​ពិសេស​ក្នុង​កម្រិត​អ្នក​បង្កើត​គោលនយោបាយ​ថ្នាក់​ជាតិ អំពី​តម្រូវការ​បន្ទាន់​ដែល​មាននៅ​ក្នុង​បទ​ប្បញ្ញត្តិ​ស្តី​ពី កិច្ច​គាំពារ​មាតុភាព​សម្រាប់​កម្ម​ការ​នី និង​ស្ត្រី​ជាន​យោ​ជិ​ក​ទាំងអស់ ហើយ​ជា​ពិសេស​នោះ​គឺ​ស្ត្រី​កម្មករ​ក្រៅ​ប្រព័ន្ធ​ ។

លោកស្រី លឹ​ម សូលី​ន នាយិកា​អង្គការ​អុក​ស្វា​ម ​មាន​ប្រសាសន៍​ថា​ ៖ «កិច្ច​គាំពារ​មាតុភាព គឺជា​សិទ្ធិ​មូលដ្ឋាន និង​សិទ្ធិ​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ ហើយ​កិច្ច​គាំពារ​នេះ គឺជា​ការ​ចាំបាច់​ណាស់ ក្នុង​ការ​សម្រេច បាន​នូវ​សមភាព​យេ​ន​ឌ័​រ សុខុមាលភាព និង​សុខភាព​របស់​ម្តាយ និង​កូន ក៏​ដូច​ជា​ក្នុង​ការ​ទទួល​បាន​ឱកាស និង​ភាព​ស្មើគ្នា​ក្នុង​វិស័យ​ការងារ​រវាង​ស្ត្រី និង​បុរស ក៏​ដូច​ជា​ពលរដ្ឋ​ក្នុង​ក្រុម​ផ្សេង​ៗ​ផង​ដែរ» ​។​

របាយការណ៍​របស់​ធនាគារពិភពលោក ឆ្នាំ ​២០២០ បានឱ្យ​ដឹង​ថា ស្ត្រី​ដែល​ស្ថិត​នៅ​ក្នុង វ័យ​សកម្ម​ក្នុង​ការ​ពរ​ពោះ​នៅ​ចន្លោះ​ពី​អាយុ ២៥ ​ឆ្នាំ ដល់​ ៣៤ ​ឆ្នាំ ហាក់​មាន​ចំនួន​ច្រើន​លើសលប់​នៅ​ក្នុង​ចំណោម​អ្នកមាន​ជីវភាព​ខ្វះខាត​ ។ សម្រាប់​ប្រទេស​កម្ពុជា ស្ត្រី​ចំណាយពេល​ជា​មធ្យម ៣.៥ ម៉ោង ច្រើន​ជាង បុរស​ទៅ​លើ​ការ​មើលថែ​កូន​ដោយ​មិន​ទទួល​បាន​ប្រាក់​ចំណូល និង​ការងារ​ផ្ទះ សូ​ម្បី​តែ​អំឡុង​មាន​ផ្ទៃពោះ និង​មាតុភាព​ក៏​ដោយ ហើយ​ជា​ពិសេស​ក្នុងអំឡុងពេល​នៃ​ជំងឺ​រាតត្បាត​កូ​វី​ដ​ ១៩ ​តែ​ម្តង​ ។ នេះ​អាច​បញ្ជាក់បាន​ថា ស្ត្រី​មាន​ពេលវេលា​មិន​គ្រប់គ្រាន់​ក្នុង​ការ​ធ្វើការ​ក្នុង​ប្រព័ន្ធ និង​រក​ប្រាក់​ចំណូល និង​ពុំ​មានឱកាស​សម្រាប់​ពង្រឹងសមត្ថភាព ពុំ​មាន​លទ្ធភាព​សន្សំ​ប្រាក់​បាន​គ្រប់គ្រាន់ និង​មិន​មាន​លទ្ធភាព​បង់​វិភាគទាន​ទៅ​ក្នុង​របប​សន្តិសុខ​សង្គម​ ។ ទន្ទឹម​នឹង​នេះ ស្ត្រី​ក៏​ងាយ​រង​គ្រោះ​ខ្លាំង ប្រឈម​នឹង​ភាព​ក្រីក្រ និង​ជំងឺ​ផ្សេង​ៗ​ទាំង​ខ្លួនឯង និង​កូន​ៗ​ ។ ដូច្នេះ យើង​ត្រូវ​តែ​ធានា​ថា ច្បាប់ គោលនយោបាយ និង​និ​តិ​វិធី មួយ​ផ្នែក​ដែល​អាច​ការពារ​កម្ម​ការ​នី និង​និ​យោ​ជិ​ក​ស្ត្រី​ទាំងអស់ តាម​រយៈ​ការ​បញ្ចូល​ការងារ​របស់​ពួក​គេ​ជា​ប្រព័ន្ធ និង​តាម​រយៈ​ការ​ផ្តល់​ការ​គាំពារ ព្រមទាំង​អត្ថប្រយោជន៍​ក្នុងអំឡុងពេល​មាន​ផ្ទៃពោះ និង​សម្រាក​មាតុភាព ​។

ខណៈពេលនៃការរាតត្បាតជម្ងឺកូវីដ១៩ បង្ហាញថាស្រ្ដីកម្មករក្រៅប្រព័ន្ធ ជាក្រុមដែលងាយរងគ្រោះខ្លាំងបំផុតក្នុងសង្គមយើង ពួកគាត់អាចបាត់បង់ការងារ និងប្រាក់ចំណូល និងមានការកើនឡើងអំពើហិង្សាក្នុងគ្រួសារក្នុងអំឡុងពេលបិទខ្ទប់ ការមានផ្ទៃពោះដោយអចេតនា និងការទទួលខុសត្រូវបន្ថែមទៀតលើការងារផ្ទះសម្បែងដោយគ្មានការការពារមាតុភាព និងការការពារពារសង្គម។ រូបភាព៖ អុកស្វាម

យោង​តាម​របាយការណ៍​របស់​អង្គការ​អុក​ស្វា​ម ដែល​នឹង​ចេញផ្សាយ​នា​ពេល​ឆាប់​ៗ​នេះ បានឱ្យ​ដឹង​ថា ច្បាប់​ខ្លះ​មិន​ទាន់​បាន​យកចិត្តទុកដាក់​ក្នុង​ការ​ផ្តល់​កិច្ច​គាំពារ​មាតុភាព​ឱ្យ​បាន​ប្រសើរ សម្រាប់​កម្ម​ការ​នី និង​និ​យោក​ជិ​ក​ស្ត្រី​ទាំងអស់​នៅឡើយ​ ។ ជាក់ស្តែង ច្បាប់​ការងារ​របស់​កម្ពុជា នៅ​ពុំ​ទាន់​បាន​បញ្ចូល​កម្ម​ការ​នី​ក្រៅ​ប្រព័ន្ធ​ក្នុង​ការ​ទទួល​បាន​កិច្ច​គាំពារ​សង្គម​ណាមួយ​នៅឡើយ​នោះ​ទេ​ ។ ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍​កិច្ច​គាំពារ​មាតុភាព​ពេញលេញ កម្ម​ការ​នី​ត្រូវ​មានការ​ងារ​ជា​លក្ខណៈ ប្រព័ន្ធ ហើយ​ត្រូវ​បង្ហាញ​ថា ពួក​គេ​បាន​បំពេញ​គោលការណ៍​តម្រូវ​អប្បបរមា ដើម្បី​ទទួល​បានការ​ធានា​រ៉ាប់រង សន្តិសុខ​សង្គម ឬ​គម្រោង​ជំនួយ​សង្គម​ជា​វិភាគទាន​ ។ ប៉ុន្តែ​ដូច​បាន​រៀបរាប់​ខាងលើ កម្ម​ការ​នី និង​និ​យោ​ជិ​ក ស្ត្រី​កម្មករ​ក្រៅ​ប្រព័ន្ធ​ភាគច្រើន មិន​អាច​បំពេញ​តាម​គោលការណ៍​តម្រូវ​ទាំងនេះ​បាន​នោះ​ទេ ដោយសារ​ពួក គេ​ពុំ​មានការ​រៀបចំ​ការងារ​ជា​ប្រព័ន្ធ​ណាមួយ​ច្បាស់លាស់ ហើយ​កាលវិភាគ​ការងារ​របស់​ពួក​គេ​ពុំ​មាន​ភាព​ទៀងទាត់ ដើម្បី​អាច​ចូលរួម​ចំណែក​ដល់​ការ​ធានា​រ៉ាប់រង​សន្តិសុខ​សង្គម​បាន​នោះ​ដែរ​ ។

រូបភាព៖ អុកស្វាម

ឯកឧត្តម​បណ្ឌិត ច​ន ណា​រិ​ទ្ធ អគ្គលេខាធិការ​នៃ​ក្រុមប្រឹក្សា​ជាតិ​គាំពារ​សង្គម (GS-NSPC) មាន ប្រសាសន៍​ថា​៖ «​ក្រុមប្រឹក្សា​ជាតិ​គាំពារ​សង្គម ទទួលស្គាល់​នូវ​សារៈសំខាន់​នៃ​កិច្ច​គាំពារ​មាតុភាព ដែល​ជា​កត្តា​ដ៏​សំខាន់​ក្នុង​ការ​ដោះស្រាយ​វិសមភាព​យេ​ន​ឌ័​រ និង​កាត់​បន្ថយ​ភាព​ងាយ​រង​គ្រោះ​របស់​ស្ត្រី និង​គ្រួសារ​ ។ កិច្ច​គាំពារ​មាតុភាព ជា​ពិសេស​សម្រាប់​គ្រួសារ​ក្រីក្រ និង​ងាយ​រង​គ្រោះ ដែល​ពេល​បច្ចុប្បន្ន​នេះ ស្ថិត​នៅ​ក្នុង​របៀបវារៈ​ដ៏​ចម្បង​នៃ​កិច្ច​គាំពារ​សង្គម​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ផង​ដែរ ដែល​មាន​ដូច​ជា កម្មវិធី​ផ្ទេរប្រាក់​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ និង​កុមារ​តូច​ៗ» ​។ ក្រុមប្រឹក្សា​ជាតិ​គាំពារ​សង្គម​កំពុងធ្វើការ​ពង្រឹង​បន្ថែម​ទៀត ក្នុង​ការ​សម្របសម្រួល និង​ធ្វើ​ឱ្យ​មាន​ភាព​សុខដុម​នី​យ​កម្ម​នៃ​គោលនយោបាយ និង​បទ​ប្បញ្ញត្តិ​នានា ដើម្បី​ធានា​ថា ស្ត្រី​ទាំងអស់ទាំង​នៅ​ក្នុង វិស័យ​ការងារ​ក្នុង​ប្រព័ន្ធ​ក្តី និង​ក្រៅ​ប្រព័ន្ធ​ក្តី សុទ្ធតែ​អាច​ទទួល​បាន​នូវ​កិច្ច​គាំពារ​សង្គម​ ។ យើង​ទទួលស្គាល់ នូវ​តួនាទី​សំខាន់​របស់​ភាគី​ពាក់ព័ន្ធ​ទាំងអស់ រួម​ទាំង​សង្គម​ស៊ី​វិល​ផង​ក្នុង​កិច្ច​បន្ត​សហការ​ដើម្បី​ធានា​ថា ម្តាយ​គ្រប់​ៗ​រូប​ទទួល​បាន​នូវ​អត្ថប្រយោជន៍​ពេញលេញ ពី​កម្មវិធី​កិច្ច​គាំពារ​សង្គម ដែល​នឹង​ផ្តល់​ឱ្យ​ស្ត្រី​មាន ឱកាស​បន្ត​ចូលរួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា​ផង​ដែរ​ ។

ឯកឧត្តម ថេ ឈុ​ន​ហាក់ អគ្គនាយក​សមភាព​យេ​ន​ឌ័​រ និង​អភិវឌ្ឍ​សេដ្ឋកិច្ច នៃ​ក្រសួង​កិច្ចការ​នារី មាន​ប្រសាសន៍​ថា​៖ «​កិច្ច​គាំពារ​មាតុភាព គឺជា​តម្លៃ​របស់​មនុស្ស​ទូទៅ និង​ជា​មូលដ្ឋាន នៃ​សមភាព​យេ​ន​ឌ័​រ និង​សេដ្ឋកិច្ច​ដែល​គិតគូរ​លើ​ការ​គាំពារ​និង​ថែទាំ ​។ នៅ​ក្នុង​ប្រទេស​កម្ពុជា ការ​ចូលរួម​នៃ កម្លាំង​ពលកម្ម​ស្ត្រី​កំពុង​តែ​មានការ​កើន​ឡើងជា​លំដាប់ ហើយ​តម្រូវការ​កិច្ច​គាំពារ​មាតុភាព​កាន់តែ​មាន សារៈសំខាន់ និង​ត្រូវ​យកចិត្តទុកដាក់​សម្រាប់​គ្រប់​ៗ​គ្នា​ ។ ក្រសួង​កិច្ចការ​នារី តាម​រយៈ​ផែនការ​យុទ្ធសាស្ត្រ នារីរតន​ទី​ ៥ ឆ្នាំ​ ២០១៩-២០២៣ បាន​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​លើកកម្ពស់​ការ​យកចិត្តទុកដាក់ និង​ការ​ទទួលខុសត្រូវ​ពី​គ្រប់​មជ្ឈដ្ឋាន​លើ​របៀបវារៈ​នេះ​ ។ យើង​បន្ត​ធ្វើការ​ជាមួយ​ដៃគូ​ពាក់ព័ន្ធ អង្គការ​សង្គម​ស៊ី​វិល និង​វិស័យ​ឯកជន ដើម្បី​ប្រែក្លាយ​គុណ​តម្លៃ​របស់​យើង​ទៅ​ជា​សកម្មភាព ប្រែក្លាយ​គោលនយោបាយ​កាន់តែ ប្រកបដោយ​បរិ​យា​បន្ន និង​បង្កើត​បរិយាកាស​ឲ្យ​ស្ត្រី​បាន​អនុវត្ត​នូវ​សិទ្ធិ និង​ជម្រើស​របស់​ខ្លួន​ឲ្យ​បាន​កាន់តែ​ពេញលេញ​»​ ។

នៅកន្លែងការងារ បុគ្គលិកកម្មការិនីស្រ្ដីត្រូវបានរងការរើសអើង ពីសំណាក់និយោជក និងម្ចាស់អាជីវកម្ម ដែលមើលពួកគាត់ក្នុងន័យ អវិជ្ជមាន ដោយសារតែការទទួលខុសត្រូវច្រើនជាងមុនក្នុងអាជីវកម្មរបស់ខ្លួន ក្នុងការផ្ដល់ឲ្យនូវការការពារមាតុភាព និងការការពារសង្គមចំពោះបុគ្គលិកកម្មការិនីស្រ្ដី។ រូបភាព៖ អុកស្វាម

ដោយ​មើលឃើញ​ពី​បញ្ហា​ប្រឈម​នៃ​ការ​ពរ​ពោះ និង​មាតុភាព ជា​ពិសេស​សម្រាប់​កម្ម​ការ​នី ក្រៅ​ប្រព័ន្ធ អង្គការ​អុក​ស្វា​ម​សូម​ធ្វើការ​អំពាវនាវ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ធ្វើការ​ពិចារណា លើ​សង្គតិភាព​ច្បាប់ និង​គោលនយោបាយ​ឱ្យ​បាន​ប្រសើរ និង​ពេញលេញ​ដោយ​ស្រប​ទៅ​តាម​អនុសញ្ញា ការពារ​មាតុភាព​លេខ​ ១៨៣ (២០០០) ដែល​ចងក្រង​ជា​គោលការណ៍​គំរូ​ចំនួន​ ៥ ​ផ្នែក​ធំ​ៗ រួម​មាន ការ​សម្រាក​មាតុភាព អត្ថប្រយោជន៍​ផ្នែក​ប្រាក់​គាំពារ និង​វេជ្ជសាស្ត្រ ការ​ការពារ​សុខភាព​នៅ​កន្លែងធ្វើការ សម្រាប់​ម្តាយ និង​ទារក អំឡុង​ពេល​មាន​ផ្ទៃពោះ និង​អំឡុង​ពេល​បំបៅ​ដោះ ការ​ការពារ និង​ការ​មិន​រើសអើង ចំពោះ​ការងារ និង​ការ​បំបៅ​កូន​ ៕

អត្ថបទសរសេរ ដោយ