៥៤ ប្រទេសបានទទួលស្គាល់គុណភាពសុវត្ថិភាពកសិផលខ្មែរ ! – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៥៤ ប្រទេសបានទទួលស្គាល់គុណភាពសុវត្ថិភាពកសិផលខ្មែរ !

1 ខែ មុន
  • Phnom Penh

រាជធានីភ្នំពេញ ៖ ទោះក្នុងពេលកូវីដ ១៩ កំពុងវាយលុកកម្ពុជានេះក្តី តែបរិមាណកសិផលខ្មែរនាំចេញទៅទីផ្សារបរទេសមានការកើនឡើង ។ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម បញ្ជាក់ថា កំណើនការនាំចេញនេះ…

រាជធានីភ្នំពេញ ៖ ទោះក្នុងពេលកូវីដ ១៩ កំពុងវាយលុកកម្ពុជានេះក្តី តែបរិមាណកសិផលខ្មែរនាំចេញទៅទីផ្សារបរទេសមានការកើនឡើង ។ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម បញ្ជាក់ថា កំណើនការនាំចេញនេះ បានបង្ហាញថា គុណភាពសុវត្ថិភាពផលិតផលកសិកម្មកម្ពុជា បានទទួលស្គាល់ពីទីផ្សារអន្តរជាតិ ។ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា ថាក្នុងរយៈពេល ៤ ខែឆ្នាំ ២០២១ ការនាំចេញកសិផលទៅក្រៅប្រទេសមានបិរមាណសរុបជាង ៣ ៨២៦ ៤៣២ តោន ទៅកាន់ទិសដៅ ៥៤ ប្រទេសកើនឡើងជាងចំនួន ១ ៧៨៤ ០០៦ តោន ឬស្នើជាង ៨៧% បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២០ ដែលមានចំនួនតែ ២ ០៤២ ៤២៦ តោន ។ ក្នុងចំណោមកសិផលដែលនាំចេញនោះ មានផ្លែស្វាយដែលពលរដ្ឋខ្មែរនិយមដំាផងដែរ ។

Picture

និយាយពីដំណាំស្វាយវិញ បើតាមឯកឧត្តមរដ្ឋមន្ត្រី កម្ពុជា មានផ្ទៃដីដំាស្វាយមានចំនួន ១៣១ ៨៩០ ហិកតា នៅក្នុងនោះផ្ទៃដីដែលអាចប្រមូលផលមានចំនួនចំនួន ៩១ ១០៤ ហិកតា និងទិន្នផលជាមធ្យមទទួលបាន ១៥,១៧ តោនក្នុងហិកតាក្នុងមួយរដូវ ដែលតាមផ្ទៃដីដំា និងទិន្នផលទទួលបានជារួម កម្ពុជាមានបរិមាណស្វាយស្រស់ប្រមាណជា ១ ៣៨២ ៤១៤ តោនក្នុងមួយរដូវជាមធ្យម ។ នេះបើតាមការឲ្យដឹងរបស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម ។ ការនាំចេញផ្លែស្វាយស្រស់មានចំនួន ១៤២ ៥៥៦ តោន នៅក្នុងរយៈពេល ៤ ខែដើមឆ្នាំ ២០២១ នេះ គឺកើនឡើងចំនួន ២៣៩% ធៀបរយៈពេលដូចគ្នាទៅនឹងឆ្នាំ ២០២០ ។ ឆ្នាំ ២០២១ ក្រៅពីស្វាយស្រស់ កម្ពុជាបាននាំចេញ ដំណាប់ស្វាយមានចំនួន ៨ ៤១៤ តោន កើនឡើង ១៣២% និងទឹកស៊ីរ៉ូស្វាយចំនួន ២ ១៨៣ តោន កើនចំនួន ៥១% ពីឆ្នាំសាច់ផងដែល ។

Picture

ស្វាយរបស់កម្ពុជាទើបទទួលបានការអនុញ្ញាតពីប្រទេសចិន ឲ្យនាំចូលទីផ្សារប្រទេសគេកាលពីចុងខែមេសា ឆ្នាំ ២០២១ នេះ បន្ទាប់មន្ត្រីជំនាញភូតគាមអនាម័យប្រទេសទំាងពីរបានចរចាគ្នាតំាងពីឆ្នាំ ២០១៨ មក ។ នៅព្រឹកថ្ងៃទី ៧ ខែឧសភា ប៉ុន្មានថ្ងៃក្រោយទទួលភ្លើងខៀវនាំចូលពីប្រទេសចិន ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញសម្ពោធការនាំស្វាយចំនួន ៨០ តោន ទៅកាន់ប្រទេសចិន ជាផ្លូវការ របស់ក្រុមហ៊ុនមួយឈ្មោះ ហ៊ុន ទី ដែលមានទីតាំងក្នុងរាជធានីភ្នំពេញ ។ នៅក្នុងឱកាសនោះលោករដ្ឋមន្ត្រីបានបញ្ជាក់ថា មិនមែនតែស្វាយទេ ដែលមានកំណើននាំចេញ ទោះបីនៅក្នុងបរិយាកាស ដែលកម្ពុជាកំពុងវាយលុកពីជំងឺកូវីដ ១៩ នេះ ។ ទោះមានកូវីដតែកម្ពុជាបាននាំចេញកសិផលកើនឡើង ។

Picture

«កំណើនបរិមាណនាំចេញនេះ ទោះជាកម្ពុជាស្ថិតនៅក្នុងស្ថានភាពនៃការឆ្លងរាលដាលជំងឺកូវីដ ១៩ នេះក្តី ពិតណាស់បានឆ្លុះបញ្ចាំងអំពីការផ្លាស់ប្តូរជាវិជ្ជមានទំាងបរិមាណ និងគុណភាពនៃផលិតកម្មកសិកម្មនៅក្នុងប្រទេសកម្ពុជា ក្នុងនោះវិធានការអនាម័យនិងភូតគាមអនាម័យគឺបានកំពុងដើរតួនាទីមិនអាចខ្វះបានក្នុងការធ្វើជាស្ពានចម្លងផលិតផលកសិកម្មទៅកាន់ទីផ្សារបរទេស» ។ នេះជាការបញ្ជាក់របស់ឯកឧត្តម វេង សាខុន ។  ឯកឧត្តមបានបន្ថែមដូច្នេះថា «ជាពិសេសផលិតផលកិសកម្មមួយចំនួនដែលចាប្រភេទផលិតផលជាប់កម្រិតកំណត់ ឬផលិតដែលមានកម្រិតហានិភ័យខ្ពស់ ដែលការនាំចេញទំនិញប្រភេទនេះទាមទារឲ្យមានសមត្ថកិច្ចភូតគាមអនាម័យកម្ពុជាធ្វើសំណើសុំចរចាបើកទីផ្សារជាមួយសមត្ថកិច្ចភូតគាមអនាម័យនៃប្រទេសនាំចូលតាមរយៈសំណើសុំវាយតម្លៃហានិភ័យសមាសភាពចង្រៃពាក់ព័ន្ធ និងការនាំចូលទំនិញដែលបានស្នើសុំ» ៕