ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អណ្តាតភ្លើង​លេប​ត្របាក់​រោង​កម្មករ​សំណង់​មួយ​កន្លែង ខ្ទេចខ្ទី​អស់

2 ឆ្នាំ មុន
  • ព្រះសីហនុ

ក្រុងព្រះសីហនុ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា មាន​ករណី​អគ្គិភ័យ​មួយ​បាន​កើតឡើង បណ្តាល​ឲ្យ​អណ្តាតភ្លើង​ឆាបឆេះ​រោង​កម្មករ​សំណង់​យ៉ាង​សន្ធោសន្ធៅ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​៥​ល្ងាច ថ្ងៃ​ទី​០៦ ខែឧសភា ឆ្នាំ​២០២១ ស្ថិត​ក្នុងភូមិ​០៣…

ក្រុងព្រះសីហនុ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា មាន​ករណី​អគ្គិភ័យ​មួយ​បាន​កើតឡើង បណ្តាល​ឲ្យ​អណ្តាតភ្លើង​ឆាបឆេះ​រោង​កម្មករ​សំណង់​យ៉ាង​សន្ធោសន្ធៅ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​៥​ល្ងាច ថ្ងៃ​ទី​០៦ ខែឧសភា ឆ្នាំ​២០២១ ស្ថិត​ក្នុងភូមិ​០៣ សង្កាត់​៤ ក្រុង​/​ខេត្ត​ព្រះ​សីហ​នុ ។

យោង​តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ខាងលើ​នេះ គេ​ឃើញ​មាន​ផ្សែងហុយ​ចេញពី​ដំបូល​រោង​កម្មករ ក្រោយមក​ក៏​រាយការណ៍​ជូន​សមត្ថកិច្ច ដើម្បី​ជួយ​អន្តរាគមន៍​តែ​ម្តង ។

ចំណែក​សមត្ថកិច្ច​ផ្នែក​ពន្លត់​អគ្គិភ័យ​នៃ​ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ ក៏​បាន​ឲ្យ​ដឹង​ថា សមត្ថកិច្ច​បាន​ចេញ​រថយន្ត​ទឹក​ពន្លត់​អគ្គិភ័យ​ចំនួន​៣​គ្រឿង និង​ប្រើប្រាស់​ទឹក​អស់​ចំនួន​២​គ្រឿង ក្នុង​ការ​អន្តរាគមន៍​រហូត​ឲ្យ​អណ្តាតភ្លើង​បាន​រលត់​ទៅ​វិញ​ភ្លាម​ៗ​ទាន់​ពេលវេលា​ផង​ដែរ​។

តាម​ការ​បញ្ជាក់​ពី​សមត្ថកិច្ច​ជុំវិញ​ករណី​អគ្គិភ័យ​ឆាបឆេះ​រោង​កម្មករ​ខាងលើ​នេះ ក្រៅ​តែ​ពី​ភ្លើង​ឆេះ​ធ្វើ​ឱ្យ​ខូចខាត​ដល់​រោង​ស្នាក់​នៅ ដែល​ជា​ប្រភេទ​ទូរ​កុងតឺន័រ​អស់​មួយ​ចំនួន​នោះ ពុំ​មាន​បណ្តាល​ឲ្យ​មនុស្ស​ណា​ម្នាក់​រងគ្រោះថ្នាក់​នោះ​ទេ ។ ហើយ​ដើមហេតុ​នៃ​ការ​ឆាបឆេះ​នេះ គឺ​បណ្តាល​មក​ពី​ឆ្លង​ចរន្តអគ្គិសនី​នៅ​ខាងក្នុង​រោង​នោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ