ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រឹម​១យប់! ខ្យល់កន្ត្រាក់បំផ្លាញ​ផ្ទះ​​​ជិត​២០០ខ្នង​​ ងា.ប់ទាំងសត្វ របួសទាំងមនុស្ស​

2 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ លោក​ប្រាក់​ សោ​ភ័ណ្ឌ នាយក​ប្រតិបត្តិ​សាខា​កាកបាទ​ក្រហម​កម្ពុជា​ខេត្តកំពង់ឆ្នាំង​បាន​ឲ្យ​ដឹង​នៅ​ល្ងាច​ថ្ងៃ​ទី ៦ ខែឧសភា​នេះ​ថា គ្រោះ​ធម្មជាតិ​មាន​ភ្លៀង​និង​ខ្យល់​កន្ត្រាក់​យ៉ាង​ខ្លាំង ​កាលពី​​យប់​ថ្ងៃ​ទី​៥ ខែឧសភា…

ខេត្តកំពង់ឆ្នាំង ៖ លោក​ប្រាក់​ សោ​ភ័ណ្ឌ នាយក​ប្រតិបត្តិ​សាខា​កាកបាទ​ក្រហម​កម្ពុជា​ខេត្តកំពង់ឆ្នាំង​បាន​ឲ្យ​ដឹង​នៅ​ល្ងាច​ថ្ងៃ​ទី ៦ ខែឧសភា​នេះ​ថា គ្រោះ​ធម្មជាតិ​មាន​ភ្លៀង​និង​ខ្យល់​កន្ត្រាក់​យ៉ាង​ខ្លាំង ​កាលពី​​យប់​ថ្ងៃ​ទី​៥ ខែឧសភា បាន​បង្ក​ឲ្យ​ផ្ទះ​ប្រជាពលរដ្ឋ សរុប​ចំនួន​១៧២​ខ្នង រង​ការ​ខូចខាត​ក្នុង​នោះ​មាន​១២​ខ្នង​បាន​រលំ​ដួល​ដល់​ដី​ និង១៦០​ខ្នងផ្សេងទៀត ​ខ្លះ​បាន​របើក​ដំបូល និង​ខ្លះ​បាន​របើក​ជញ្ជាំង ។

លោក​ប្រធាន​សាខា​កាកបាទ​ក្រ ហម​កម្ពុជា​ខេត្តកំពង់ឆ្នាំង​បាន​បន្ត​ថា បណ្ដា​ស្រុក​ដែល​រង​គ្រោះ​ដោ យ​សារ​ខ្យល់​កន្ត្រាក់​ខាងលើ​នេះ​រួម​មាន ១ ស្រុក​រលាប្អៀរ​ខូចខាត​ផ្ទះ ២៨ ខ្នង ក្នុង​នោះ​របើក​ដំបូល​ឬ​ជញ្ជាំង ២៨ ខ្នង ។ ២ ស្រុក​សាមគ្គី​មាន​ជ័យ​រង​ការ​ខូចខាត ៨៣ ខ្នង ក្នុង​នោះ​រំដួល​ដូរ​ដី​៥​ខ្នង និង​របើក​ដំបូល​និង​ជញ្ជាំង ៨៤ ខ្នង ។ ៣ ស្រុក​កំពង់លែង ខូចខាត​សរុប ៣ ខ្នង​ក្នុង​នោះ របើក​ដំបូល​ជញ្ជាំង ៣​ខ្នង ។ ៤ ស្រុក​កំពង់លែង​ខូច ខាត​សរុប ៣ ខ្នង​ក្នុង​នោះ​របើក​ដំបូល​និង​ជញ្ជាំង​៣​ខ្នង ។ ៥ ស្រុក​ជល​គិរី​ខូចខាត​សរុប ១១ ខ្នង ក្នុង​នោះ​របើក​ដំបូល​ឬ​ជញ្ជាំង​១១​ខ្នង​។

ក្រុង​កំពង់ឆ្នាំង​ខូចខាត​សរុប ១៣ ខ្នង ក្នុង​នោះ​របើក​ដំបូល​ឬ​ជញ្ជាំង​១៣​ខ្នង ។ និង ៧ ស្រុក​កំពង់ ត្រឡាច​ខូចខាត​សរុប ២០ ខ្នង​ក្នុង​នោះ​រលំ​ដួល​ដល់​ដី ៧​ខ្នង​និង​របើក​ជញ្ជាំង​ឬ​ដំបូល ១៤​ខ្នង​។

ដោយឡែក​តាម​របាយការណ៍​ពី​អាជ្ញា​ធរ​​ស្រុក​​ចំនួន​​២​បាន​ឲ្យ​ដឹង​ថា គ្រោះ​ធម្មជាតិ​ខាងលើ​នេះ នៅ​ស្រុក​សាមគ្គី​មាន​ជ័យ​សត្វ​គោមួយ​ក្បាល​បាន​ងា.ប់​ដោយសារ​ដើមឈើ​រលំ​សង្កត់ ។ ចំណែក​នៅ​ស្រុក​កំពង់ ត្រឡាច​ស្ត្រី​ម្នាក់​បាន​រង​របួស​ដោយសារ​ផ្ទះ​រលំ​សង្កត់ ។

លោក ប្រាក់​សោ​ភ័​ណ្ឌ នាយក​ប្រតិបត្តិ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តកំពង់ឆ្នាំង​បាន​ឲ្យ​ដឹង​ទៀត​ថា ប្រជាពលរដ្ឋ​រង​គ្រោះ​ទាំង ១៧០​គ្រួសារ ដែល​បាន​រង​គ្រោះ​ដោយ​គ្រោះថ្នាក់​ធម្មជាតិ​ខាងលើ​នេះ សាខា​កាកបាទក្រហម​ខេត្តកំពង់ឆ្នាំង​បាន​ធ្វើ​របាយការណ៍​ជូន​ទៅ​គណៈកម្មាធិការ​សាខា​កាក​បា ទ​ក្រហម​ខេត្តកំពង់ឆ្នាំង និង​ទី​ស្នា ក់​ការ​កណ្ដាល កាកបាទក្រហមកម្ពុជា​រួច​ហើយ ដើម្បី​ត្រៀម​លក្ខ ណៈ​ដឹក​ជញ្ជូន​សម្ភារៈ​ដែល​ជា​អំ ណោ​យ​របស់​កាកបាទក្រហម​ជួយ​សង្គ្រោះ​ដល់​ពួក​គាត់​ក្នុង​ពេ ល​ឆាប់​ៗ​ខាង​មុខ​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ