ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្តព្រះសីហនុរកឃើញអ្នកកើតកូវីដ ថ្មីចំនួន ៤២ នាក់សុទ្ធតែជនជាតិខ្មែរទាំងអស់

2 ឆ្នាំ មុន
  • ព្រះសីហនុ

រដ្ឋបាលខេត្តព្រះសីហនុនៅថ្ងៃទី ០៧ ខែឧសភានេះបានប្រកាសឱ្យដឹងថា មានពលរដ្ឋចំនួន ៤២ នាក់ត្រូវបានរកឃើញវិជ្ជមានកូវីដ-១៩ ភាគច្រើនជាអាជីវករ។

ខេត្តព្រះសីហនុ ៖ រដ្ឋបាលខេត្តព្រះសីហនុនៅថ្ងៃទី ០៧ ខែឧសភានេះបានប្រកាសឱ្យដឹងថា មានពលរដ្ឋចំនួន ៤២ នាក់ត្រូវបានរកឃើញវិជ្ជមានកូវីដ-១៩ ដោយ យោងតាមលទ្ធផលនៃការវិភាគវត្ថុសំណាកកាលពីថ្ងៃម្សិលមិញ និងបានអំពាវនាវបងប្អូនទាំងអស់ដែលធ្លាប់បានប្រាស្រ័យទាក់ទងដោយផ្ទាល់ជាមួយអ្នកជំងឺ ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងប្រញាប់ទៅធ្វើតេស្តរកវីរុសកូវីដ-១៩ ។

យោងតាមរបាយការណ៍របស់រដ្ឋបាលខេត្តព្រះសីហនុ ស្តីអំពីអត្តសញ្ញាណអ្នកកើតកូវីដ-១៩ ថ្មីទាំង ៤២​នាក់នោះ គឺមានក្មេងៗតូចៗអាយុត្រឹម ១៣ចុះក្រោមចំនួន ៥ នាក់ និងមនុស្សចាស់វ័យចាប់ពី ៦០ ឆ្នាំឡើង មានចំនួន ២នាក់ ក្រៅពីនោះភាគច្រើនជាមនុស្សស្ថិតនៅចន្លោះអាយុ ៣០ និង៤០ ជាង ។ សម្រាប់អ្នកជំងឺកូវីដ-១៩ ដែលជាកុមារតូចៗអាយុត្រឹម ១៣ ឆ្នាំចុះក្រោម គឺមាន ៖
១- កុមារី អាយុ ២ ឆ្នាំ រស់នៅជាមួយក្រុមគ្រួសារនៅភូមិ ១ សង្កាត់លេខ ៤
២- កុមារ៉ា អាយុ ៥ ឆ្នាំ រស់នៅជាមួយក្រុមគ្រួសារនៅភូមិ ១ សង្កាត់លេខ ៣
៣- កុមារ៉ា អាយុ ៦ ឆ្នាំ រស់នៅជាមួយក្រុមគ្រួសារនៅភូមិ ១ សង្កាត់លេខ ៤
៤- កុមារ៉ា អាយុ ៨ ឆ្នាំ រស់នៅជាមួយក្រុមគ្រួសារនៅភូមិ ១ សង្កាត់លេខ ៤
៥- កុមារី អាយុ ១៣ ឆ្នាំ រស់នៅជាមួយក្រុមគ្រួសារនៅភូមិ ១ សង្កាត់លេខ ៣

ចំណែកអ្នកជំងឺដែលមានអាយុ ៦០ ឆ្នាំឡើងមានចំនួន ២ នាក់៖
១- លោក តាន់​ កៅ អាយុ ៦១ ឆ្នាំ ភូមិអូរចំណា ឃុំអូរឧកញ៉ាហេង សង្កាត់ព្រៃនប់  
២- លោក វង្ស សំអាត អាយុ ៦២ ឆ្នាំ ភូមិ ១ សង្កាត់លេខ ៤

រដ្ឋបាលខេត្តព្រះសីហនុបានបន្តថា «ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បន្ថែមទៀត» សូមអំពាវនាវបងប្អូនទាំងអស់ដែលធ្លាប់បានប្រាស្រ័យទាក់ទងដោយផ្ទាល់ជាមួយអ្នកជំងឺ ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងប្រញាប់ទៅធ្វើតេស្តរកវីរុសកូវីដ-១៩ និងត្រូវធ្វើចត្តាឡីស័ក ឱ្យបានត្រឹមត្រូវរយៈពេល ១៤ ថ្ងៃ ។ ចំណែកអ្នកពាក់ព័ន្ធដទៃទៀត ត្រូវតាមដានសុខភាពជាប្រចាំ និងពិនិត្យកំដៅយ៉ាងតិច ២ ដងក្នុងមួយថ្ងៃ ត្រូវសម្រាកនៅផ្ទះបន្ទប់ដាច់ដោយឡែក និងត្រូវថែរក្សាអនាម័យ ចំណែកពលរដ្ឋទូទៅត្រូវពាក់ម៉ាស់និងរក្សាគម្លាតសុវត្ថិភាព ។

សូមបងប្អូនចូលមើលអត្តសញ្ញាណអ្នកវិជ្ជមានកូវីដ-១៩ ក្នុងបញ្ជី ដើម្បីឱ្យបានដឹងថា លោកអ្នកមានទំនាក់ទំនងផ្ទាល់ ឬប្រយោលជាមួយអ្នកកើតកូវីដ-១៩ ឬយ៉ាងណា ៖

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ