ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លៀង​មួយ​មេ​ធំ​​ម្សិលមិញ ឆក់យកជីវិត​មនុស្ស​៣​នាក់

2 ឆ្នាំ មុន
  • សៀមរាប

ខេត្ត​សៀម​រា​ប ៖ ​ភ្លៀង​មួយ​មេ​ធំ​លាយឡំខ្យល់ និងរន្ទះបាញ់​ បានឆក់យកជីវិត​មនុស្ស​ក្មេង​ចាស់​ចំនួន​៣​នាក់ នៅ​ទីតាំង​ផ្សេង​គ្នា ក្នុងភូមិ​សាស្ត្រ​សូទ្រនិគម ខេត្តសៀមរាប​ ​ខណៈហេតុការណ៍​នេះ​បាន​កើតឡើង​​កាលពី​​យប់​ថ្ងៃ​ទី​៦ ខែ​ឧសភា…

ខេត្ត​សៀម​រា​ប ៖ ​ភ្លៀង​មួយ​មេ​ធំ​លាយឡំខ្យល់ និងរន្ទះបាញ់​ បានឆក់យកជីវិត​មនុស្ស​ក្មេង​ចាស់​ចំនួន​៣​នាក់ នៅ​ទីតាំង​ផ្សេង​គ្នា ក្នុងភូមិ​សាស្ត្រ​សូទ្រនិគម ខេត្តសៀមរាប​ ​ខណៈហេតុការណ៍​នេះ​បាន​កើតឡើង​​កាលពី​​យប់​ថ្ងៃ​ទី​៦ ខែ​ឧសភា ​ឆ្នាំ​២០២១ ស្ថិត​នៅ​ក្នុងភូមិ​សាស្ត្រ​ស្រុក​សូទ្រនិគម ខេត្តសៀមរាប​។

បើ​តាម​ប្រភព​ពី​សមត្ថកិច្ច​នគរបាល​ស្រុក​សូទ្រនិគម​បាន​ប្រាប់​នៅ​រសៀល​ថ្ងៃ​ទី​៧ ខែឧសភា ​ឆ្នាំ​២០២១ នេះ​ថា ​ករណី​ទី​១-​កាលពី​យប់​ថ្ងៃ​ទី​៦​ ខែឧសភា​ ឆ្នាំ​២០២១ ស្ថិត​នៅ​ចំណុច​ភូមិ​សំរោង ឃុំ​ខ្នា​ពោធិ៍ ស្រុក​សូទ្រនិគម ខេត្តសៀមរាប មានករណីរន្ទះបាញ់ បណ្ដាល​ឱ្យ​មនុស្ស​ស្លា.ប់​​ចំនួន​២​នាក់ ​​ក្នុងនោះម្នាក់​​ឈ្មោះ​ពុធ ធ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ នៅ​ភូមិ​គោក​ចាន់ ឃុំ​ដាន​រុន ស្រុក​សូទ្រនិគម ខេត្តសៀមរាប​ និង​ម្នាក់ទៀត ​ឈ្មោះ​ពុធ ថា​ន់ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ នៅ​ភូមិ​គោក​ចាន់ ឃុំ​ដាន​រុន ស្រុក​សូទ្រនិគម ខេត្តសៀមរាប (ជនរងគ្រោះ​ទាំង២នាក់ត្រូវ​​ជា​បងប្អូន​បង្កើត​)​។

តាមប្រភពដដែលបាន​ឱ្យដឹងបន្ត​ថា ខណៈ​ជន​រង​គ្រោះ​ទាំង​២​នាក់ និង​គ្រួសារ ទៅ​ភ្ជួរ​ដី​ដាំដំឡូង នៅ​ចំការ​ស្ថិត​នៅ​ភូមិ​ឃុំ​កើតហេតុ​​ខាងលើ ក៏ស្រាប់តែមានភ្លៀង ខ្យល់ និ​ងរន្ទះបាញ់ បណ្តាល​ឱ្យ​បាត់បង់ជីវិតទាំង​២នាក់​តែម្តង​។

តាមប្រភពដដែលបានបន្តទៀត​ថា ករណី​ទី​២-​កាលពី​វេលា​ម៉ោង៩យប់​ថ្ងៃ​ទី​៦ ខែឧសភា ឆ្នាំ​២០២១ នៅ​ចំណុច​វាលស្រែ​អូ​ដាច់​ពោះ ខាងជើង ឆៀង​​ខាងកើត ស្ថិត​ក្នុងភូមិ​ក្រៀល​ពង ឃុំ​ពពេល ស្រុក​សូទ្រនិគម ខេត្តសៀមរាប មាន​ករណី​ខ្យល់​កន្ត្រាក់ បណ្ដាល​ឱ្យ​រលំ​ដើម​ស្នួល សង្កត់​ខ្ទម​ស្រែ និង​មនុស្ស បណ្តាល​ឱ្យបាត់បង់ជីវិតតែម្តង ។​

ជនរងគ្រោះ​ឈ្មោះ​ដា វ​ណ្ណា ភេទ​ប្រុស អាយុ​១៥​ឆ្នាំ នៅ ភូមិ​ត្រពាំង​ត្រុំ ឃុំ​ពពេល ស្រុក​សូទ្រនិគម ខេត្តសៀមរាប​។​

បច្ចុប្បន្ន​ជន​រង​គ្រោះ​ទាំង​៣​នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ជំនាញ​ប្រគល់​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​រួចរាល់​ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ