ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាងឆេងលុយខ្មែរមានកម្លាំងយ៉ាងណាធៀបនឹងលុយចិន !

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ សម្រាប់អ្នកនិយមចាយប្រាក់យន់ចិនញឹកញាប់ថ្ងៃនេះ សូមមកដឹងពីហាងឆេងធៀបនឹងប្រាក់រៀលខ្មែរ ថាតើមានអត្រាយ៉ាងណា ។ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ៧ ខែឧសភា…

រាជធានីភ្នំពេញ ៖ សម្រាប់អ្នកនិយមចាយប្រាក់យន់ចិនញឹកញាប់ថ្ងៃនេះ សូមមកដឹងពីហាងឆេងធៀបនឹងប្រាក់រៀលខ្មែរ ថាតើមានអត្រាយ៉ាងណា ។ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ៧ ខែឧសភា ឆ្នាំ ២០២១ នេះបានឱ្យដឹងថា ១ យន់ចិន ទិញចូលត្រឹមតែ ៦២៦ រៀល ហើយលក់ចេញតែ ៦៣២ រៀលប៉ុណ្ណោះ ខណៈថ្ងៃម្សិលមិញ ទិញចូល ៦២៦ រៀល និងលក់ចេញរហូតដល់ ៦៣២ រៀលឯណោះ ។

ថ្ងៃនេះផងដែរ សូមមកតាមដានហាងឆេងប្រាក់រៀលខ្មែរធៀបនឹងប្រាក់ប្រទេសមួយចំនួនទៀតដែលក្នុងនោះរួមមាន ៖ ១ ដុល្លារអាមេរិក ស្មើនឹង ៤០៥៦ រៀល, ១ អឺរ៉ូ ទិញចូល ៤៨៩៤ រៀល លក់ចេញ ៤៩៤៣ រៀល និង ១ ដុល្លារអូស្ត្រាលី ទិញចូល ៣១៥៧ រៀល លក់ចេញ ៣១៨៩ រៀល ។

ទន្ទឹមនេះហាងឆេងប្រាក់រៀលធៀបនឹងប្រាក់យ៉េនជប៉ុន គឺ ១ យ៉េនជប៉ុន ទិញចូល៣៧២០ រៀល លក់ចេញ ៣៧៥៨ រៀល ហើយ ១០០ វុនកូរ៉េ ទិញចូល ៣៦២ រៀល លក់ចេញ ៣៦៥ រៀល ខណៈ ១ ដុល្លារសាំងហ្គាពួរ ទិញចូល ៣០៤២ រៀល លក់ចេញ៣០៧២ រៀល ។ ដោយឡែក ១ បាតថៃ ទិញចូល ១៣០ រៀល លក់ចេញ ១៣១ រៀល និង ១០០០ ដុងវៀតណាម ទិញចូល ១៧៦ រៀល លក់ចេញ ១៧៨ រៀល ៕   

  

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ