ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្តេច​ក៏​មនុស្ស​យើង​មិន​គិត​ពី​រឿង​ល្អ​ខ្លះ​ផង!

2 ឆ្នាំ មុន

បើ​យើង​សិក្សា​ពី​ផ្លូវ​ព្រះធម៌​ឃើញ​ថា ជីវិត​នេះ មិនមែន​មាន​តែ​រឿង​អាក្រក់​ៗ​ប្រព្រឹត្ត​ទៅ​នោះ​ទេ ម្តេច​ក៏​បុគ្គល​ពួក​ខ្លះ​ចូល​ចិត្ត​ប្រមូល​តែ​រឿង​អាក្រក់​មក​ទុក​ក្នុង​ជីវិត​ដូច្នេះ​ទៅ​វិញ ម្ដេច​ក៏​មិន​គិត​ឱ្យ​ឃើញ​នូវ​រឿង​ល្អ​ខ្លះ​ផង ? តាម​ពិត​ទៅ​មនុស្ស​ជា​ច្រើន​កំពុង​តែ​រែក​ទូល​នូវ​រឿងរ៉ាវ​ដែល​អាក្រក់​ៗ ហើយ​ភ័យ​ខ្លាច​ហេតុការណ៍​ដ៏​រន្ធត់ ប៉ុន្តែ​ចំពោះ​យើង​វិញ​ត្រូវ​តែ​រឹង​មាំ ឆ្លង​ឱ្យ​រួច​ដោយ​គិត​ឃើញ​នូវ​អ្វី​ដែល​ជា​រឿង​ល្អ​ៗ…

បើ​យើង​សិក្សា​ពី​ផ្លូវ​ព្រះធម៌​ឃើញ​ថា ជីវិត​នេះ មិនមែន​មាន​តែ​រឿង​អាក្រក់​ៗ​ប្រព្រឹត្ត​ទៅ​នោះ​ទេ ម្តេច​ក៏​បុគ្គល​ពួក​ខ្លះ​ចូល​ចិត្ត​ប្រមូល​តែ​រឿង​អាក្រក់​មក​ទុក​ក្នុង​ជីវិត​ដូច្នេះ​ទៅ​វិញ ម្ដេច​ក៏​មិន​គិត​ឱ្យ​ឃើញ​នូវ​រឿង​ល្អ​ខ្លះ​ផង ?

តាម​ពិត​ទៅ​មនុស្ស​ជា​ច្រើន​កំពុង​តែ​រែក​ទូល​នូវ​រឿងរ៉ាវ​ដែល​អាក្រក់​ៗ ហើយ​ភ័យ​ខ្លាច​ហេតុការណ៍​ដ៏​រន្ធត់ ប៉ុន្តែ​ចំពោះ​យើង​វិញ​ត្រូវ​តែ​រឹង​មាំ ឆ្លង​ឱ្យ​រួច​ដោយ​គិត​ឃើញ​នូវ​អ្វី​ដែល​ជា​រឿង​ល្អ​ៗ ជា​គំនិត​វិជ្ជមាន មិន​ញាប់​ញ័រ​ក្នុង​ព្រឹត្តិការណ៍​ផ្សេង​ៗ ដោយហេតុ​ថា សុខ​ក្តី​ទុក្ខ​ក្តី​រមែង​កន្លង​ទៅ​ជា​ធម្មតា​មិន​ឋិតថេរ​រហូត​ទេ​យ៉ាងណា ហេតុការណ៍​គួរ​ក្តី មិន​គួរ​ក្តី ក៏​ប្រព្រឹត្ត​ទៅ​យ៉ាងនោះ​ដែរ ។

ការ​អប់រំ​ចិត្ត​កាយ​ឱ្យ​មាំ​ល្អ យក​គោល​ធម៌​មក​ពិចារណា​ឱ្យ​ឃើញ​ហេតុផល​ផ្តល់​ទំនុកចិត្ត​ខ្លួនឯង​ឱ្យ​ប្រាកដ​ថា​ជា​អ្នកមាន​សុវត្ថិ​ភាពល្អ​ហើយ ចូរ​អ្នក​រស់នៅ​ដោយ​សុខសាន្ត​ចុះ ឈប់​ទូល​រែក​នូវ​រឿងរ៉ាវ​ដែល​អាក្រក់​ៗ​តទៅ​ទៀត ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ