ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​២​គ្រឿង​លួច​ដឹក​ពលករ​១៦​នាក់​បំរុង​ឆ្លង​ដែន​ទៅ​ថៃ ត្រូវ​អស់លក្ខណ៍

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ បើ​តាម​សេចក្តី​រាយ​កា​រា​ណ៍​បានឱ្យ​ដឹង​ថា រថយន្ត​២​គ្រឿង និង​អ្នកបើកបរ​២​នាក់ ដែល​ដឹក​ពលករ​បម្រុង​ឆ្លង​ទៅ​ថៃ​ចំនួន​១៦​នាក់ ត្រូវ​បាន​ឃាត់​ជាប់​នៅ​តាម​បន្ទាត់​ព្រំដែន កាលពី​វេលា​ម៉ោង​៣​និង​២៥​នាទី ថ្ងៃ​ទី​០៦ ខែឧសភា…

ខេត្តបន្ទាយមានជ័យ ៖ បើ​តាម​សេចក្តី​រាយ​កា​រា​ណ៍​បានឱ្យ​ដឹង​ថា រថយន្ត​២​គ្រឿង និង​អ្នកបើកបរ​២​នាក់ ដែល​ដឹក​ពលករ​បម្រុង​ឆ្លង​ទៅ​ថៃ​ចំនួន​១៦​នាក់ ត្រូវ​បាន​ឃាត់​ជាប់​នៅ​តាម​បន្ទាត់​ព្រំដែន កាលពី​វេលា​ម៉ោង​៣​និង​២៥​នាទី ថ្ងៃ​ទី​០៦ ខែឧសភា ឆ្នាំ​២០២១ នៅ​ចំណុច​ចំការ​ស្វាយចន្ទី ភូមិសាស្ត្រ​ស្រុក​ស្វាយចេក​។

លោក​វរសេនីយ៍ឯក ជា ឈ្លូ​ញ អធិការ​នគរបាល​ស្រុក​ស្វាយចេក បាន​ប្រាប់​ឱ្យ​ដឹង​ថា ជា​ការ​ណែនាំ​ពី​ឯកឧត្តម អ៊ុ រាត្រី អភិបាល​ខេត្តបន្ទាយមានជ័យ និង​វិធានការ​ពី​លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្ត ដើម្បី​ទប់ស្កាត់​ពលករ​ចំណាក់ស្រុក​ដោយ​ខុសច្បាប់ ដែល​លួច​ឆ្លង​ដែន​ទៅ​ប្រទេស​ជិតខាង​ដោយ​ខុសច្បាប់ និង​ពង្រឹង​បង្ការ​ទប់ស្កាត់​កូ​វី​ដ​១៩ នោះ កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយចេក បាន​សហការ​ជាមួយ​កម្លាំង​ឈរជើង​តាម​បន្ទាត់​ព្រំដែន ហើយ​ក៏​បាន​ឃាត់​រថយន្ត​២​គ្រឿង និង​អ្នកបើកបរ​២​នាក់ ព្រមទាំង​ពលករ​ចំនួន​១៦​នាក់ ក្នុង​នោះ​មាន​ក្មេង​ប្រុស​-​ស្រី​៣​នាក់​ផង​ដែរ​។

លោក​បាន​បញ្ជាក់​ថា តាម​ការ​សាកសួរ ពលករ​ចំនួន​១៦​នាក់​ខាងលើ​នេះ គឺ​មក​ពី​ខេត្តកំពង់ចាម​ចំនួន​៥​នាក់ ខេត្តបាត់ដំបង​ចំនួន​១០​នាក់ និង​ខេត្តបន្ទាយមានជ័យ​ម្នាក់ ដែល​ត្រូវ​បាន​រថយន្ត​២​គ្រឿង​ដឹក​មក​ដាក់​ព្រំដែន រួច​មាន​មេខ្យល​នឹង​នាំ​ឆ្លង​ដែន​ទៅ​រក​ការងារ​ធ្វើ ដោយ​យក​ម្នាក់​ៗ​តំលៃ​៥.០០០​បាត ដើម្បី​ជូន​ដល់​កន្លែងធ្វើការ​ងារ​នៅ​ប្រទេស​ថៃ តែ​ក៏​ត្រូវ​សមត្ថកិច្ច​ចាប់​បាន​តែ​ម្តង​។

លោក​វរសេនីយ៍ឯក ជា ឈ្លូ​ញ បាន​បញ្ជាក់​ថា ក្រោយ​ពេល​ឃាត់​រថយន្ត​២​គ្រឿង​ដែល​ដឹក​ពលករ​ខាងលើ​នេះ គឺ​១​គ្រឿង​ម៉ាក​ស្តា​រី​ច ពាក់​ស្លាក​លេខ 2B.5662 និង​១​គ្រឿង​ទៀត​ម៉ាក​កាម​រី ដែល​ពាក់​ស្លាក​លេខ 2B.1130 និង​ម្ចាស់​ជា​អ្នកបើកបរ​ចំនួន​២​នាក់ ត្រូវ​បាន​កសាង​សំណុំរឿង រួច​បញ្ជូន​បន្ត​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ ដើម្បី​ចាត់ការ​តាម​ច្បាប់ ចំណែកឯ​ពលករ​ចំនួន​១៦​នាក់​វិញ ត្រូវ​បានឱ្យ​ធ្វើ​កិច្ចសន្យា​ណែនាំ ហើយ​បញ្ជូន​ទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​១៤​ថ្ងៃ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ