ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សារព័ត៌មានកោះសន្តិភាពនឹងមានការចេញផ្សាយកាសែតឡើងវិញចាប់ពីថ្ងៃច័ន្ទ ទី១០ ខែឧសភាតទៅ

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សារព័ត៌មាន​កោះសន្តិភាព មាន​កិត្តិយសូមគោរពស​ជម្រាប​ជូន​ដល់​សម្តេច ទ្រង់ ឯកឧត្តម លោក​ជំទាវ អ្នកឧកញ៉ា សាធារណជន និង​ប្រិ​យ​មិត្ត​អ្នក​អាន…

រាជធានី​ភ្នំពេញ ៖ សារព័ត៌មាន​កោះសន្តិភាព មាន​កិត្តិយសូមគោរពស​ជម្រាប​ជូន​ដល់​សម្តេច ទ្រង់ ឯកឧត្តម លោក​ជំទាវ អ្នកឧកញ៉ា សាធារណជន និង​ប្រិ​យ​មិត្ត​អ្នក​អាន ទាំងអស់​មេត្តា​ជ្រាប​ថា ដោយសារស្ថានភាពប្រសើរឡើងវិញកោះសន្តិភាពនឹងមានការបោះពុម្ភផ្សាយកាសែតឡើងវិញចាប់ពីថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០២១ នេះទៅ ។


ការ្សម្រេចបោះពុម្ភកាសែតកោះសន្តិភាពឡើងវិញ បន្ទាប់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចកាលពី ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១នេះ បញ្ចប់ការបិទខ្ទប់ ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាលហើយ ដោយចាប់អនុវត្តពីថ្ងៃទី០៦ ខែឧសភា ក្រោយស្ថានភាពបានប្រសើរឡើង ។

សូមបញ្ជាក់ថា សារព័ត៌មាន​កោះសន្តិភាព នឹងមានការបោះពុម្ពផ្សាយកាសែតឡើងវិញ ក្រោយពីបាន​ផ្អាក​ការ​ចេញផ្សាយ​កាសែត​បោះ​ពុ​ម្ភ​ជា​ក្រដាស មួយ​រយៈពេល​ខ្លី ដើម្បី​ចូលរួម​ជាមួយ​ប្រមុខ​រាជរដ្ឋាភិបាល ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ឆ្លង​និង​ការ​រីក​ដាល​នៃ​វីរុស​កូ​វី​ដ​-១៩ ដើម្បី​ឈាន​ទៅ​កាត់​ផ្តាច់​ឫសគល់​នៃ​វីរុស​ឆ្លង​មួយ​នេះ ដោយ​អនុញ្ញាត​ឱ្យ​បុគ្គលិក​គ្រប់​ផ្នែក​ទាំងអស់ «​ត្រូវ​នៅ​ក្នុងផ្ទះ​» មិន​ត្រូវ​ចល័ត​ទៅ​ទីណា​នោះ​ទេ ក្នុង​កំលុង​ពេល​នៃ​ការ​បិទ​ខ្ទប់​កន្លងមក ។ ទោះជាយ៉ាងណាក៏ដោយ សារព័ត៌មាន​កោះសន្តិភាព នៅ​តែ​បន្ត​ផ្តល់​នូវ​ព័ត៌មាន​ដល់​សាធារណជន​តាម​រយៈ​វេ​ប​សាយ​ព័ត៌មាន និង​កម្មវិធី​ព័ត៌មាន 60Buzz របស់​ខ្លួន ជា​ធម្មតា តាម​រយៈ​ការ​ធ្វើ​ការងារ​ពី​ចម្ងាយ ។


ក្នុង​ករណី​មានការ​ប្រែប្រួល​លើ​សេចក្តីសម្រេច​ខាងលើ ក្រុមការងារ​ផ្នែក​ធនធានមនុស្ស​នៃ​សារព័ត៌មាន​កោះសន្តិភាព និង​ធ្វើ​សេចក្តីជូនដំណឹង​សារ​ជា​ថ្មី​តាម​ការ​គួរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ