ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​ឡាន​គេច​ដើមឈើ​រលំ​កាត់​ផ្លូវ​ទៅ​បុកឡាន​​១​គ្រឿង​ រួច​កិនម៉ូតូ​​នាយ​ប៉ុស្តិ៍​ទៀត​

2 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម​ ៖ ភ្លៀង​ខ្យល់​កន្ត្រាក់​ជា​ហេតុ​បណ្ដាល​ឱ្យ​រលំ​ដើមឈើ​១​ដើម​កាត់​ទទឹង​ផ្លូវជាតិ​លេខ​៧ ត្រង់​ចំណុច​ភូមិ​អំពិល ឃុំ​ខ្វិត​ធំ ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម ស្របពេល​​នោះដែរ ​លោកនាយ​ប៉ុស្តិ៍បាន​ដឹកនាំ​កម្លាំង​ចុះ​ទៅ​កាប់​ដើមឈើ​នោះ​ចេញ​ដើម្បី​កុំអោយ​ស្ទះចរាចរណ៍​តាម​ដងផ្លូវ​ ​កាលពី​វេលា​ម៉ោង៩​និង​៣០​នាទី​យប់​ថ្ងៃ​ទី​៥…

ខេត្តកំពង់ចាម​ ៖ ភ្លៀង​ខ្យល់​កន្ត្រាក់​ជា​ហេតុ​បណ្ដាល​ឱ្យ​រលំ​ដើមឈើ​១​ដើម​កាត់​ទទឹង​ផ្លូវជាតិ​លេខ​៧ ត្រង់​ចំណុច​ភូមិ​អំពិល ឃុំ​ខ្វិត​ធំ ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម ស្របពេល​​នោះដែរ ​លោកនាយ​ប៉ុស្តិ៍បាន​ដឹកនាំ​កម្លាំង​ចុះ​ទៅ​កាប់​ដើមឈើ​នោះ​ចេញ​ដើម្បី​កុំអោយ​ស្ទះចរាចរណ៍​តាម​ដងផ្លូវ​ ​កាលពី​វេលា​ម៉ោង៩​និង​៣០​នាទី​យប់​ថ្ងៃ​ទី​៥ ឧសភា​ ឆ្នាំ​២០២១ នៅ​ចំណុច​មុខ​ផ្ទះ​ឈ្មោះ សេក សុ​ខន ​បន្ទាប់មក​ក៏​ស្រាប់តែ​មាន​គ្រោះថ្នាក់​ចរាចរណ៍​បាន​កើតឡើង​រវាង​រថយន្ត​​បុកជាមួយ​​រថយន្ដ​ បណ្ដាល​ឱ្យ​រង​ការ​ខូចខាត​យ៉ាង​ដំណំ ដោយ​រ​បួស​អ្នកបើកបរ​រថយន្ត​​ម្នាក់ធ្ងន់ធ្ងរ ត្រូវ​បាន​បញ្ជូន​មក​សង្គ្រោះ​ជា​បន្ទាន់​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ព្រៃឈរ​។ ​ដោយឡែក​សំណាង​ល្អ លោក​នាយ​ប៉ុស្តិ៍​គេច​ផុត​ពី​គ្រោះថ្នាក់ ។​

លោក​វរសេនីយ៍ឯក​កែវ ស៊ា​ង​ហ៊​ន់ អធិការ​នគរបាល​ស្រុក​ព្រៃឈរ ប្រាប់​ឲ្យ​ដឹង​ថា​ ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ខ្វិត​ធំ បាន​នាំ​គ្នា​ចុះ​កាប់​ដើមឈើ​មួយ​ដើម ដែល​រលំ​មក​លើ​ផ្លូវថ្នល់​ ស្រប​ពេល​ដែល​កំពុង​បំពេញភារកិច្ច​នោះ​ ក៏​ស្រាប់តែ​មាន​រថយន្ត​​មួយគ្រឿង​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ស​ ពាក់​ស្លាក​លេខ កំពង់ចាម 3A-4076 បើ​កបរ​ដោយ​ឈ្មោះ សៀម វណ្ណៈ ភេទ​ប្រុស​ អាយុ​៣៥​ឆ្នាំ​នៅ ភូមិ​ត្រពាំង​ឬ​ស្សី ឃុំ​ក្រឡា ស្រុក​កំពង់សៀម ខេត្តកំពង់ចាម បើក​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ​ដែល​​គេច​ពី​ដើមឈើ​រលំ​កាត់​ថ្នល់ ក៏​បាន​បុក​រថយន្ត​មួយគ្រឿង​ម៉ាក​FUSO (​វ៉េ​អង​) ពណ៌​ក្រហម​ ពាក់​ស្លាក​លេខ​ ព្រះ​សីហ​នុ​ 3A-36960 បើកបរ​ដោយ​ឈ្មោះ ប្រុស ធា ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រៃ​ព្រីង​ត្បូង សង្កាត់​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ដែលកំពុង​បើកបរ​ក្នុង​ទិស​ពី​កើត​ទៅ​លិច បញ្ច្រាសទិស​គ្នា​ លាន់​សូរ​ដូច​រន្ទះ​ ​បណ្តាល​ឱ្យ​រថយន្ត​ទាំង​២​គ្រឿង​រង​ការ​ខូចខាត​ជា​ដំណំ​។

អធិការ​នគរបាល​ស្រុក​ព្រៃឈរ​ប្រាប់​បន្ត​ថា ​រថយន្ត​នោះក៏​បាន​ជ្រុល​​ទៅ​​កិន​ម៉ូតូ​១​គ្រឿង​ទៀត ម៉ាក​​ស៊ុយហ្ស៊ុយគីស្មាស​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ នគរបាល ​1-9684 ​មាន​ម្ចាស់​ឈ្មោះ​ញឹ​ម ឌឿ​ន ភេទ​ប្រុស ​អាយុ​៥២​ឆ្នាំ ​ជា​នាយ​ប៉ុស្ដិ៍​ខ្វិត​ធំ មាន​ទីលំនៅ​ភូមិ​ដង្កោ ឃុំ​ខ្វិត​ធំ ស្រុក​ព្រៃឈរ ​ដោយ​បាន​​ឈប់ចត​​នៅ​ចិញ្ចើម​​ថ្នល់​ខាងជើង ហើយ​លោក​នាយប៉ុស្តិ៍​កំពុង​ឈរ​ធ្វើ​ចរាចរណ៍ ដោយ​មាន​បញ្ចាំង​ភ្លើង​ពិល​លើក​ចុះ​លើក​ឡើងជា​សញ្ញា​ដើម្បី​ឲ្យ​យានយន្ត ដែល​ចរាចរ​តាម​ដងផ្លូវ​បានឃើញ​។ ប្រសិនណាបើ​រថ​យន្ត​នោះ​មិន​បើក​​បុក​ដើម​ឈើ​គឺ​អាច​នឹង​មក​បុក​ចំ​លោកនាយ​ប៉ុស្តិ៍​រដ្ឋបាល អាច​នឹង​បណ្ដាល​ឲ្យ​រងគ្រោះថ្នាក់​ជាក់​ជា​មិន​ខាន​។

នៅ​ក្នុង​ហេតុការណ៍​ខាងលើ​នោះ បណ្ដាល​អោយ​របួសធ្ងន់​បុរសម្នាក់​​ជាអ្នកបើកបរថយន្ត​ឈ្មោះ សៀម វណ្ណៈ បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ព្រៃឈរ​។ ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​ណ៍ខាងលើនេះ​ដែរ បណ្តាល​ឱ្យ​ខូចខាត​ម៉ូតូ​១​គ្រឿង ​និង​រថយន្ត​២​គ្រឿងរងការខូចខាតធ្ងន់ធ្ងរ​​។

​ក្រោយពេលកើតហេតុ ទាំង​ម៉ូតូ និង​រថយន្ត​ សរុប​​ចំនួន៣​គ្រឿង​ខាងលើ ត្រូវបាន​​​មន្ត្រី​ជំនាញ​​យក​មក​រក្សា​ទុកជា​បណ្ដោះអាសន្ន នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃឈរ ដើម្បី​រង​ចាំ​ដោះស្រាយ​តាម​នីតិវិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ