ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បែប​ខ្លាច​សង្គម​ផ្លាស់​ប្តូរ

8 ឆ្នាំ មុន

មាន​សេដ្ឋី​ថ្មី​មិន​ច្រើន​នាក់​ទេ ​នៅ​កម្ពុជា​ ត្រូវ​បាន​គេ​និយាយ​ហូរហែ​ថា បាន​កើប​ដុល្លារ​ទៅរ​កស៊ី​បណ្តាក់ទុន​នៅ​ក្រៅប្រទេស​យ៉ាង​រំភើយ​ផាត់​… ​ក្នុង​ឱកាស​ដែល​ប្រមុខ​ដឹកនាំ​ប្រទេស អំពាវនាវ​រក​បរទេស​ឱ្យចូល​មក​វិនិយោគ

មាន​សេដ្ឋី​ថ្មី​មិន​ច្រើន​នាក់​ទេ ​នៅ​កម្ពុជា​ ត្រូវ​បាន​គេ​និយាយ​ហូរហែ​ថា បាន​កើប​ដុល្លារ​ទៅរ​កស៊ី​បណ្តាក់ទុន​នៅ​ក្រៅប្រទេស​យ៉ាង​រំភើយ​ផាត់​… ​ក្នុង​ឱកាស​ដែល​ប្រមុខ​ដឹកនាំ​ប្រទេស អំពាវនាវ​រក​បរទេស​ឱ្យចូល​មក​វិនិយោគ ។ ​

សេដ្ឋី​ថ្មីចែស​នោះ កើប​ប្រាក់​ពី​អចលនទ្រព្យ​ដែល​រដ្ឋ​បើកផ្លូវ​ឱ្យ​ដើរ ដែល​អ្នក​ដទៃ​មិន​អាច​ធ្វើ​តាម​បាន ។ មាន​តែ​ក្រុម​គាត់​ទេ​ដែល​«​ចេះ​»… និង​«​ពូកែ​មែនទែន​» ។

អចលនទ្រព្យ​ដែល​រដ្ឋ​បើកផ្លូវ​មួយ​កន្លែង​នោះ បើ​លក់​ទាំងអស់​ត្រូវ​បាន​ប្រហាក់ប្រហែល​១​ពាន់​លាន​ដុល្លារ​… ​។ នេះ​គ្រាន់តែ​មួយ​កន្លែង​ទេ​… ​នៅ​ច្រើន​កន្លែង​ទៀត​ ដែល​ប្រមូល​កើប​ប្រចាំ​ថ្ងៃ​…​ ប្រចាំខែ​…​ ប្រចាំឆ្នាំ​…​ ទំនង​រាប់​បាវ​… ​។​ល​។

ប្រមូល​បាន​មហាសាល​ម្លឹ​ង​ៗ… ​គួរ​ឱ្យ​សរសើរ​ណាស់ និង​គួរ​ជួយ​ត្រេកអរ​… ​ព្រោះ​គិត​ថា ខ្មែរ​ក្នុងស្រុក​… ​ប្រាក់​រកបាន​ដោយ​ប្រាជ្ញា​នោះ​នឹង​ត្រូវ​យក​មក​ចំណាយ​វិនិយោគ​ក្នុងស្រុក​… ​មក​ជួយ​សង្គម អភិវឌ្ឍន៍​ឱ្យ​វា​ណា​ណី​ក្នុងស្រុក​… ​ជួយ​សង្គម​កុំឱ្យ​ល្ហេ​ម​ល្ហា​ម​ដូច​សព្វថ្ងៃ​ពេក​…​ យ៉ាង​ហោច​ក៏​ជួយ​ធ្វើ​ផ្លូវ ធ្វើ​ផ្សារ​… ​ធ្វើ​រោងចក្រ​តូច​-​ធំ​… ​សង់ផ្ទះ បង្កើត​បាន​បូ​រី​ពេញ​ដី​… ​ជួយ​កូន​ខ្មែរ​ឱ្យ​មានការ​ងារ​ធ្វើ ។

ប៉ុន្តែ​ម្ចាស់​ថ្លៃ​… ​ម្ចាស់​ថោក​អើយ​…​ ពិតជា​ភ្លីភ្លើ​មិន​គួរ​ជឿ​មែន​…​ បាន​ទុក​ឱកាស​ឱ្យ​សេដ្ឋី​ថ្មី ប្រមូលប្រាក់​ទៅរ​កស៊ី… ​ទៅ​អភិវឌ្ឍន៍​នៅ​ក្រៅប្រទេស ឯណោះ​ឆ្កុយ​ទៅ​… ​ហេ ! ហេ !… ​ពិតជា​គួរ​សរសើរ​មែន !

មិន​គួរ​ច្រណែន​ទេ​…​ ព្រោះ​គេ​ចេះ​…​​ ចេះ​សូត្រ​… ​ចេះ​ផ្លុំ​… ​ចេះ​មន្តអាគម​គាថា​…​ បាន​ដី បាន​បឹង​ពី​ដូនតា​ខ្មែរ​… ​រាប់រយ រាប់​ពាន់​លាន​ដុល្លារ​… ​សម្ងំ​ស្ងាត់​ៗ ​ទៅ​ជួយ​ស្រុក​គេ​ស្មោះ !

តើ​នៅ​មាន​សល់​អ្វី​ឱ្យ​គាត់​ទៀត​ទេ ? ដូច​ជា​ជួយ​បើកផ្លូវ​ជូន​គាត់​អស់ហើយ​ទេ​ដឹង អ្វី​ដែល​ខ្លាញ់​… គ្រូអាចារ្យ​ម្នាក់​ទេសនា​ថា «​ដល់​ពេល​ស្លាប់​ទៅ​… ​តាម​ទម្លាប់​បើ​មិន​កប់​ គឺ​ដុត​… ​បើ​មិន​ដុត​ គឺ​កប់​… ​បើ​ដុត​បាន​មួយ​កញ្ចប់​… ​បើកប់​បាន​ស្នូល​ដី​» ។

ជីវិត​រស់នៅ​កុំ​លោភលន់​ហួសហេតុ​ពេក​… ​ល្មម​ៗ​បាន​ហើយ​… ​ចែក​គេ​រស់​ផង​… ​កុំ​រស់​ម្នាក់ឯង ស៊ី​មួយ​រយ​ជីវិត​ទៀតមិន​អស់នោះ​… ​ពិតជា​អា​សោចិ៍​កេរ្តិ៍​ណាស់ ។

ឬ​មួយ​វេច​បង្វិច​រត់​ឱ្យ​ហើយ​… ​ខ្លាច​សង្គម​ផ្លាស់​ប្តូរ​… ​ដែល​បក្ស​មួយ​នោះ​កំពុង​យក​មក​ធ្វើ​នយោបាយ ? ចាំ​មើល​ទៀត​… អា​រឿង​«​បក្ស​ចាញ់​»​កំពុង​មើលឃើញ​«​ឈ្នះ​» ​ស្រែ​កថា​«​ឈ្នះ​»… ​ភ្លូក​ទឹក ភ្លូក​ដី​នេះ​… ​កំពុង​ធ្វើ​ឱ្យ​សេដ្ឋី​ថ្មី​ៗ​ខ្លះ​… ​ចង់​«​ភ្នែក​ស​…» ​ម្តង​ៗ​ទៅ​ហើយ ។
បើ​អ្នកមាន​ខ្លះ​ក្នុងស្រុក​«​ភ័យ​» ​ទៅហើយ​… ​តើ​ជះ​ទម្ងន់​ដល់​អ្នក​មក​ពី​ក្រៅ​ដែរ ឬ​អត់ ?​…​ ប្រាកដជា​មាន !!
                      អា​ឡេវ