អាហារ៣ប្រភេទ ជួយកាត់បន្ថយការប្រឈមនឹងជម្ងឺមហារីក – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាហារ៣ប្រភេទ ជួយកាត់បន្ថយការប្រឈមនឹងជម្ងឺមហារីក

1 ខែ មុន

ក្រៅពីការជៀសវាងការជក់បារី ការតមស្រា និងការធ្វើលំហាត់ប្រាណជាទៀងទាត់ ការទទួលទានអាហារដែលមានសុខភាពល្អជាការសំខាន់ សម្រាប់ការការពាររាងកាយមិនឱ្យប្រឈមនឹងជម្ងឺមហារីក។ នេះជាអាហារ ៣មុខដែលជួយកាត់បន្ថយការកើតជម្ងឺមហារីក។ ១. ប៉េងប៉ោះ៖ ការសិក្សាបានបង្ហាញថា…

ក្រៅពីការជៀសវាងការជក់បារី ការតមស្រា និងការធ្វើលំហាត់ប្រាណជាទៀងទាត់ ការទទួលទានអាហារដែលមានសុខភាពល្អជាការសំខាន់ សម្រាប់ការការពាររាងកាយមិនឱ្យប្រឈមនឹងជម្ងឺមហារីក។ នេះជាអាហារ ៣មុខដែលជួយកាត់បន្ថយការកើតជម្ងឺមហារីក។

Picture

១. ប៉េងប៉ោះ៖ ការសិក្សាបានបង្ហាញថា សារធាតុលីកូប៉ែន (Lycopene) គឺជាសមាសធាតុមួយដែលត្រូវបានរកឃើញនៅក្នុងប៉េងប៉ោះ ដែលធ្វើឱ្យវាមានពណ៌ក្រហមស្រស់។ វានេះហើយជាសារធាតុការពារជម្ងឺមហារីក។ នេះជាមូលហេតុ ដែលអ្នកវិទ្យាសាស្ត្រអះអាងថាការទទួលទានប៉េងប៉ោះ អាចនាំឱ្យមានការថយចុះហានិភ័យនៃជម្ងឺមហារីកក្រពេញប្រូស្តាត។ ទោះយ៉ាងណាក៏ដោយដើម្បីបង្កើនការទទួលទានលីកូប៉ែន យើងត្រូវទទួលទានប៉េងប៉ោះពីរផ្លែ ក្នុងមួយថ្ងៃ។

Picture

២. ផ្លែឈើជូរៗ៖ គេបានរកឃើញថា អ្នកដែលទទួលទានផ្លែឈើជូរៗ ដូចជាក្រូច ទំពាំងបាយជូ ឬ ក្រូចឆ្មារ មានហានិភ័យទាបក្នុងការវិវត្តទៅជាជម្ងឺមហារីកបំពង់រំលាយអាហារនិងផ្លូវដង្ហើមផ្នែកខាងលើ។ ការពិនិត្យមើលលើការសិក្សាចំនួនប្រាំបួនក៏បានរកឃើញថា ការទទួលទានផ្លែឈើជូរៗ ច្រើន ត្រូវបានផ្សារភ្ជាប់ទៅនឹងការថយចុះហានិភ័យនៃជម្ងឺមហារីកលំពែង។ នៅចុងបញ្ចប់ការពិនិត្យឡើងវិញនៃការសិក្សាចំនួន ១៤ បានបង្ហាញថាការទទួលទានផ្លែឈើជូរៗយ៉ាងតិច ៣ ដងក្នុងមួយសប្តាហ៍អាចកាត់បន្ថយហានិភ័យនៃជម្ងឺមហារីកក្រពះបាន ២៨%។

Picture

៣. ខ្ញី៖ ការសិក្សាមួយពីសាកលវិទ្យាល័យមីឈីហ្គែនសហរដ្ឋាអាមេរិក បានរកឃើញថាសារធាតុប្រឆាំងនឹងជម្ងឺមហារីករបស់មើមខ្ញី ធ្វើឱ្យកោសិកាមហារីកនៅក្រពេញអូវែរបស់មនុស្សស្រីងាប់។ លើសពីនេះទៀត វាត្រូវបានគេបញ្ជាក់ផងដែរថា ខ្ញីជួយកាត់បន្ថយការរលាកក្នុងពោះវៀនធំ៕

Picture