ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វៀតណាម​បន្ថែម​ពេល​ធ្វើ​ច​ត្តា​ឡី​ស័ក​ដល់​២១​ថ្ងៃ ទប់ស្កាត់​ការ​ឆ្លងកូវីដ​​រាលដាល​ក្នុង​សហគមន៍

2 ឆ្នាំ មុន

វៀតណាម ៖ ស្រប​ពេល​ដែល​កំពុង​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ឆ្លង​កូ​វី​ដ​១៩ ក្នុង​សហគមន៍​ដែល​ត្រូវ​បាន​រក​ឃើញ​លើក​ដំបូង​កាលពី​ស​ប្តា​ហ៍​មុន​។ ប្រទេស​វៀតណាម កាលពី​ថ្ងៃ​ទី​៥ ខែឧសភា បាន​សម្រេច​បន្ថែម​រយៈពេល​ធ្វើ​ច​ត្តា​ឡី​ស័ក​ដល់ ២១​ថ្ងៃជា​ផ្លូវការ​។ នេះ​បើ​តាម​ការ​ចេញផ្សាយ​ពី…

វៀតណាម ៖ ស្រប​ពេល​ដែល​កំពុង​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ឆ្លង​កូ​វី​ដ​១៩ ក្នុង​សហគមន៍​ដែល​ត្រូវ​បាន​រក​ឃើញ​លើក​ដំបូង​កាលពី​ស​ប្តា​ហ៍​មុន​។ ប្រទេស​វៀតណាម កាលពី​ថ្ងៃ​ទី​៥ ខែឧសភា បាន​សម្រេច​បន្ថែម​រយៈពេល​ធ្វើ​ច​ត្តា​ឡី​ស័ក​ដល់ ២១​ថ្ងៃជា​ផ្លូវការ​។ នេះ​បើ​តាម​ការ​ចេញផ្សាយ​ពី Vietnam News​។

រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល លោក Nguyen Thanh Long បាន​ចេញ​មក​ប្រកាស​កាលពី​ថ្ងៃ​ទី​៥ ខែឧសភា ថា ការ​សម្រេចចិត្ត​នេះ ត្រូវ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​បាន​ពិគ្រោះ​យោបល់​ជាមួយ​អ្នកជំនាញ​ខាង​រោគរាតត្បាត និង​អ្នកជំនាញ​ខាង​រោគ​វិទូ​។ ដើម្បី​ឱ្យ​អ្នកជំនាញ​សិក្សា​កាន់តែ​ច្បាស់​ពី​ការ​វិវត្តន៍​នៃ​វីរុស​កូ​វី​ដ​បំប្លែង​ថ្មី ជា​ពិសេស​អំពី​ពេលវេលា​នៃ​ការ​បង្ក​រោគ​របស់​វា​។

លោក​បាន​បន្ថែម​ថា ពិធីសារ​ថ្មី​នេះ មាន​គោលបំណង​ដើម្បី​ការពារ​សហគមន៍​ជៀស​ឆ្ងាយ​ពី​ការ​ឆ្លង​រីក​រាលដាល​។ ចំ​ពេល​ដែល​មាន​ករណី​ថ្មី​ៗ​មួយ​ចំនួន ត្រូវ​បាន​រក​ឃើញ​ថា បាន​បញ្ចប់​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល ១៤​ថ្ងៃ​រួចរាល់ ប៉ុន្តែ​បែរ​វិជ្ជមាន​វីរុស​នេះ នៅ​ពេល​ក្រោយ​ទៅ​វិញ​។

លោក​រដ្ឋមន្ត្រី​ក៏​បាន​ស្នើ​គ្រប់​មូលដ្ឋាន​ទាំងអស់​ត្រូវ​ពិនិត្យ​ករណី​ជនបរទេស ដែល​ទើបនឹង​ចូល​ប្រទេស​វៀតណាម និង​ត្រូវធ្វើ​តេស្ត​លើ​ក្រុម​មនុស្ស ដែល​មាន​ហានិភ័យ​ខ្ពស់​ដូច​ជា និយោជក​, តំបន់​ឌី​ស្កូ​បារ​, ហាង​ខារ៉ាអូខេ និង​កន្លែង​ម៉ាស្សា​ជាដើម​។

យោង​តាម​ទិន្នន័យ​ពី​ក្រសួងសុខាភិបាល​វៀតណាម គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​៦ ខែឧសភា នេះ បាន​បង្ហាញ​តួលេខ​សរុប​សម្រាប់​អ្នក​ឆ្លង​កូ​វី​ដ​១៩ មាន​ចំនួន ៣,០៣០​នាក់​។ ខណៈ​ដែល​អ្នក​ស្លា​.​ប់​សរុប​មាន​ចំនួន ៣៥​នាក់​។ ដោយឡែក​អ្នក​ដែល​ជា​សះស្បើយ​មាន​ចំនួន ២,៥៦០​នាក់​៕ (​ដកស្រង់​ចេញពី Tuoi Tre News)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ