ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​៣៥​នាក់​ពាក់ព័ន្ធ​នឹង​អ្នក​ស្លា​.​ប់​ដោយ​កូ​វី​ដ បាន​ត្រឡប់​ទៅ​ផ្ទះ​វិញ ក្រោយ​ធ្វើតេស្ត​២​លើក

2 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋ​ចំនួន​៣៥​នាក់​ដែល​បាន​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​សាលា​គំរូ ក្រុង​កំពង់ឆ្នាំង ត្រូវ​បាន​អាជ្ញាធរ និង​គ្រូពេទ្យ អនុញ្ញាត​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ហើយ នៅ​ព្រឹក​ថ្ងៃ​ទី​៦ ខែឧសភា ឆ្នាំ​២០២១​នេះ…

ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋ​ចំនួន​៣៥​នាក់​ដែល​បាន​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​សាលា​គំរូ ក្រុង​កំពង់ឆ្នាំង ត្រូវ​បាន​អាជ្ញាធរ និង​គ្រូពេទ្យ អនុញ្ញាត​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ហើយ នៅ​ព្រឹក​ថ្ងៃ​ទី​៦ ខែឧសភា ឆ្នាំ​២០២១​នេះ បន្ទាប់​ពី​ពួក​គាត់​បាន​ស្នាក់​នៅ​ធ្វើ​ច​ត្តា​ឡី​ស័ក​ជាង​កន្លះ​ខែ​កន្លង​មកនេះ ក្រោយ​ពេល​ក្រុម​គ្រូពេទ្យ​ធ្វើតេស្ត​លើក​ទី​២ រក​មិនឃើញ​មាន​មេរោគ​កូ​វី​ដ​-១៩​នោះ​ទេ ។

ក្រុម​គ្រូពេទ្យ​មណ្ឌល​ច​ត្តា​ឡី​ស័ក​សាលា​កំពូល​ក្រុង បាន​ឲ្យ​ដឹង​ថា ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ទាំង​៣៥ នាក់​ខាងលើ​នេះ មាន​២៨​នាក់ គឺជា​ប្រពន្ធ កូន ចៅ និង​សាច់ញាតិ​របស់​ស​.​ព​លោក នូ ចុ​ល រួម​ទាំង​ប្រជាពលរដ្ឋ​ដែល​បាន​ពាក់ព័ន្ធ​ជាមួយ​ស​.​ព​លោក នូ ចុ​ល ដែល​បាន​ស្លា​.​ប់​ដោយសារ​ជំងឺ​កូ​វី​ដ​-១៩ នៅ​ថ្ងៃ​ទី​១៩ ខែមេសា ហើយ​ពេល​ស្លា​.​ប់​នោះ​គឺ​បាន​យក​ទៅ​ធ្វើបុណ្យ​នៅ​ក្នុង​លំនៅ​ឋាន​របស់​គាត់ ស្ថិត​នៅ​ក្នុងភូមិ​ព្រះ​រាម​រង្សី ឃុំ​ជ្រៃ បាក់ ស្រុក​រលាប្អៀរ កន្លង​ទៅ​នេះ​។

ក្រោយមក​ពួក​គាត់​ទាំង​៣៥​នាក់​ខាងលើ​នេះ ក៏​បាន​ផ្ដល់​សំណាក​ធ្វើតេស្ត​ចំនួន​២​លើក​រួច​មក​ហើយ គឺ អវិជ្ជមាន​កូ​វី​ដ​១៩ ទាំងអស់​គ្នា ។

លុះ​នៅ​ព្រឹក​ថ្ងៃ​ទី​០៦ ខែឧសភា​នេះ​ដែរ មុន​នឹង​ពួក​គាត់​ត្រឡប់​ទៅ​លំនៅ​ឋាន​របស់​ពួក​គាត់​វិញ អាជ្ញាធរ និង​ក្រុម​គ្រូពេទ្យ បាន​បាញ់ថ្នាំ​ស​ម្លា​.​ប់​មេរោគ​ទៅ​លើ​សម្ភារៈ មាន​ដូច​ជា បង្វិច​ខោអាវ វ៉ា​លី​ស​ដាក់​សម្ភារៈ​ផ្សេង​ៗ និង​បាន​ជូន​បាយ​កញ្ចប់​ដល់​ពួក​គាត់​ម្នាក់​មួយ​កញ្ចប់ សម្រាប់​ទុក​ហូប​តាម​ផ្លូវ​ផង​ដែរ ។

ជាមួយ​គ្នា​នេះ​ដែរ អាជ្ញាធរ និង​គ្រូពេទ្យ​ក៏​បាន​ណែនាំ​ឲ្យ​ពួក​គាត់​ពេល​បាន​ទៅ​ដល់​ផ្ទះ​វិញ ត្រូវ​គោរព​តាម​ការ​ណែនាំ​របស់​ប្រមុខ​រាជរដ្ឋាភិបាល គឺ «៣​កុំ និង​៣​ការពារ​» ឲ្យ​បាន​ខ្ជាប់ខ្ជួន ទើប​អាច​ជៀស​ផុត​ពី​ជំងឺ​កូ​វី​ដ​១៩ ដ៏​កាច​សាហា​.​វ​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ