ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហួស​ថ្លែង​គ្មាន​វាចា​! វាយ​នារី​ម្នាក់​យក​ទូរស័ព្ទ​ហើយ មិន​អស់ចិត្ត​ទៅ​ចាប់​ក្មេង​ស្រី​រំ​លោ​.​ភ​ទៀត

2 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន សហការ​ជាមួយ​ប្រជាពលរដ្ឋ ធ្វើការ​ឃាត់ខ្លួន បន្ទាប់​ពី​ប្រព្រឹត្ត​បទល្មើស​២​ករណី​នៅ​កន្លែង​ផ្សេង​គ្នា និង​ជា​បន្តបន្ទាប់ ដែល​បាន​ប្រព្រឹត្ត​ឡើង​ក្នុងភូមិ​សាស្ត្រ ឃុំ​កោះ​ថ្កូវ…

ខេត្តកំពង់ឆ្នាំង ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន សហការ​ជាមួយ​ប្រជាពលរដ្ឋ ធ្វើការ​ឃាត់ខ្លួន បន្ទាប់​ពី​ប្រព្រឹត្ត​បទល្មើស​២​ករណី​នៅ​កន្លែង​ផ្សេង​គ្នា និង​ជា​បន្តបន្ទាប់ ដែល​បាន​ប្រព្រឹត្ត​ឡើង​ក្នុងភូមិ​សាស្ត្រ ឃុំ​កោះ​ថ្កូវ ស្រុក​ជល​គិរី និង​ចុង​ក្រោយ​ចាប់ខ្លួន​បាន​នៅ​រសៀល​ថ្ងៃ​ទី​៥ ខែឧសភា ឆ្នាំ​២០២១​។

បើ​តាម​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ខាងលើ​មានឈ្មោះ សេង កុសល អាយុ​២៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​បត់​ត្រង់ ឃុំ​កោះ​ថ្កូវ ស្រុក​ជល​គី​រី ។

សមត្ថកិច្ច​បន្ត​ថា ជនសង្ស័យ​រូប​នេះ បាន​ប្រព្រឹត្ត​បទល្មើស​២​ដាច់​ដោយឡែក​ពី​គ្នា ៖ លើក​ទី​១ គឺ​កើតឡើង​កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​៥ ខែឧសភា ដោយ​បាន​ទៅ​វាយ​ស្ត្រី​ម្នាក់​ឈ្មោះ កែម ធី​ម អាយុ​២៣​ឆ្នាំ រស់នៅ​ភូមិ​កោះ​លត ឃុំ​កោះ​ថ្កូវ ប្លន់​យក​ទូរស័ព្ទ​ដៃ​១​គ្រឿង រួច​ក៏​ជិះ​ម៉ូតូ​រត់គេច​ខ្លួន​បាត់ ។

សមត្ថកិច្ច​បន្ត​ទៀត​ថា ហើយ​បទល្មើស​ទី​១​ខាងលើ​នេះ សមត្ថកិច្ច​នៅ​មិន​ទាន់​តាម​ចាប់ខ្លួន​ជនសង្ស័យ​បាន​ផង ស្រាប់តែ​ជនសង្ស័យ​រូប​នេះ​ទៅ​ប្រព្រឹត្ត​បទល្មើស លើក​ទី​២​ទៀត គឺ​នៅ​វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​៥ ខែឧសភា នៅ​ចំណុច​មេឃ​ទឹក​ក្រាញ់ ស្ថិត​ក្នុងភូមិ​កោះ​ថ្កូវ ឃុំ​កោះ​ថ្កូវ ដោយ​បាន​ទៅ​ចាប់​កុមារី​អាយុ​១២​ឆ្នាំ​ម្នាក់ ប៉ង​ប៉ន​រំ​លោ​.​ភ តែ​មិន​បាន​សម្រេច ក៏​ត្រូវ​បែក​ការណ៍ ហើយ​ក៏​ត្រូវ​បាន​ប្រជាពលរដ្ឋ​សហការ​ជាមួយ​សមត្ថកិច្ច​មូលដ្ឋាន ដេញ​តាម​ចាប់ខ្លួន​ជនសង្ស័យ​រូប​នេះ​បាន ហើយ​បាន​នាំ​ខ្លួន​យក​មក​កសាង​សំណុំរឿង​បញ្ជូន​ទៅ​អធិការ​នគរបាល​ស្រុក​តាម​នីតិវិធី​តែ​ម្តង ។

ដោយឡែក តាម​ប្រភព​ពី​សមត្ថកិច្ច​នគរបាល​ស្រុក​ជល​គី​រី​វិញ ក៏​បាន​បញ្ជាក់​ដែរ​ថា នៅ​ព្រឹក​ថ្ងៃ​ទី​៦ ខែឧសភា​នេះ សមត្ថកិច្ច​កំពុង​តែ​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​មក​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង​រួច​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ