ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនុប្រធាន​ប្រជា​ការពារ​ម្នាក់ ប៊ិះ​អស់​ជីវិត ពេល​កំពុង​ហែល​ទឹកទន្លេ​ចម្លង​សត្វ​ក្របី​

2 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ បុរស​ម្នាក់​បាន​រួច​ផុត​ពី​​គ្រោះថ្នាក់ដល់ជីវិត​ ​បន្ទាប់ពី​ត្រូវ​​ក្របី​របស់​គាត់​វ​ធ័​ក្នុង​ទឹកទន្លេ ខណៈ​ពេលគាត់​កំពុង​ហែល​ចម្លង​ហ្វូង​ក្របី​របស់​គាត់​ពី​ត្រើយម្ខាង​យក​មក​ផ្ទះ​វិញ ។ ហេតុការណ៍​​ខាងលើនេះ​​បាន​កើតឡើង​កាលពី​រសៀល​ថ្ងៃ​ទី​5 ខែ ឧសភា ឆ្នាំ​2021…

ខេត្តកំពង់ឆ្នាំង ៖ បុរស​ម្នាក់​បាន​រួច​ផុត​ពី​​គ្រោះថ្នាក់ដល់ជីវិត​ ​បន្ទាប់ពី​ត្រូវ​​ក្របី​របស់​គាត់​វ​ធ័​ក្នុង​ទឹកទន្លេ ខណៈ​ពេលគាត់​កំពុង​ហែល​ចម្លង​ហ្វូង​ក្របី​របស់​គាត់​ពី​ត្រើយម្ខាង​យក​មក​ផ្ទះ​វិញ ។

ហេតុការណ៍​​ខាងលើនេះ​​បាន​កើតឡើង​កាលពី​រសៀល​ថ្ងៃ​ទី​5 ខែ ឧសភា ឆ្នាំ​2021 នៅ​តាម​ដង​ទន្លេធំ ចំណុច​តា​កឹង ស្ថិត​នៅ​ក្នុងភូមិ​ថ្នល់​ឈើទាល ឃុំ​ផ្លូវ​ទូក ស្រុក​កំពង់លែង ​ខេត្តកំពង់ឆ្នាំង​។

​លោក ឈុំ សាំ ជំទប់​ទី​១ ឃុំ​ខុន​រង ស្រុក​បរិបូណ៌ ក្នុង​ពេល​នាំ​ក្រុមការងារ​ឃុំ ​ដែល​បាន​អញ្ជើញ​ចុះ​សាកសួរ​សុខទុក្ខ​ជន​រង​គ្រោះ​នៅ​មណ្ឌល​សុខភាព​ស្រុក​បរិបូណ៌ កាលពី​យប់​ថ្ងៃ​ទី​5 ខែឧសភា បាន​ប្រាប់​កោះសន្តិភាព​​តាម​ទូរស័ព្ទ​​ឱ្យ​ដឹង​ថា ​បុរស​​រង​គ្រោះ​ឈ្មោះ ប៉ុ​ល សុខ អាយុ​53​ឆ្នាំ ជា​អនុប្រធាន​ប្រជា​ការពារ រស់នៅ​ភូមិ​ល្បើក ឃុំ​ខុន​រ៉​ង ស្រុក​បរិបូណ៌ ​ខេត្តកំពង់ឆ្នាំង​។

លោក​បាន​រៀបរាប់​​បន្ត​ថា ជា​រៀង​រាល់​រដូវប្រាំង ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ខុន​រ៉​ង តែង​ចម្លង​ក្របី​ទៅ​ដាក់​ទីទួល និង​ជួល​ឲ្យ​គេ​ឃ្វាល​មួយ​រដូវប្រាំង នៅ​លើ​កោះ​មួយ​កន្លែង ក្នុងភូមិ​សាស្ត្រ​ស្រុក​កំពង់លែង ហើយ​រហូត​ដល់​រដូវវស្សា​ទើប​ទៅ​ចម្លង​យក​មក​វិញ ។ នៅ​ថ្ងៃ​កើតហេតុ​ជន​រង​គ្រោះ រួម​ជាមួយ​ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់​ទៀត បាន​ទៅ​ចម្លង​យក​ក្របី​ត្រឡប់​មក​ផ្ទះ​វិញ​ដូច​សព្វដង ។ ប៉ុន្តែ​ចៃដន្យ​អាក្រក់ ខណៈ​ជន​រង​គ្រោះ​កំពុង​តែ​ហែល​ចម្លង​ក្របី​ឆ្លងទន្លេ​មក​វិញ ក៏​ស្រាប់តែ​ទាក់​នឹង​ព័​ន្ឋ​ខ្សែ​ក្របី​ជាប់ជើង​ហើយ​រមូរ​ទៅ​ជាប់​នឹង​ក្របី គ្រា​ដែល​ទឹកទន្លេ​កំពុង​តែ​ហូរ​ខ្លាំង ​ក៏ត្រូវ​ក្របី​វ័ធ​ ដើម្បី​រំដោះខ្លួន​វា បណ្ដាល​ឱ្យ​ជន​រង​គ្រោះ​របួស​ជា​ច្រើន​កន្លែង នៅ​កណ្ដាលទន្លេ​ដែល​ទឹក​កំពុង​ហូរ ។

លោកបាន​រៀបរាប់បន្ត​ទៀត​ថា ខណៈនោះ​កូនប្រុស​​របស់​ជន​រង​គ្រោះ​ឈ្មោះ ប៉ុ​ល គង់​ អាយុ25​ឆ្នាំ ដែល​ជិះ​កាណូត​ដឹក​ក្រុម​មនុស្ស​ដែល​ទៅ​ចម្លង​ក្របី​ដែរនោះ​ បានឃើញ​ទាន់ ក៏​បើកកាណូត​ទៅ​ជួយ​ និង​បាន​កាត់​ខ្សែ​ដែល​ជាប់​បុរស​ជា​ឪពុក​ចេញពី​សត្វ​ក្របី​ ទើប​រួចខ្លួន ហើយ​បាន​ស្រង់​ជន​រង​គ្រោះ​ដាក់​លើ​កាណូត និង​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មណ្ឌល​សុខភាព ។

លោក​ជំទប់​ទី​១​ឃុំ ខុន​រ៉​ង បាន​បញ្ជាក់​ថា​ ជន​រង​គ្រោះ​បាន​រង​របួសធ្ងន់ ព្រោះ​មុត​នឹង​ស្នែងក្របី​ជា​ច្រើន​កន្លែង ហើយបើ​គ្មាន​ការ​ជួយ​សង្គ្រោះ​ទាន់​ពេលវេលា​ទេ​ ជន​រង​គ្រោះ​ច្បាស់ជា​នឹង​ត្រូវ​ស្លា.ប់​ដោយ​ឈ្លក់ទឹក​ជាមួយនឹង​ក្របី​ជា​ពុំខាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ