ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការណ៍​ពិត​នៅ​តែ​ជា​ការណ៍​ពិត

2 ឆ្នាំ មុន

បិដក​លេខ​៣១ ព្រះ​សក្យមុនី​ត្រាស់​ថា ការណ៍​រមែង​មិន​ឃ្លា​តទៅ​ណា​ង​ឆ្ងាយ​ឡើយ យូរ​និង​ឆាប់​ការណ៍​ពិត​នៅ​តែ​ជា​ការណ៍​ពិត ហេតុនេះ​ចូរ​អ្នក​កុំ​អន់ចិត្ត​នឹង​មនុស្ស​ណា​ដែល​គេ​មើល​មិនឃើញ​នូវ​តម្លៃ​នៃ​ជីវិត​របស់​យើង​នោះ​ឡើយ ចូរ​ធ្វើ​អ្វី​ឱ្យ​ជា​ទ​ង្វើ​សុចរិត​ត្រឹមត្រូវ​ចុះ ផល​ល្អ​នឹង​កើត​មាន​ដល់​អ្នក​វិញ​មិន​ខាន ។ ប៉ុន្តែ​បើ​យើង​យល់​មិន​ដល់ មុជ​មិន​ជ្រៅ…

បិដក​លេខ​៣១ ព្រះ​សក្យមុនី​ត្រាស់​ថា ការណ៍​រមែង​មិន​ឃ្លា​តទៅ​ណា​ង​ឆ្ងាយ​ឡើយ យូរ​និង​ឆាប់​ការណ៍​ពិត​នៅ​តែ​ជា​ការណ៍​ពិត ហេតុនេះ​ចូរ​អ្នក​កុំ​អន់ចិត្ត​នឹង​មនុស្ស​ណា​ដែល​គេ​មើល​មិនឃើញ​នូវ​តម្លៃ​នៃ​ជីវិត​របស់​យើង​នោះ​ឡើយ ចូរ​ធ្វើ​អ្វី​ឱ្យ​ជា​ទ​ង្វើ​សុចរិត​ត្រឹមត្រូវ​ចុះ ផល​ល្អ​នឹង​កើត​មាន​ដល់​អ្នក​វិញ​មិន​ខាន ។

ប៉ុន្តែ​បើ​យើង​យល់​មិន​ដល់ មុជ​មិន​ជ្រៅ ទៅ​មិន​ឆ្ងាយ នៅ​តែ​ប្រកាន់​ខឹង​នឹង​គេ គឺ​យើង​កំពុង​តែ​វង្វេង​នៅ​ក្នុង​អត្តភាព​នេះ​ហើយ ឯ​ភាព​លំបាក​មួយទៀត​គឺ យើង​ហត់នឿយ​ផ្លូវចិត្ត​ទទេ​ឥត​បាន​ផល​អ្វី​ក្រៅ​តែ​អំពី​ការ​ដុត​រោល​ចិត្ត​ខ្លួនឯង​ឱ្យ​ពុះពោរ​ទៅ​ដោយ​ទោសៈ​ក្តៅ​ឥត​ស្រាកស្រាន្ត ព្រោះតែ​មិន​យល់​អំពី​ការណ៍​ពិត ។

លក្ខណៈ​មនុស្ស​បែប​នេះ​ហើយ​ទើប​បណ្ឌិត​ទាំងឡាយ​ពោល​ថា ជា​បុគ្គល​ស្ថិត​ក្នុង​ភាព​ជា​មនុស្ស​ល្ងង់ខ្លៅ លុះ​ក្នុង​អំណាច​នៃ​កិលេស​មារ​កំពុង​ដឹកមុខ រក​សុខ​មិនឃើញ​ឡើយ ៕ សាន​ សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ