ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាងឆេងប្រាក់រៀល មានប្រៀបជាងប្រាក់អឺរ៉ូ !

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ហាងឆេងប្រាក់រៀលខ្មែរថ្ងៃនេះមានអត្រាខ្ពស់ជាងប្រាក់អឺរ៉ូ ។ ធានាគារជាតិនៃកម្ពុជា នៅថ្ងៃទី ៦ ខែឧសភា ឆ្នំា ២០២១…

រាជធានីភ្នំពេញ ៖ ហាងឆេងប្រាក់រៀលខ្មែរថ្ងៃនេះមានអត្រាខ្ពស់ជាងប្រាក់អឺរ៉ូ ។ ធានាគារជាតិនៃកម្ពុជា នៅថ្ងៃទី ៦ ខែឧសភា ឆ្នំា ២០២១ នេះបានឱ្យដឹងថា ១ អឺរ៉ូ ទិញចូលត្រឹមតែ ៤៨៦២ រៀល និងលក់ចេញតែ ៤៩១១ រៀលប៉ុណ្ណោះ ខណៈថ្ងៃម្សិលមិញ ទិញចូល ៤៨៦៦ រៀល ហើយលក់ចេញរហូតដល់ទៅ ៤៩១៤ រៀលឯណោះ ។

សម្រាប់ថ្ងៃនេះដែរ សូមមកដឹងពីហាងឆេងប្រាក់រៀលខ្មែរធៀបនឹងប្រាក់ប្រទេសមួយចំនួនទៀតដែលរួមមាន ៖ ១ ដុល្លារអាមេរិក ស្មើនឹង  ៤០៥០ រៀល, ១ ដុល្លារអូស្ត្រាលី ទិញចូល ៣១៣៩ រៀល លក់ចេញ ៣១៧០ រៀល និង ១ យន់ចិន ទិញចូល ៦២៦ រៀល លក់ចេញ ៦៣២ រៀល ។

ទន្ទឹមនេះហាងឆេងប្រាក់យ៉េនជប៉ុនធៀបនឹងប្រាក់រៀលខ្មែរ គឺ ១០០ យ៉េនជប៉ុន ទិញចូល ៣៧០៧ រៀល លក់ចេញ ៣៧៤៤ រៀល ហើយ ១០០ វុនកូរ៉េ ទិញចូល ៣៦០ រៀល លក់ចេញ ៣៦៤ រៀល ខណៈ ១ ដុល្លារសាំងហ្គាពួរ ទិញចូល ៣០៣៣ រៀល លក់ចេញ  ៣០៦៣ រៀល ។ ជាមួយគ្នានេះ ១ បាតថៃ ទិញចូល ១៣០ រៀល លក់ចេញ ១៣១ រៀល និង ១០០០ ដុងវៀតណាម ទិញចូល ១៧៦ រៀល លក់ចេញ ១៧៨ រៀល ៕       

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ