ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំរាម​នៅ​ផ្សារ​អ្នក​លឿង​ត្រើយ​ខាងលិច​កំពុង​បំពុលបរិស្ថាន​យ៉ាងធ្ងន់ធ្ងរ

8 ឆ្នាំ មុន

ខេត្តកណ្តាល ៖ ភ្ញៀវ​ទេសចរ​ជាតិ​-​អន្តរជាតិ និង​ប្រជាពលរដ្ឋ​ដែល​ចូល​ទិញ​ម្ហូបអាហារ ក៏​ដូច​ជា​ក្រុម​អាជីវករ​អង្គុយ​លក់ដូរ​ត្រី សាច់ បន្លែ ផ្លែ​ឈើ​គ្រប់មុខ​នៅ​ក្នុង​ផ្សារ​អ្នក​លឿង​ត្រើយ​លិច ស្ថិត​ក្នុង​ឃុំ​ព្រែក​ទន្លាប់ ស្រុក​លើក​ដែក ខេត្តកណ្តាល

ខេត្តកណ្តាល ៖ ភ្ញៀវ​ទេសចរ​ជាតិ​-​អន្តរជាតិ និង​ប្រជាពលរដ្ឋ​ដែល​ចូល​ទិញ​ម្ហូបអាហារ ក៏​ដូច​ជា​ក្រុម​អាជីវករ​អង្គុយ​លក់ដូរ​ត្រី សាច់ បន្លែ ផ្លែ​ឈើ​គ្រប់មុខ​នៅ​ក្នុង​ផ្សារ​អ្នក​លឿង​ត្រើយ​លិច ស្ថិត​ក្នុង​ឃុំ​ព្រែក​ទន្លាប់ ស្រុក​លើក​ដែក ខេត្តកណ្តាល បាន​រអ៊ូរទាំ និង​រិះគន់​យ៉ាង​ខ្លាំង​ចំពោះ​លោក ងី គៀង ប្រធាន​ផ្នែក​គ្រប់គ្រង​ភាស៊ី​ក្នុង​ផ្សារ​​ថា​ មានការ​យឺតយ៉ាវ មិន​ទទួលខុសត្រូវ​ពី​បញ្ហា​សំរាម ដែល​គរ​ចោល​នៅ​ជុំវិញ​ផ្សារ​ឡើង​រលួយ​ស្អុយ​ រុយ​រោម ​កើត​មាន​ដ​ង្កួ​វ​តូច​ធំ​វារ​ចេញពី​គំនរ​សំរាម​គួរ​ឱ្យ​ខ្ពើមរ​អើ​ម​ជាទី​បំផុត ។

ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ ក៏​ដូច​ជា​ក្រុម​អាជីវករ​បាន​និយាយ​ថា លោក ងី គៀង ប្រធាន​ផ្នែក​គ្រប់គ្រង​ភាស៊ី​ផ្សារ​នេះ​មិន​បាន​យកចិត្តទុកដាក់​ពី​បញ្ហា​អនាម័យ​សំរាម​នេះ​ទេ គឺ​ដឹង​តែ​ឱ្យ​កូនចៅ​ដើរ​ប្រមូល​តែ​លុយ​ភាស៊ី​ប៉ុណ្ណោះ ទោះបីជា​គំនរ​សំរាម​ចោល​ពាស​វាល​ពាស​កាល​នៅ​ជុំវិញ​ផ្សារ និង​ក្នុង​ផ្សារ កន្លែង​អាជីវករ​លក់ដូរ​ចោល​រាប់​ខែ​ឡើង​រលួយ​ស្អុយ​ជះក្លិន​អា​សោចិ៍​ បំពុលបរិស្ថាន ប៉ះពាល់​សុខភាព​ប្រជាពលរដ្ឋ​យ៉ាងណា​ក៏​ដោយ ក៏​លោក ងី គៀង មិន​ដែល​ខ្វល់​ដែរ ធ្វើ​ម៉េច​ឱ្យ​តែ​បាន​ប្រយោជន៍​ខ្លួន ។

ក្រុម​អាជីវករ​បន្ត​ថា ពួក​គាត់​បាន​បង់​ភាស៊ី​មួយ​ព្រឹក​៥០០​រៀល​, ១.០០០​រៀល​, ២.០០០​រៀល ទៅ​៣.០០០​រៀល តាម​អ្នកលក់​ទ្រុងទ្រាយ​តូច​-​ធំ​មិន​ដែល​ខាន​មួយ​ព្រឹក​ណា​ទេ ហេតុ​អ្វី​បានជា​សំរាម​នៅ​តែ​គរ​ចោល​ខាងក្រោយ​ខ្នង​ពួក​គាត់​អង្គុយ​លក់ដូរ​ដដែល មិនឃើញ​ផ្នែក​អនាម័យ​មក​ប្រមូល​សោះ ។ ទោះ​ជា​ពួក​គាត់​សំណូមពរ​ដល់​អាជ្ញាធរ​ជា​ញឹកញាប់ សូម​ឱ្យ​មានការ​ប្រមូល​សំរាម​ប្រចាំ​ថ្ងៃ ក៏​លោក ងី គៀង មិន​អនុវត្ត​តាម​ការ​ណែនាំ​របស់​អាជ្ញាធរ​ដែរ ។

ប្រជាពលរដ្ឋ​ក៏​ដូច​ជា​ក្រុម​អាជីវករ​លក់ដូរ​ក្នុង​ផ្សារ​អ្នក​លឿង​ត្រើយ​ខាងលិច សូម​សំណូមពរ​ដល់​លោក​អភិបាលខេត្ត ក៏​ដូច​ជា​លោក​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត សូម​មេត្តា​ចាត់វិធានការ​ជួយ​ដោះស្រាយ​បញ្ហា​សំរាម​ខាងលើ​នេះ​ផង ដើម្បី​កែ​លំអ​សោភ័ណ​ភាព​ជុំវិញ​ផ្សារ​កុំឱ្យ​ភ្ញៀវ​ទេសចរ​ជាតិ​-​អន្តរជាតិ​គេ​រិះគន់ ព្រោះ​ប្រទេស​យើង​កំពុង​ជាប់​លំដាប់ថ្នាក់​ក្នុង​ការ​ប្រឡងប្រណាំង​ទីក្រុង​បរិស្ថាន​ស្អាត​ផង​ដែរ ណាមួយ​បើសិនជា​បណ្តែតបណ្តោយ​បែប​នេះ​ទៀត ទៅ​ថ្ងៃ​មុខ​មនុស្ស ក្មេង ចាស់ ប្រុស ស្រី រស់នៅ​ម្តុំ​នេះ​នឹង​កើត​មាន​ជំងឺ​អាសន្នរោគ និង​ជំងឺ​រាគ​រូស​ផ្សេង​ៗ​ ឬ​អាច​បណ្តា​ឱ្យ​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​ជាក់​ជា​មិន​ខាន​ឡើយ ៕