ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រយៈពេល​៤​ថ្ងៃ ពលរដ្ឋ​រស់នៅ​តំបន់​ប្រឈម​ជាង​១៤​ម៉ឺន​នាក់ទទួល​បានការ​ចាក់​វ៉ាក់សាំង​ដូ​ស​ទី​មួយ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រយៈពេល​៤​ថ្ងៃ ពលរដ្ឋ​រស់នៅ​តំបន់​ប្រឈម​ជាង​១៤​ម៉ឺន​នាក់​ទទួល​បានការ​ចាក់​វ៉ាក់សាំង​ដូ​ស​ទី​១ និង​ខិតខំ​ឱ្យ​បាន​៥២ ម៉ឺន​នាក់ ឬ​លើស​ពី​នេះ​ក្នុង​ពេល​ឆាប់​ៗ​នេះ​តាម​បទបញ្ជា​របស់​សម្ដេច នាយក​រដ្ឋមន្ត្រី ។ លោក…

រាជធានី​ភ្នំពេញ ៖ រយៈពេល​៤​ថ្ងៃ ពលរដ្ឋ​រស់នៅ​តំបន់​ប្រឈម​ជាង​១៤​ម៉ឺន​នាក់​ទទួល​បានការ​ចាក់​វ៉ាក់សាំង​ដូ​ស​ទី​១ និង​ខិតខំ​ឱ្យ​បាន​៥២ ម៉ឺន​នាក់ ឬ​លើស​ពី​នេះ​ក្នុង​ពេល​ឆាប់​ៗ​នេះ​តាម​បទបញ្ជា​របស់​សម្ដេច នាយក​រដ្ឋមន្ត្រី ។

លោក ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ និង​ជា​អនុប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូ​វី​ដ​១៩ និង​លោកនាយ​ឧត្តមសេនីយ៍ ឥត សា​រ៉ាត់ អគ្គ​មេ​បញ្ជាក​ការ​រង នាយសេនាធិការ​ចម្រុះ​នៃ​កង​យោធពលខេមរភូមិន្ទ និង​ជា​ប្រធាន​ប្រតិបត្តិ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង នៅ​ព្រឹក​ថ្ងៃ​ទី​០៥ ខែឧសភា​នេះ បាន​បន្ត​ចុះ​ពិនិត្យ​ស្ថានភាព​តាម​ទីតាំង​ចាក់​វ៉ាក់សាំង​មួយ​ចំនួន​នៅ​ទូ​ទាំង​រាជធានី​ភ្នំពេញ ពិសេស​នៅ​ក្នុង​តំបន់​បុរី​ជីប​ម៉ុង សង្កាត់​ចាក់​អង្រែ​លើ​ខណ្ឌមានជ័យ ដើម្បី​ពង្រឹង​ការងារ​នៃ​ការ​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩ ជូន​បងប្អូន​កម្មករ កម្មការិនី និង​ប្រជាពលរដ្ឋ ទៅ​តាម​ការ​ណែនាំ​របស់​រាជរដ្ឋាភិបាល ពិសេស​ឱ្យ​ពួក​គាត់​រក្សា​គម្លាត​សុវត្ថិភាព​និង​ពាក់​ម៉ាស ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​-១៩ ។

លោក​ឃួ​ង ស្រេង និង​លោកនាយ​ឧត្តមសេនីយ៍ ឥត សា​រ៉ាត់ បាន​ចុះ​ពិនិត្យ​ចំនួន​៤ ខណ្ឌ​នៅ​ក្នុង​រាជធានី​ភ្នំពេញ ក្នុង​នោះ​មាននៅ​ក្នុង​ខណ្ឌមានជ័យ ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ខណ្ឌ​កំ​បូល ។

ក្នុង​ការ​ចុះ​ពិនិត្យ​ទីតាំង​ជា​ច្រើន​កន្លែង​នោះ​លោក​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​បាន​ធ្វើការ​ណែនាំ​ដល់​អាជ្ញាធរ​ក៏​ដូច​ជា​ក្រុមការងារ​ដែល​អនុវត្តន៍​លើ​ការ​ចាក់​វ៉ាក់សាំង​នេះ​ត្រូវ​ណែនាំ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ រក្សា​គម្លាត​សុវត្ថិភាព ទៅ​តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល ដើម្បី​ចៀស​ឱ្យ​បាន​នូវ​ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វិ​-១៩ ដោយសារ​តែ​យុទ្ធនាការ​នេះ បងប្អូន​ប្រជាពលរដ្ឋ​ដែល​ត្រូវ​មក​ទទួលយក​ការ​ចាក់​វ៉ាក់សាំង​ជា​ប្រជាពលរដ្ឋ រស់នៅ​តំបន់​ក្រហម ដែល​ប្រឈម​មុខ​និង​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វី​ដ​-១៩ ដែល​តម្រូវ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ប្រុង​ប្រយ័ត្ន​ខ្ពស់ ក្នុង​ការ​ការពារ​ខ្លួន​ទៅ​តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល​។

គួរ​បញ្ជាក់​ថា ដើម្បី​បន្សាំ​តំបន់​មាន​ហានិភ័យ​ខ្ពស់ ក្រសួងការពារជាតិ​បាន​បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ទ្រង់ទ្រាយ​ធំ​ក្នុង​មូលដ្ឋាន​ខណ្ឌ​ចំនួន​៤​ដែល​មានការ​រីក​រាលដាល​កូ​វី​ដ​ធ្ងន់ធ្ងរ ក្នុង​នោះ​មាន​ខណ្ឌដង្កោ ខណ្ឌមានជ័យ ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ខណ្ឌ​កំ​បូល ដោយ​ចាប់​អនុវត្ត​ចាប់ពី​ថ្ងៃ​ទី​០១ ខែឧសភា​តទៅ ក្នុង​ផែនការ​ផ្តល់​ជូន​ជាង​៥០​ម៉ឺន​នាក់ រស់នៅ​តំបន់​ក្រហម ហើយ​ក្នុង​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​នេះ បើ​គិត​ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​០៤ ឧសភា​នេះ មាន​ពលរដ្ឋ​ចំនួន ជាង​១៤​ម៉ឺន​នាក់ ទទួល​បានការ​ចាក់​វ៉ាក់សាំង​ដូ​ស​ទី​មួយ​។ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ទី ០៥ ខែឧសភា​នេះ ក៏​បាន​ដាក់​បទបញ្ជា​ទៅ​អង្គភាព​កងទ័ព និង​ក្រុមការងារ​ចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​រស់នៅ​តំបន់​ក្រហម​ឲ្យ​បាន ៥២ ម៉ឺន​នាក់​ឬ​លើស​ពី​នេះ ។

សម្តេច​នាយក​រដ្ឋមន្ត្រី​ថ្លែង​បញ្ជាក់​ថា វ៉ាក់សាំង​សម្រាប់​ប្រជាពលរដ្ឋ​ជាង​៥២​ម៉ឺន​នាក់ នៅ​តំបន់​ក្រហម និង​មិន​ខ្វះ​នោះ​ទេ ពីព្រោះ នៅ​ថ្ងៃ​ទី​១១ ខែឧសភា ខាង​មុខ​វ៉ាក់សាំង​នឹង​មក​ដល់​៥០ ម៉ឺន​ដូ​ស ហើយ​ថ្ងៃ​ទី​១៥ និង​មក​ដល់​៥០​ដូ​សទៀត ។ ដូច្នេះ​នឹង​មាន​វ៉ាក់សាំង​១ លាន​ដូ​ស​បន្ថែម​ទៀត ។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់​បន្ថែម​ថា ក្រុម​អង្គភាព​ចាក់​វ៉ាកសាំង​ត្រូវ​ចាក់​ប្រជាពលរដ្ឋ​ឱ្យ​អស់​នៅ​តំបន់​ក្រហម មិន​ត្រឹមតែ​៥២ ម៉ឺន​នាក់​នោះ​ទេ ទោះបី​លើស​ពី​នេះ​ដល់​៦០​ម៉ឺន​ក៏​រាជរដ្ឋាភិបាល​មាន​សមត្ថភាព​ចាក់​ដែរ សម្រាប់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តំបន់​ក្រហម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ