ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ខេត្ត សម្រេច​បើក​ឲ្យ​ដំណើរការ​ទីតាំង​៣​កន្លែង បន្ទាប់​ពី​បិទ​មួយ​រយៈ​ដោយសារ​កូ​វី​ដ​១៩

2 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ រដ្ឋបាល​សាលាខេត្ត​កំពង់ឆ្នាំង នៅ​ព្រឹក​ថ្ងៃ​ទី​៥ ខែឧសភា ឆ្នាំ​២០២១ បាន​ចេញ​លិខិត​សំរេច​ឱ្យ​ចរាចរណ៍​ឡើង​វិញ​នៅ​ទីតាំង​៣​កន្លែង បន្ទាប់​ពី​បិទ​មួយ​រយៈ ដោយសារ​តែ​ការ​រីករាយ​ឡើង​នៃ​ជំងឺ Covid-19…

ខេត្តកំពង់ឆ្នាំង ៖ រដ្ឋបាល​សាលាខេត្ត​កំពង់ឆ្នាំង នៅ​ព្រឹក​ថ្ងៃ​ទី​៥ ខែឧសភា ឆ្នាំ​២០២១ បាន​ចេញ​លិខិត​សំរេច​ឱ្យ​ចរាចរណ៍​ឡើង​វិញ​នៅ​ទីតាំង​៣​កន្លែង បន្ទាប់​ពី​បិទ​មួយ​រយៈ ដោយសារ​តែ​ការ​រីករាយ​ឡើង​នៃ​ជំងឺ Covid-19 ។

ក្នុង​សេចក្តីសម្រេច​លេខ 125 ស​.​ស​.​រ ចុះ​ថ្ងៃ​ទី​៥ ខែឧសភា រដ្ឋបាល​សាលាខេត្ត​កំពង់ឆ្នាំង បាន​សម្រេច​ឲ្យ​ដំណើរការ​ទីតាំង​៣​កន្លែង ដោយ​ទី​១-​ទីតាំង​គ្លីនិក ព្យាបាល​ឯកជន ១​កន្លែង ស្ថិត​នៅ​ក្នុងភូមិ​ផ្សា​រលើ សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង​, ទី​២-​វត្ត​ទួល​ស​ទ្ឋា​ស​ត្ថា​រាម ស្ថិត​នៅ​ក្នុងភូមិ​ទី​៧ សង្កាត់​ខ្សា​ម ក្រុង​កំពង់ឆ្នាំង និង​ទី​៣- ផ្សារ​ផ្សារ​ព្រៃ​ខ្មែរ ស្ថិត​ក្នុងភូមិ​ស្ពក​រាជ្យ ឃុំ​អណ្ដូង​ស្នាយ ស្រុក​រលាប្អៀរ​។

នៅ​ក្នុង​លិខិត​សម្រេច រដ្ឋបាល​សាលាខេត្ត​កំពង់ឆ្នាំង ក៏​បាន​ស្នើ​សុំ​ឱ្យ​ព្រះសង្ឃ អាចារ្យ គណៈកម្មការ​វត្ត ក្រុម​គ្រូពេទ្យ​នៅ​គ្លីនិក​ឯកជន និង​បងប្អូន​អាជីវករ​លក់ដូរ​នៅ​ផ្សារ​ព្រៃ​ខ្មែរ សូម​អនុវត្តន៍​អោយ​បាន «៣​កុំ ៣​ការពារ​» ផង​ដែរ​។

គួរ​រំលឹក​ដែរ​ថា ទីតាំង​ទាំង​៣​កន្លែង​ខាងលើ បន្ទាប់​មានឈ្មោះ នូ រស់នៅ​ភូមិ​ព្រះ​រាម​រង្សី ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ បាន​ស្លា​.​ប់​ដោយសារ Covid-19 ។ ប៉ុន្តែ​មុន​ពេល ស្លា​.​ប់​អ្នកជំងឺ​ធ្លាប់​បាន​ទៅ​ព្យាបាល​នៅ​គ្លីនិក​ឯកជន​ក្នុង​សង្កាត់​ផ្សារឆ្នាំង ធ្លាប់​ទៅ​វត្ត សទ្ធា​ស​ត្ថា​រាម ព្រម​ជាមួយ​នោះ​ក្រុម​គ្រួសារ ក៏​បាន​ចេញ​-​ចូល​នៅ​ផ្សារ​ព្រៃ​ខ្មែរ ផង​ដែរ ។

ទោះជា​យ៉ាងណា ពាក់ព័ន្ធ​នឹង​ករណី​នេះ នៅ​មាន​ទីតាំង​ភូមិ​ព្រះ​រាម​រង្សី ស្ថិត​នៅ​ក្នុង​ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ ១​ទៀត​នៅ​មិន​អត់​មិន​ទាន់​អនុញ្ញាត​ឲ្យ​ដំណើរការ​ចេញ​-​ចូល​វិញ​នៅឡើយ​នោះ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ