រាជធានីភ្នំពេញ ៖ ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ លោក កឹម សុខា បានសរសេរនៅលើបណ្តាញទំនាក់ទំនងសង្គម (Fecebook) Page ផ្លូវការរបស់លោកបង្ហោះនាព្រឹកថ្ងៃទី២២ តុលានេះមានខ្លឹមសារទំាងស្រុងថា “កិច្ចព្រមព្រៀងស្តីពី “ដំណោះស្រាយនយោបាយរួមមួយនៃជំលោះកម្ពុជា” ដែលយើងហៅថា “កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១” ទទួលបានការគាំទ្រទាំងស្រុង ពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។
កិច្ចព្រមព្រៀងនេះ ធានាអំពី “អធិបតេយ្យភាព ឯករាជ្យភាព បូរណភាព និងភាពមិនអាចរំលោភបាននៃដែនដី អព្យាក្រឹតភាព ឯកភាពជាតិកម្ពុជា” និង “ការធានាការបោះឆ្នោតដោយសេរី និងយុត្ដិធម៌”។
កិច្ចព្រមព្រៀងនេះជា មរតកដ៏មហាសាល ដែលអ្នកស្នេហាជាតិកម្ពុជាគ្រប់ភាគីបានពលីបូជាជីវិត កម្លាំងកាយ កម្លាំងចិត្ត ដើម្បីឯករាជ្យភាព និងឯកភាពជាតិកម្ពុជា ដែលមានការចូលរួមគាំទ្រពីអន្តរជាតិ។
កិច្ចព្រមព្រៀងនេះ នៅតែមានតម្លៃជានិច្ច!”
ចែករំលែកព័តមាននេះ