ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទប់ទល់​លែង​ជាប់​! រដ្ឋធានី​ដេ​លី​ស្នើ​រក​ជំនួយ​កងទ័ព​ដោះស្រាយ​វិបត្តិ​កូ​វី​ដ

2 ឆ្នាំ មុន

ឥណ្ឌា ៖ អាជ្ញាធរ​នៃ​រដ្ឋធានី​ដេ​លី បាន​អំពាវនាវ​រក​ជំនួយ​ពី​កងទ័ព​ជាតិ បន្ទាប់​ពី​រដ្ឋធានី​មាន​ប្រជាជន​ច្រើន​លំដាប់​ទី ២ របស់​ឥណ្ឌា​មួយ​នេះ ទប់ទល់​លែង​ជាប់​នឹង​ការ​ឆ្លង​រីក​រាលដាល​ដ៏​សាហាវ​បំផុត​នៃ​កូ​វី​ដ​១៩ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​។ មន្ទីរពេទ្យ​ជា​ច្រើន​ក្នុង​ទីក្រុង​កំពុង​មាន​វិបត្តិ​ខ្វះ​គ្រែ…

ឥណ្ឌា ៖ អាជ្ញាធរ​នៃ​រដ្ឋធានី​ដេ​លី បាន​អំពាវនាវ​រក​ជំនួយ​ពី​កងទ័ព​ជាតិ បន្ទាប់​ពី​រដ្ឋធានី​មាន​ប្រជាជន​ច្រើន​លំដាប់​ទី ២ របស់​ឥណ្ឌា​មួយ​នេះ ទប់ទល់​លែង​ជាប់​នឹង​ការ​ឆ្លង​រីក​រាលដាល​ដ៏​សាហាវ​បំផុត​នៃ​កូ​វី​ដ​១៩ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​។

មន្ទីរពេទ្យ​ជា​ច្រើន​ក្នុង​ទីក្រុង​កំពុង​មាន​វិបត្តិ​ខ្វះ​គ្រែ និង​ជា​ពិសេស​កង្វះខាត​លើ​ការ​ផ្គត់ផ្គង់​ប្រព័ន្ធ​អុក​ស៊ី​សែន​សម្រាប់​អ្នកជំងឺ​។ រដ្ឋាភិបាល​ទីក្រុង​ដេ​លី ចង់ឱ្យ​វត្តមាន​កងទ័ព​ដំណើរការ​កន្លែង​ថែទាំ និង​អង្គភាព​ថែទាំ​អ្នកជំងឺ​កូ​វី​ដដែល​ពឹងផ្អែក​ជា​ចាំបាច់​។ ក្នុង​ការ​ចូលរួម​សម្រួល ដើម្បី​ធ្វើ​ឱ្យ​ដំណើរការ​ការងារ​ទប់ស្កាត់​ការ​ឆ្លង និង​ស្លា​.​ប់​រាលដាល​នៃ​កូ​វី​ដ​១៩ ប្រកបដោយ​សុវត្ថិភាព និង​ប្រសិទ្ធិ​ភាព​បំផុត​។

ឥណ្ឌា​បាន​ធ្វើ​កំណត់​ត្រា​ករណី​ឆ្លង​ថ្មី​ជាង ៣០​ម៉ឺន​នាក់​ក្នុង​មួយ​ថ្ងៃ​រយៈពេល​ជិត ២​ស​ប្តា​ហ៍​ជាប់​ៗ​គ្នា​។ ខណៈ​ដែល​ចំនួន​អ្នក​ស្លា​.​ប់​ជាង ៣​ពាន់​នាក់​ត្រូវ​បាន​រក​ឃើញ​ជា​រៀងរាល់ថ្ងៃ​។ ប៉ុន្តែ​កាល​ថ្ងៃ​ទី​១ ខែឧសភា ក្រសួងសុខាភិបាល​ឥណ្ឌា​បាន​ធ្វើ​កំណត់​ត្រា​ករណី​ឆ្លង​ក្នុង​មួយ​ថ្ងៃ មិន​ធ្លាប់​មាន​លើ​ពិភពលោក​ពោល​គឺ​ចំនួន ៤០១,៩៩៣​នាក់​។

ទោះ​យ៉ាងនេះ​ក្តី ក្រុម​អ្នកជំនាញ​វេជ្ជសាស្ត្រ​បាន​និយាយ​ថា ករណី​ឆ្លង និង​ស្លា​.​ប់​សរុប​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​ទំនងជា​ខ្ពស់​ជាង​នេះ ដោយ​លើក​ឡើង​ពី​កង្វះ​ឧបករណ៍​ការ​ធ្វើតេស្ត និង​អ្នកជំងឺ​ស្លា​.​ប់​នៅផ្ទះ​ដោយ​មិន​បាន​រាយការណ៍​។

គិត​រហូត​មក​ដល់​ពេល​នេះ ប្រទេស​ឥណ្ឌា​មាន​ករណី​ឆ្លង​កូ​វី​ដ​១៩ សរុប​កើនឡើង​ជាង ២០,៦​លាន​នាក់​។ ខណៈ​ដែល​អ្នក​ស្លា​.​ប់​សរុប​កើនឡើង​ដល់ ២២៦,១៦៩​នាក់​។ ដែល​ធ្វើ​ឱ្យ​ប្រទេស​នេះ រំកិល​ខ្លួន​ឡើង​មក​ឈរ​នៅ​លំដាប់​ទី ៣ ពិភពលោក (​តំណែង​របស់​ប្រទេស​ម៉ិ​ក​ស៊ិ​ក​) ក្នុង​នាម​ជា​ប្រទេស​មាន​អ្នក​ស្លា​.​ប់​ច្រើន​បំផុត​ដោយ​កូ​វី​ដ បន្ទាប់​ពី​សហរដ្ឋអាមេរិក​(1) និង​ប្រេ​ស៊ី​ល (2)៕ (​ដកស្រង់​ចេញពី BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ