ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈ្មួញ​កាយ​យក​អាចម៍ដី​លក់​អត់​ច្បាប់​យូរ​មក​ហើយ ទើប​សមត្ថកិច្ច​ភ្ញាក់ខ្លួន​សង្ស័យ​មន្ត្រី​ជំនាញ​បើកភ្លើង​ខៀវ

2 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ បើ​តាម​លោក​វរសេនីយ៍ឯក ជ្រិញ គឹ​ម​នី នាយការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​ខេត្តសៀមរាប​បានឱ្យ​ដឹង​ថា ដោយ​ទទួល​បាន​ទទួល​បទបញ្ជា​ពី​លោក​ឧត្តមសេនីយ៍ទោ ទិ​ត្យ ណា​រ៉ុ​ង ស្នងការ​នគរបាល​ខេត្តសៀមរាប…

ខេត្តសៀមរាប ៖ បើ​តាម​លោក​វរសេនីយ៍ឯក ជ្រិញ គឹ​ម​នី នាយការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​ខេត្តសៀមរាប​បានឱ្យ​ដឹង​ថា ដោយ​ទទួល​បាន​ទទួល​បទបញ្ជា​ពី​លោក​ឧត្តមសេនីយ៍ទោ ទិ​ត្យ ណា​រ៉ុ​ង ស្នងការ​នគរបាល​ខេត្តសៀមរាប និង​លោក​ឧត្តមសេនីយត្រី ម៉ក់ ធា​រ៉ា ស្នងការ​រង​ទទួល​ផែន​ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តសៀមរាប បាន​ចុះ​អនុវត្ត​ការងារ​ល្មើសច្បាប់​មួយ​ចំនួន​នៅ​ក្នុង​ខេត្តសៀមរាប​។

ជាក់ស្ដែង​នៅ​រសៀល ថ្ងៃ​ទី​០៣ ខែឧសភា ឆ្នាំ​២០២១ នេះ​កម្លាំង​នៃ​ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី សុខ ភិ​រម្យ នាយ​រង​ការិយាល័យ​សហការ​ជាមួយ​មន្ត្រី នៃ​មន្ទីរ​បរិស្ថាន​ខេត្ត កម្លាំង​អាជ្ញាធរ​មូលដ្ឋាន បាន​ចុះ​ត្រួតពិនិត្យ​មើល​ទីតាំង​ជីក​បក​យក​អាចម៍ដី​ចំនួន​០១​ទីតាំង​គ្មាន​អាជ្ញាប័ណ្ណ​ចល័ត (​កំពុង​ដំណើរការ​ស្នើ​សុំ​ច្បាប់​)​។ លោក​បាន​បន្ត​ឱ្យ​ដឹង​ទៀត​ថា ម្ចាស់​ទីតាំង​ឈ្មោះ ទន់ សុវណ្ណ ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ស្ថិត​នៅ​ភូមិ​ត្រពាំង​វែង សង្កាត់​ក្របី​រៀល ក្រុង​/​ខេត្តសៀមរាប​។

ក្នុង​កិច្ច​ប្រតិបត្តិការ​នេះ​សមត្ថកិច្ច​បាន​ឃាត់​គ្រឿងចក្រ និង​មាន​ចំណាត់ការ​មួយ​ចំនួន​៖ អេ​ស្កា​វ៉ា​ទ័​រ ចំនួន ០១​គ្រឿង​, រថយន្ត​ដឹក​ដី ចំនួន​០៣​គ្រឿង​,​ផាកពិន័យ​អន្តរការណ៍​ដោយ​អនុលោម​ទៅ​តាម​ច្បាប់​ស្តី​ពី​កិច្ចការពារបរិស្ថាន និង​ធនធានធម្មជាតិ​, ធ្វើ​កិច្ចសន្យា​ផ្អាក​អាជីវកម្ម​ជា​បណ្តោះអាសន្ន​ដោយ​រង់ចាំ​ទទួល​បាន​ច្បាប់​អនុញ្ញាត​ពី​មន្ទីរ​ជំនាញ​ពាក់ព័ន្ធ​សិន​ទើប​អាច​ឱ្យ​ដំណើរការ​អាជីវកម្ម​ឡើង​វិញ​។ ប្រសិនបើ​នៅ​តែ​គ្មាន​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ​ដដែល ហើយ​មិន​ធ្វើ​តាម​ទេ​នោះ​កម្លាំង​ជំនាញ​នឹង​ចុះ​មក​បិទ​ព្រមទាំង​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​តាម​ផ្លូវច្បាប់​៕ ដោយ ៖ ច័ន្ទ រស្មី

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ