ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាជរដ្ឋាភិបាល ណែនាំ ១៤ចំណុច ពង្រឹងការអនុវត្តវិធានការចាំបាច់ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ក្រោយបើកភ្នំពេញ និងក្រុងតាខ្មៅ

2 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី៤ ខែឧសភា​ រាជរដ្ឋាភិបាល បានចេញសេចក្តីណែនាំ ស្តីពី ការពង្រឹង​ការអនុវត្ត​វិធានការចាំបាច់​មួយចំនួន ដើម្បីទប់ស្កាត់​ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ បន្ទាប់ពីរាជរដ្ឋាភិបាល បានសម្រេចបញ្ចប់​​ការបិទខ្ទប់​ភូមិសាស្ត្រ​រាជធានីភ្នំពេញ…

ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី៤ ខែឧសភា​ រាជរដ្ឋាភិបាល បានចេញសេចក្តីណែនាំ ស្តីពី ការពង្រឹង​ការអនុវត្ត​វិធានការចាំបាច់​មួយចំនួន ដើម្បីទប់ស្កាត់​ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ បន្ទាប់ពីរាជរដ្ឋាភិបាល បានសម្រេចបញ្ចប់​​ការបិទខ្ទប់​ភូមិសាស្ត្រ​រាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ចាប់ពីថ្ងៃទី៦ ខែឧសភា​។

សេចក្តីណែនាំថ្មីនេះ មាន ១៤ចំណុច រួមមាន៖ ការបិទខ្ទប់ទីកន្លែង​ តំបន់ ឬភូមិសាស្ត្រ ដែលមានការឆ្លងរាលដាលធ្ងន់ធ្ងរ​នៃ​ជំងឺកូវីដ១៩ ឬការកាត់ផ្តាច់​ការធ្វើដំណើរចេញចូលតំបន់នោះ ការរឹតត្បិត ឬការហាមឃាត់ការជួបជុំ និងការប្រមូលផ្តុំមនុស្ស ការហាមឃាត់ឬការកម្រិតការធ្វើសកម្មភាពការងារ ឬមុខរបរ ដែលជាហានិភ័យ ការបន្តអនុវត្តបម្រាមគោចរ និង​ការយកសំណាក ជាដើម។​

ក្រៅពីនោះ គណៈអភិបាលរាជធានីភ្នំពេញ និងខេត្តកណ្តាល ត្រូវបន្តសម្របសម្រួល​ និងផ្តល់ការគាំទ្រចាំបាច់នានា ក្នុងការជំរុញ​ការអនុវត្ត យុទ្ធនាការជាតិ​ចាក់វ៉ាក់សាំង ការពារជំងឺកូវីដ១៩ ឲ្យបានលឿន និងឆាប់រហ័ស។ ការបន្ត​បិទខ្ទប់​ភូមិសាស្ត្រណាមួយ ដែលមានការឆ្លងរាលដាលជំងឺកូវីដ១៩ ដោយគណៈអភិបាលរាជធានីខេត្ត ត្រូវយកចិត្តទុកដាក់ក្នុងការពង្រឹងការត្រួតពិនិត្យ ការធ្វើដំណើរ​ចេញចូល ឆ្លងកាត់ភូមិសាស្ត្របិទខ្ទប់នោះ ជាពិសេសតំបន់ក្រហម និងតំបន់លឿងទុំ​ ដើម្បីបង្ការ​ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ទៅតំបន់ផ្សេងទៀត។

ក្នុងពេលបន្តអនុវត្ត​វិធានការបិទខ្ទប់នេះ រាជធានីខេត្ត ក៏ត្រូវដោះស្រាយបញ្ហាស្បៀងអាហារសម្រាប់​ប្រជាពលរដ្ឋ ហើយ​សកម្មភាព​ការងារ ឬអាជីវកម្ម​ ដែលមាន​ហានិភ័យខ្ពស់​នៃការឆ្លងរាលដាលជំងឺកូវីដ១៩ ដូចជា ក្លិបកម្សាន្តគ្រប់ប្រភេទ ការជួបជុំផឹកស៊ី ផ្សារ​ ហាងលក់​និងសេពគ្រឿងស្រវឹង ជាដើម នៅបន្តហាមឃាត់​ដដែល។ ក្នុងនោះ គណៈអភិបាលរាជធានីខេត្ត​ ក៏ត្រូវពិនិត្យ​រៀបចំដាក់ចេញបម្រាម​គោចរពីចន្លោះម៉ោង៨យប់ ដល់ម៉ោង ៣ទៀបភ្លឺ សម្រាប់ភូមិសាស្ត្រ​ទាំងមូល ឬផ្នែកណាមួយ​៕