ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​នាំ​ចេញ​ស្បែកជើង​ និង​កាបូប​មាន​ទឹកប្រាក់​ជាង ៦០០​លាន​ដុល្លារ​អា​មេ​រិ​ក

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ នៅ​ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម និង​ការ​នាំ​ចេញ របស់​កម្ពុជា នៅ​ក្នុង​ត្រីមាស​ទី ១ ឆ្នាំ ២០២១ សម្រាប់​ផលិតផល​ស្បែកជើង​និ​កាបូប មាន​ទឹកប្រាក់​ជាង​៦០០​លាន​ដុល្លារ​អា​មេ​រិ​ក…

រាជធានី​ភ្នំពេញ នៅ​ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម និង​ការ​នាំ​ចេញ របស់​កម្ពុជា នៅ​ក្នុង​ត្រីមាស​ទី ១ ឆ្នាំ ២០២១ សម្រាប់​ផលិតផល​ស្បែកជើង​និ​កាបូប មាន​ទឹកប្រាក់​ជាង​៦០០​លាន​ដុល្លារ​អា​មេ​រិ​ក ។

ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​បង្ហាញ​របាយការណ៍​អំពី​តម្លៃ​នៃ​ការ​នាំ​ចូល​ផលិតផល​សំខាន់​ៗ តាម​រយៈ​ការ​អនុវត្តន៍​ផ្ទាល់​របស់​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ សម្រាប់​រយៈពេល ៣ ខែ ដើមឆ្នាំ ២០២១​មា​ជាង​៦៣៦​លា​ដុល្លារ​អា​មេ​រិ​ក ក្នុង​នោះ​ស្បែកជើង​ជាង ៣១៦ លាន​ដុល្លារ​អា​មេ​រិ​ក ថយ​ចុះ​ជាង ៣០ លាន​ដុល្លារ​អា​មេ​រិ​ក បើ​ធៀប​ទៅ​រយៈពេល​ដូច​គ្នា​ឆ្នាំ ២០២០ និង​ការ​នាំ​ចេញ​ការ​បូ​ប មាន​ទំហំ​ទឹកប្រាក់​ជាង ៣១៩ លាន​ដុល្លារ​អា​មេ​រិ​ក ។

លោក កាំ​ង ម៉ូ​លី​កា អគ្គលេខាធិការ​រង​សមាគម​អ្នក​កាត់ដេរ​នៅ​កម្ពុជា បានអោយ​ដឹង​ថា នៅ​ដើមឆ្នាំ ២០២១ កន្លង​មកនេះ ទាក់​ទង់​និង​កិច្ច​ដំណើរការ និង​កា​បញ្ជា​ទិញ​នៅ​ក្នុង​វិស័យ​ការ​ដេរ មាន​ស្ថាន​ភាពល្អ​ឡើង​វិញ​ជា​បណ្តើរ​ៗ ប៉ុន្តែ​ដោយសារ​ព្រឹត្តិការ ២០ កុម្ភៈ និង​ឈាន​មក​ដល់​ការ​បិទ​ខ្ចប់​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ និង​ក្រុង​តា​ខ្មៅ​ខេត្តកណ្តាល នាំ​អោយ​មាន​ភាព​មិន​ប្រាកដប្រជា​នៅ​ក្នុង​ផលិតកម្ម និង​ភាព​មិន​ទៀត​ទាត់​នៃ​ការ​ប្រគល់​ទំនិញ ដែល​ជា​ការ​ធ្វើ​អោយ​អ្នកបញ្ជា​ទិញ​មួយ​ចំនួន​បាន​ក្រែង​រអា អំពី​ការ​បញ្ជូន​ទំនិញ​មិន​បាន​ទាន់​ពេលវេលា ។

លោក​លើក​ឡើង​ថា នៅ​ក្នុង​ស្ថានភាព​នៃ​ការ​បិទ​ខ្ចប់​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ និង​ក្រុង​តា​ខ្មៅ​ខេត្តកណ្តាល GMAC ក៏​បាន​ចូល​អនុវត្តន៍​តាម​យន្តការ​ទាំងឡាយ ដែល​បាន​ដាក់​ចេញ​ដោយ​រាជរដ្ឋាភិបាល និង​បាន​ខិតខំ​ប្រឹងប្រែង​ធ្វើ​យ៉ាងណា​អោយ​ស្ថានភាព​នេះ ត្រឡប់​ទៅ​ក្រ​ក្រ​តី​ភាព​ឡើង​វិញ​ជា​ធម្មតា​. ចំពោះ​បញ្ហា​នេះ ថា​តើ​គ្រប់​ភាគី​ពាក់ព័ន្ធ​នឹង​អនុវត្ត​វិធានការ​ទប់ស្កាត់​មាន​ប្រសិទ្ធភាព​យ៉ាងណា?។

លោក កាំ​ង ម៉ូ​លី​កា បញ្ជាក់​ថា​” ដើម្បី​ជម្រុញ​ការ​ងើបឡើង​វិញ​នៃ​វិស័យ​ខាងលើ​, គឺ​អាស្រ័យ​ទាំងស្រុង​ទៅ​លើ​ស្ថានភាព​នៃ​ជម្ងឺ​កូ​វី​ដ​១៩ ដែល​បញ្ហា​នេះ គឺ​យើង​ទាំងអស់​គ្នា ទាំង​វិស័យ​ឯកជន រដ្ឋ ប្រជាពលរដ្ឋ និង​កម្មករ យើង​ត្រូវ​ចូលរួម​នូវ​វិធានការ​របស់​រាជរដ្ឋាភិបាល ជម្រុញ​ឲ្យ​មាន​ប្រសិទ្ធភាព ដើម្បី​ឆាប់​ត្រឡប់​ទៅ​រក​ប្រក្រតី​ភាព​ឡើង​វិញ ក្នុង​នោះ​ចំពោះ​វិស័យ​ការ​ដេរ ក៏​នឹង​មានឱកាស​ទាញ​យក​នូវ​ទំនុកចិត្ត​របស់​អ្នកបញ្ជា​ទិញ​ត្រឡប់​មក​វិញ ។ តែ​ប្រ​សិន​ស្ថានភាព​នេះ​នៅ​អូស​បន្លាយ នឹង​អាច​ជួប​បញ្ហា​ក្នុង​ពាណិជ្ជកម្ម ពីព្រោះ​ការ​ធ្វើ​ពាណិជ្ជកម្ម​អន្តរជាតិ គឺ​ត្រូវ​មាន​ផែនការ និង​ការ​ប្រាកដប្រជា ព្រោះ​នៅ​ក្នុង​វិស័យ​កាត់ដេរ គឺ​មាន​រដូវ​នៃ​ការ​នាំ​ចេញ​ដូច​ជា ការ​នាំ​ចេញ​នៅ​រដូវក្តៅ និង​ការ​នាំ​ចេញ​នៅ​រដូវរងារ​ជាដើម ដែល​ត្រូវការ​ម៉ូត ឬ​ម៉ាក​ខុស​គ្នា​ៗ ក្នុង​នោះ​ប្រ​សិន​ការ​នាំ​ចេញ​មានការ​យឺតយ៉ាវ វា​អាច​ជួប​បញ្ហា​ដល់​អ្នកបញ្ជា​ទិញ “៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ