ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ផលិត ​និង​ការ​នាំ​ចេញ​ផលិតផល​ក្នុង​វិស័យ​កាត់ដេរ​អាច​នឹង​ធ្លាក់​ចុះ​ពេល​ខាង​មុខ ខ​ណៈ​ការ​នាំ​ចេញ​ក្នុង​តី​មាស​ទី​១​មាន​ជាង​១៧០០​លាន​ដុល្លារ​អា​មេ​រិ​ក

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ :​ការ​ផលិត​នៅ​ក្នុង​វិស័យ​កាត់ដេរ​នៅ​ពេល​ខាង​មុខ បើ​អនុវត្ត​តាម​គោលការណ៍​បែងចែក​វេន​ការងារ​ដែល​ក្រសួង​និង​ខាង​សហជីព​កំពុង​តែ​ពិភាក្សា​គ្នា​នេះ​ដាក់​អោយ​អនុវត្ត​នៅ​តាម​សហគ្រាស​និង​រោងចក្រ ប្រាកដ​ណាស់​ការ​ផលិត​និង​ការ​នាំ​ចេញ​អាច​នឹង​ធ្លាក់​ចុះ​មួយ​កម្រិត​ថែម​ទៀត ខ​ណះ​ការ​នាំ​ចេញ​នៅ​ត្រីមាស​ទី​១​ឆ្នាំ​នេះ​មាន​ទំហំ​ទឹកប្រាក់​ជាង​១៧០០​លាន​ដុល្លារ​អា​មេ​រិ​ក​ ។ តាម​របាយ​យ​ការណ៍ ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ បាន​បង្ហាញ​ថា នៅ​ត្រីមាស​ទី​១…

រាជធានី​ភ្នំពេញ :​ការ​ផលិត​នៅ​ក្នុង​វិស័យ​កាត់ដេរ​នៅ​ពេល​ខាង​មុខ បើ​អនុវត្ត​តាម​គោលការណ៍​បែងចែក​វេន​ការងារ​ដែល​ក្រសួង​និង​ខាង​សហជីព​កំពុង​តែ​ពិភាក្សា​គ្នា​នេះ​ដាក់​អោយ​អនុវត្ត​នៅ​តាម​សហគ្រាស​និង​រោងចក្រ ប្រាកដ​ណាស់​ការ​ផលិត​និង​ការ​នាំ​ចេញ​អាច​នឹង​ធ្លាក់​ចុះ​មួយ​កម្រិត​ថែម​ទៀត ខ​ណះ​ការ​នាំ​ចេញ​នៅ​ត្រីមាស​ទី​១​ឆ្នាំ​នេះ​មាន​ទំហំ​ទឹកប្រាក់​ជាង​១៧០០​លាន​ដុល្លារ​អា​មេ​រិ​ក​ ។

តាម​របាយ​យ​ការណ៍ ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ បាន​បង្ហាញ​ថា នៅ​ត្រីមាស​ទី​១ នៃ​ឆ្នាំ ២០២១​នេះ​ការ​នាំ​ចេញ​ផលិតផល​ក្នុង​វិស័យ​កាត់ដេរ គិត​ជា​ទំ​ហ​ទឹកប្រាក់​មាន​ប្រមាណ​ជាង​១៧៧៥​លាន​ដុល្លារ​អា​មេ​រិ​ក ខ​ណះ​ការ​នាំ​ចេញ​នៅ​ឆ្នាំ ២០២០​មាន​ទឹកប្រាក់​ជាង ៧.៤២០​លាន​ដុល្លារ​អា​មេ​រិ​ក​ ។

ពាក់ព័ន្ធ​និង​ការ​នាំ​ចេញ​ផលិតផល​ក្នុង​វិស័យ​កាត់ដេរ​នៅ​ត្រីមាស​ទី​១​នេះ បើ​តាម លោក​សួង ហួត អនុប្រធាន​សម្ព័ន្ធ​សហ​ជិ​ព​ជាតិ​បានអោយ​ដឹង​នៅ​ថ្ងៃ​ទី​៣​ឧសភា​នេះ​ថា ទំហំ​ទឹកប្រាក់​នៃ​ការ​នាំ​ចេញ​ផ​លិ​ផល​កាត់ដេរ ស្ថិត​ក្នុង​ស្ថានភាព​នេះ បើ​ធៀប​និង​ពេល​ដូច​គ្នា ឆ្នាំ​មុន​វា​មិនធំ​នោះ​ទេ តែបើ​ធៀប​និង​កាលៈទេសៈ​ជំងឺ​កូ​វី​ដ​១៩​ឆ្លង​រាលដាល​នេះ វា​ជា​សាច់ប្រាក់​មួយ​ដ៏​ធំ​. ទំហំ​សាច់ប្រាក់​នេះ​បើ​ធៀប ទៅ​និង​បណ្តា​ប្រទេស​ផ្សេង​ទៀត យើង​នៅ​ចាត់​ទុក​វា​នៅ​តែ​ធំ ព្រោះ​នៅ​ក្នុង​ដំណាក់កាល​នេះ​ការ​ផលិត​មានការ​ធ្លាក់​ចុះ​ខ្លាំង ហើយ​ការ​នាំ​ចេញ​ក្នុង​វិស័យ​នេះ​មានការ​ធ្លាក់​ចុះ​ដូច​គ្នា តែ​សម្រាប់​កម្ពុជា​យើង​នូវ​តែ​រក្សា​បាន​ទំហំ​ធំ​ជាងគេ​ដដែល​។

លោក​បន្ត​ថា ការ​រីក​រាលដាល​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​នេះ​មាន ស្ទើ​តែ​គ្រប់​ទីកន្លែង ហើយ​ក្នុង​វិស័យ​កាត់ដេរ រង​ផល​ប៉ះពាល់​ច្រើន រោងចក្រ​មួយ​ចំនួន ក៏​មាន​កម្មករ​ឆ្លង​ជំងឺ​ក៏​ច្រើន អីចឹង​វា​ធ្វើ អោយ​ការ​ផលិត​មានការ​ធ្លាក់​ចុះ​បន្តិច ។

លោក សួង ហួត​សង្កត់ធ្ងន់​ដូច្នេះ​ថា​”​តែ​ឥលូវ​នេះ យើង​គោ​ការណ៍ ដោយ​ក្រសួង​ការងារ​បាន​ចេញ និង កំពុង​តែ​ជជែក​គ្នា អំពី​ការ​បែង​ចែកវេន​ការងារ​គ្នា​ត្រូវធ្វើ បើ​រោងចក្រ​មួយ​មាន​កម្មករ ១០០០​នាក់ យើង​មិន​អាច​អោយធ្វើ​ការ​ទាំង​១០០០​នាក់​បាន​ទេ ព្រោះ​ខ្លាច​ឆ្លង​ជំងឺ យើង​អោយធ្វើ​តែ​៥០%​នៃ​ចំនួន កម្មករ​សរុប “។

បើ​តាម​អនុប្រធាន​រូប​នេះ ក្នុង​វិស័យ​កាត់ដេរ​នេះ​អនុវត្ត​តាម​គោលការណ៍​បែងចែក​វេន​ការងារ​គ្នា​ធ្វើ ដើម្បី​កាត់​បន្ថយ​ការ​ឆ្លង​ជ​ងឺ​កូ​វី​ដ​១៩​នេះ នោះ​នឹង​ធ្វើ​អោយ​ការ​ផលិត​រួម​និង​ការ​នាំ​ចេញ​អាច​និង​ធ្លាក់​ចុះ​មួយ​កម្រិត​ថែម​ទៀត​នា​ពេល​ខាង​មុខ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ