តក់ស្លុត​! រថយន្ត​ថៃ​ដឹក​ទំនិញ​បោល​ចុះ​ពីលើ​កំពូលភ្នំ​ដងរ៉ែក ក្រឡាប់​ជា​ច្រើន​ត្រឡប់ – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តក់ស្លុត​! រថយន្ត​ថៃ​ដឹក​ទំនិញ​បោល​ចុះ​ពីលើ​កំពូលភ្នំ​ដងរ៉ែក ក្រឡាប់​ជា​ច្រើន​ត្រឡប់

1 ខែ មុន
  • Oddar Meanchey

ខេត្តឧត្តរមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​ទៅ​លើ​រថយន្ត​ធុន​យក្ស​ថៃ​មួយ​គ្រឿង​ដឹក​ទំនិញ ដោយ​បាន​បើកបរ​ចុះ​ពីលើ​កំពូលភ្នំ​ដងរ៉ែក ក៏​ស្រាប់តែ​ក្រឡាប់​រថយន្ត​ជា​ច្រើន​ត្រឡប់ ប៉ុន្តែ​សំណាងល្អ ទាំង​អ្នកបើកបរ និង​អ្នក​រួម​ដំណើរ​ម្នាក់​ទៀត​មិន​មាន​រង​របួស​អ្វី​នោះ​ទេ ហេតុការណ៍​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៩​ព្រឹក…

ខេត្តឧត្តរមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​ទៅ​លើ​រថយន្ត​ធុន​យក្ស​ថៃ​មួយ​គ្រឿង​ដឹក​ទំនិញ ដោយ​បាន​បើកបរ​ចុះ​ពីលើ​កំពូលភ្នំ​ដងរ៉ែក ក៏​ស្រាប់តែ​ក្រឡាប់​រថយន្ត​ជា​ច្រើន​ត្រឡប់ ប៉ុន្តែ​សំណាងល្អ ទាំង​អ្នកបើកបរ និង​អ្នក​រួម​ដំណើរ​ម្នាក់​ទៀត​មិន​មាន​រង​របួស​អ្វី​នោះ​ទេ ហេតុការណ៍​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៩​ព្រឹក ថ្ងៃ​ទី​៤ ខែឧសភា ឆ្នាំ​២០២១ នៅ​ចំណុច​ចង្កេះភ្នំ​ដងរ៉ែក តាម​ដងផ្លូវ​ជាតិ​លេខ​៦៧B ស្ថិត​ក្នុងភូមិ​ជើង ភ្នំ​ឃុំ​ត្រពាំង​ប្រី​យ៍ ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ​។

Picture

បើ​តាម​លោក ហ៊ើ​ន សំបោ​ន ទទួល​ផ្នែក​ព្រហ្ម​ប្រ​ទណ្ឌ​អាវុធហត្ថ​ស្រុក​អន្លង់​វែង បានឱ្យ​ដឹង​ថា រថយន្ត​ធុន​យក្ស​ថៃ​មួយ​គ្រឿង ដែល​ដឹក​ទំនិញ​ជា​ប្រភេទ​ជី ដាក់​ពេញ​រថយន្ត ចូល​តាម​ច្រក​ទ្វារ​អន្តរជាតិ​ជាំ ឆ្ពោះ​មក​ប្រទេស​កម្ពុជា ។ លុះ​ពេល​ធ្វើ​ដំណើរ​មក​ដល់​ចង្កេះភ្នំ​ដងរ៉ែក រថយន្ត​នេះ​ក៏​បាន​ដាច់​ហ្វ្រាំង រួច​ក៏​បោល​ចុះ​ពីលើ​ភ្នំ​យ៉ាង​លឿន ហើយ​ក៏​ទៅ​បុក​រនាំង​ផ្លូវ រួច​ក៏​ធ្លាក់​ទៅ​ខាងឆ្វេង​ដៃ បណ្តាល​ឱ្យ​ក្រឡាប់​ជា​ច្រើន​ត្រឡប់​តែ​ម្តង ប៉ុន្តែ​សំណាងល្អ ដែល​អ្នកបើកបរ (​តៃកុង​) និង​អ្នក​រួម​ដំណើរ​ម្នាក់​ទៀត​បាន​រួច​ផុត​ពី​សេចក្តី​ស្លា​.​ប់​។

Picture

លោក​បាន​បញ្ជាក់​ថា អ្នក​បើករថយន្ត​ម៉ាក HINO សណ្តោង​កន្ទុយ ពណ៌​ស ពាក់​ស្លាក​លេខ ៧០-៩៥ ៧៣ នោះ មានឈ្មោះ វ៉ា​ន់ ឆៃ ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ រស់នៅ​ភូមិ​ជោគជ័យ ស្រុក​ជោគជ័យ ខេត្ត​នគររាជ​សីមា ចំណែក​អ្នក​រួម​ដំណើ​ជិះ​ជាមួយ​វិញ​មានឈ្មោះ ឆាន លាវ ភេទ​ប្រុស អាយុ​៦៣​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​ជាមួយ​គ្នា ហើយ​អ្នក​ទាំង​២​ពុំ​មាន​របួស​អ្វី​ឡើយ​។

Picture

គួរ​រំលឹក​ថា ករណី​គ្រោះ​ថា្ន​ក់​ចរាចរណ៍​នៅ​ចំណុច​ផ្លូវ​ដែល​បើកបរ​ចុះ​ពីលើ​កំពូលភ្នំ​ដងរ៉ែក​នេះ បើ​តាម​គេ​បាន​សង្កេត​ឃើញ​ថា គឺ​កើត​មាន​ជា​ច្រើន​ករណី​មក​ហើយ ចំណែក​មនុស្ស​ប្រុស​ស្រី ចាស់​ក្មេង ក៏​ត្រូវ​បាន​ស្លា​.​ប់​បាត់បង់​ជីវិត​ស្ទើរតែ​រាប់រយ​នាក់​ផង​ដែរ ។ ដោយឡែក រថយន្ត​ដឹក​ទំនិញ​ថៃ​ដែល​ដឹក​ទំនិញ​ជី​មួយ​គ្រឿង​នេះ ពិតជា​សំ​ណាមួយ​ក្នុង​មួយ​ពាន់​គ្រោះថ្នាក់​មែន ដែល​ទាំង​អ្នក​បើករថយន្ត និង​អ្នក​រួម​ដំណើរ​បាន​រួច​ផុត​ពី​សេចក្តី​ស្លា​.​ប់​៕

Picture
Picture
Picture
Picture