ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រាក់រៀលមានកម្លាំងយ៉ាងណាធៀបនឹងប្រាក់យ៉េនជប៉ុន !

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ហាងឆេងប្រាក់រៀលខ្មែរខ្សោយកម្លាំងជាងប្រាក់យ៉េនជប៉ុនបន្តិចនៅថ្ងៃនេះ បើធៀបនឹងថ្ងៃម្សិលមិញ ។ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ៤ ខែឧសភា ឆ្នាំ…

រាជធានីភ្នំពេញ ៖ ហាងឆេងប្រាក់រៀលខ្មែរខ្សោយកម្លាំងជាងប្រាក់យ៉េនជប៉ុនបន្តិចនៅថ្ងៃនេះ បើធៀបនឹងថ្ងៃម្សិលមិញ ។ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ៤ ខែឧសភា ឆ្នាំ ២០២១ នេះបានឱ្យដឹងថា ១០០ យ៉េនជប៉ុន ទិញចូល ៣៧១៣ រៀល និងលក់ចេញរហូតដល់ ៣៧៥០ រៀល ខណៈកាលពីថ្ងៃម្សិលមិញ ទិញចូលត្រឹមតែ ៣៧០២ រៀល ហើយលក់ចេញតែ ៣៧៣៩ រៀលប៉ុណ្ណោះ ។

សម្រាប់ថ្ងៃនេះផងដែរ សូមមកដឹងពីហាងឆេងប្រាក់រៀលខ្មែរធៀបនឹងប្រាក់ប្រទេសមួយចំនួនទៀតដែលរួមមាន ៖ ១ ដុល្លារអាមេរិក ស្មើនឹង ៤០៥០ រៀល, ១ អឺរ៉ូ ទិញចូល ៤៨៨៣ រៀល លក់ចេញ ៤៩៣២ រៀល និង ១ ដុល្លារអូស្ត្រាលី ទិញចូល ៣១៤២ រៀល លក់ចេញ ៣១៧៣ រៀល ។

ទន្ទឹមនេះហាងឆេងប្រាក់រៀលខ្មែរធៀបនឹងប្រាក់យន់ចិន គឺ ១ យន់ចិន ទិញចូល ៦២៦ រៀល លក់ចេញ ៦៣២ រៀល ហើយ ១០០ វុនកូរ៉េ ទិញចូល ៣៦១ រៀល លក់ចេញ ៣៦៤ រៀល ខណៈ ១ ដុល្លារសាំងហ្គាពួរ ទិញចូល ៣០៤៦ រៀល លក់ចេញ ៣០៧៦ រៀល ។ ចំពោះ ១ បាតថៃ ទិញចូល ១៣០ រៀល លក់ចេញ ១៣១ រៀល និង ១០០០ ដុងវៀតណាម ទិញចូល ១៧៦ រៀល លក់ចេញ ១៧៨ រៀល ៕ 

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ