ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កង្វះ​ជាតិ​កាល់ស្យូម​ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ

10 ឆ្នាំ មុន

កាល់ស្យូម គឺជា​សារធាតុ​ដែល​មាន​សារសំខាន់​យ៉ាង​ខ្លាំង​សម្រាប់​មនុស្ស​គ្រប់​រូប​។ ច្រើន​ជាង ៩៩% នៃ​ជាតិ​កាល់ស្យូម​ត្រូវ​បាន​ផ្ទុក​ក្នុង​ឆ្អឹង និង​ធ្មេញ ដែល​មានមុខ​ងារ​ទ្រទ្រង់​សារពាង្គកាយ​ទាំងមូល ចំណែកឯ​សារជាតិ​កាល់ស្យូម​១%​ទៀត ស្ថិត​នៅ​ក្នុង​ឈាម សាច់ដុំ និង​សារធាតុ​រាវ​នៅ​ចន្លោះ​កោសិកា​ផ្សេង​ៗ​។ សារពាង្គកាយ​ត្រូវការ​ជាតិ​កាល់ស្យូម ដើម្បី​ឲ្យ​សាច់ដុំ​អាច​កន្ត្រាក់​បាន ធ្វើ​ឲ្យ​ឈាម​សរសៃឈាម​មាន​ចលនា​ស្រួល និង​សម្រួល​ក្នុង​ការ​បញ្ចេញ​អ័រម៉ូន និង​អង់ស៊ីម ហើយ​ក៏​ជំនួយ​ក្នុង​ការ​បញ្ជូន​ព័ត៌មាន​ទៅ​ប្រព័ន្ធ​សរសៃប្រសាទ​ផង​ដែរ​។

ដូចនេះ​ប្រសិនបើ​យើង​មិន​បាន​បរិភោគ​ជាតិ​កាល់ស្យូម​ឲ្យ​បាន​គ្រប់គ្រាន់​ទេ​នោះ វា​នឹង​បង្ក​ឲ្យ​មាន​បញ្ហា​ប៉ះពាល់​ដល់​សុខភាព​របស់​យើង ដែល​បញ្ហា​ទាំងនោះ​មាន​ដូច​ជា កំហាប់​របស់​ឆ្អឹង​ថយ​ចុះ (Osteopenia) និង​ប្រឈម​មុខ​យ៉ាង​ខ្លាំង​ចំពោះ​ជំងឺ​ពុក​ឆ្អឹង (Osteoporosis) និង​បាក់ឆ្អឹង​។ រោគ​សញ្ញា​ធ្ងន់ធ្ងរ​បណ្តាល​មក​ពី​កង្វះ​ជាតិ​កាល់ស្យូម​រួម​មាន ៖ ស្ពឹក​ស្រពន់ ឈឺចាប់​ត្រង់​ម្រាមដៃ និង​ចង្វាក់បេះដូង​លោត​ខុស​ប្រក្រតី​ដែល​អាច​បណ្តាល​ឲ្យ​បាត់បង់​ជីវិត​បាន ប្រសិនបើ​មិន​មានការ​ព្យាបាល​។

កាល់ស្យូម​មាន​សារសំខាន់​សម្រាប់​មនុស្ស​គ្រប់​វ័យ ជា​ពិសេស​គឺ​ស្ត្រី​មាន​ផ្ទៃពោះ​តែ​ម្តង​។ នៅ​អំឡុង​ពេល​មាន​ផ្ទៃពោះ ទារក​នៅ​ក្នុង​ផ្ទៃ​ត្រូវការ​ជាតិ​កាល់ស្យូម ដែល​មិន​ត្រឹមតែ​សម្រាប់​ការ​លូតលាស់​ឆ្អឹង និង​ធ្មេញ​ប៉ុណ្ណោះ​ទេ តែ​ក៏​ដើម្បី​ធ្វើ​ឲ្យ​ចង្វាក់បេះដូង​មាន​ភាព​ប្រក្រតី និង​លទ្ធភាព​ធ្វើ​ឲ្យ​ឈាមកក​បាន​ល្អ​ផង​ដែរ​។ ជាមួយ​គ្នា​នេះ អង្គការ​ស្បៀងអាហារ​ពិភពលោក (FAO) បាន​បង្ហាញ​ថា «​ពុំ​មាន​កម្រិត​តួលេខ​ជាក់លាក់​ណាមួយ​ដែល​កំណត់​តម្រូវការ​នៃ​ជាតិ​កាល់ស្យូម​របស់​យើង ឬ​កម្រិត​ណាមួយ​ដែល​អាច​បណ្តាល​ឲ្យ​មាន​កង្វះ​ជាតិ​កាល់ស្យូម​នោះ​ទេ​»​។ តែ​ទោះបីជា​យ៉ាងណា​ក៏​ដោយ ប្រសិនបើ​ស្រី្ត​មាន​ផ្ទៃពោះ​មាន​ជាតិ​កាល់ស្យូម​តិចតួច​ពេក ឬ​មិន​បាន​ទទួលទាន​អាហារ​ដែល​មាន​ជាតិ​កាល់ស្យូម​គ្រប់គ្រាន់​ពី​របប​អាហារ​របស់​គាត់ នោះ​ទារក​ក្នុង​ផ្ទៃ​របស់​គាត់​នឹង​ស្រូប​យកជាតិ​កាល់ស្យូម​ពី​ឆ្អឹង​របស់​គាត់ ដែល​អាច​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ម្តាយ និង​ទារក​នា​ពេល​អនាគត​។ បញ្ហា​ចម្បង​មួយទៀត​នោះ គឺ​ភាព​ទន់ខ្សោយ​សុខភាព​នៃ​មាតា និង​ទារក និង​របប​អាហារ​នៅ​តែ​ជា​កត្តា​ដែល​គួរ​ឲ្យ​កត់សម្គាល់​ដែល​នាំ​ឲ្យ​មាន​ជំងឺ​ធ្ងន់ធ្ងរ និង​អត្រា​មរណភាព​មាតា​។ ជំងឺ​ក្រិស (Rickets) គឺជា​ជំងឺ​បង្អាក់​ការ​លូតលាស់​សារពាង្គកាយ​របស់​ទារក បណ្តាល​មក​ពី​កង្វះ​សារជាតិ​កាល់ស្យូម វីតាមីន​ដេ និង​ផូស្វាត ។ ជំងឺ​នេះ បណ្តាល​ឲ្យ​ឆ្អឹង​របស់​មាតា និង​ទារក​មាន​ភាព​ទន់ និង​ខ្សោយ​។

យោង​តាម​អង្គការ​សុខភាព​ពិភពលោក​បាន​បង្ហាញ​ថា នៅ​អំឡុង​ពេល​៣​ខែ​ចុង​ក្រោយ​នៃ​ការ​ពពោះ រាង​កាយ​របស់​ម្តាយ​ត្រូវការ​ជាតិ​កាល់ស្យូម​ច្រើន​ជាង​មុន ដោយសារ​តែ​ទារក​ក្នុង​ផ្ទៃ​ក៏​ត្រូវការ​សារជាតិ​នេះ ដើម្បី​ការ​លូតលាស់​ឆ្អឹង និង​ធ្មេញ​ផង​ដែរ​។ ប្រសិនបើ​គ្មាន​ការ​ផ្គត់ផ្គង់​នូវ​ជាតិ​កាល់ស្យូម​ប្រចាំ​ថ្ងៃ​ដល់​មាតា​នោះ​ទេ ជាតិ​កាល់ស្យូម និង​ត្រូវ​បាន​ទាញ​ចេញពី​ឆ្អឹង​របស់​ម្តាយ ដែល​ជា​លទ្ធផល​ធ្វើ​ឲ្យ​ឆ្អឹង​ខ្សោយ និង​វិវត្តន៍​ទៅ​ជា​ជំងឺ​ពុក​ឆ្អឹង​សម្រាប់​ម្តាយ​។ ជំងឺ​ពុក​ឆ្អឹង (Osteoporosis) បាន​កើតឡើង​លើ​មនុស្ស​រាប់​លាន​នាក់​ក្នុង​មួយ​ឆ្នាំ​ៗ ហើយ​វា​ជា​ប្រភេទ​ជំងឺ​ម្យ៉ាង​ដែល​បណ្តាល​ឲ្យ​កំហាប់​របស់​ឆ្អឹង និង​គុណភាព​ឆ្អឹង​មានការ​ថយ​ចុះ​ឈាន​ទៅ​ដល់​ភាព​ទន់ខ្សោយ​នៃ​ឆ្អឹង ហើយ​បង្កើន​នូវ​ឱកាស​គ្រោះថ្នាក់​នៃ​ការ​ប្រេះស្រាំ​នៃ​ឆ្អឹង និង​ជំងឺ​មួយទៀត​នោះ គឺ​កង្វះ​កាល់ស្យូម​នៅ​ក្នុង​ឈាម (Hypocalcemia)​។ ដូច​គ្នា​នេះ​ដែរ  កង្វះ​ជាតិ​កាល់ស្យូម​ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ​អាច​បង្ក​ភាព​ប៉ះពាល់​ដល់​សុខភាព​ទាំង​ម្តាយ និង​ទារក​ក្នុង​ផ្ទៃ ដូច​ជា ជំងឺ​ពុក​ឆ្អឹង ការ​ញ័រ ការ​ស្ពឹក​ស្រពន់ រមួលក្រពើ និង​ជំងឺ​តេតាណូស​ជាដើម​។

អ្នក​អាច​ស្វែងរក​ជាតិ​កាល់ស្យូម​បាន​តាម​រយៈ​ផលិតផល​ទឹកដោះគោ និង​មិនមែន​ទឹកដោះគោ ដូច​ជា​ត្រីខកំប៉ុង និង​អាហារ​សម្បូរ​ទៅ​ដោយ​ជាតិ​កាល់ស្យូម​ដូច​ជា ធញ្ញជាតិ ទឹក​ផ្លែ​ឈើ ទឹក​សណ្តែក បាយ ភេសជ្ជ​កំប៉ុង នំប៉័ង និង​អាហារូបត្ថម្ភ​ដែល​សំបូរ​ជាតិ​កាល់ស្យូម​ជាដើម​។

ដូច្នេះ​តើ​អ្វី​ដែល​អ្នក​អាច​ធ្វើ​ទៅ​បាន0x017d7 មាន​ផលិតផល​ជា​ច្រើន​ដែល​មាន​ជាតិ​កាល់ស្យូម​អាច​ជួយ និង​រក្សា​នូវ​កម្រិត​កាល់ស្យូម​របស់​អ្នក​ឲ្យ​បាន​ត្រឹមត្រូវ​។ បើ​យោង​តាម​អង្គការ​សុខភាព​ពិភពលោក (WHO) ការ​សិក្សា​ស្រាវជ្រាវ​ជា​ច្រើន​បាន​បង្ហាញ​ថា ការ​ទទួលទាន​អាហារ​បំប៉ន​មាន​ជាតិ​កាល់ស្យូម​ផ្តល់​នូវ​សារ​ប្រយោជន៍​ជួយ​កាត់​បន្ថយ​នូវ​អត្រា​គ្រោះថ្នាក់​ពី​ការ​ឡើង​សម្ពាធ​ឈាម​នៅ​អំឡុង​ពេល​ពពោះ​។ ទន្ទឹម​នឹង​នេះ គេហទំព័រ The Cambodia Herald ក៏​បាន​បញ្ជាក់​ថា ស្ត្រី​មាន​ផ្ទៃពោះ​ដែល​ទទួលទាន​អាហារ​បំប៉ន​មាន​ជាតិ​កាល់ស្យូម​ទទួល​បាន​នូវ​ការ​កាត់​បន្ថយ​ការ​បឺត​ស្រូបនៃ​សំណ​ទៅ​ក្នុង​ឈាម (​ដែល​អាច​បណ្តាល​ឲ្យ​ពុល​) ដែល​មាន​ន័យ​ថា កាល់ស្យូម​អាច​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​កាត់​បន្ថយ​គ្រោះថ្នាក់​ដល់​ទារក​ផង​ដែរ​។ ដើម្បី​ធានា​ថា ស្ត្រី​មាន​ផ្ទៃពោះ​គ្រប់​រូប​ទទួល​បាន​ជាតិ​កាល់ស្យូម​គ្រប់គ្រាន់ អង្គការ​សុខភាព​ពិភពលោក (WHO) បាន​ផ្តល់​ជា​ការ​ណែនាំ​ឲ្យ​ទទួលទាន​ផលិតផល​អាហារ​បំប៉ន​ជាតិ​កាល់ស្យូម​មួយ​ថ្ងៃ​៣​ដង និង​គួរ​ចាប់ផ្តើម​ពី​ពេល​ពពោះ​បាន​២០​ស​ប្តា​ហ៍រ​ហូត​ដល់​ថ្ងៃ​សម្រាល​។

ផ្អែក​លើ​តំបន់​ដែល​ប្រជាជន​មានការ​ទទួលទាន​នូវ​ជាតិ​កាល់ស្យូម​ទាប ផលិតផល​អាហារ​បំប៉ន​មាន​ជាតិ​កាល់ស្យូម​ដើរតួ​ជា​ផ្នែក​មួយ​នៃ​ការ​ថែរក្សា​សុខភាព​ពេល​ពពោះ​នោះ ត្រូវ​បាន​ណែនាំ​ឲ្យ​ទទួល ទាន​មុន​ពេល​សម្រាល​ទារក ដើម្បី​ការពារ​បម្រុង​ក្រឡាភ្លើង (Pre-Eclampsia) ជា​ពិសេស​គឺ​ការ​ឡើង​សម្ពាធ​ឈាម​។ Calcium Corbiere គឺជា​ឱសថ​មាន​ជាតិ​កាល់ស្យូម​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ ដែល​ជា​ផលិតផល​របស់​ក្រុមហ៊ុន​សាណូ​ហ្វី​មក​ពី​ប្រទេស​បារាំង និង​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ជួយ​បង្ការ​ស្ត្រី​ពី​ជំងឺ​ពុក​ឆ្អឹង (Osteoporosis) នៅ​អំឡុង​ពេល​ពពោះ និង​ក្រោយ​ពេល​សម្រាល ហើយ​ក៏​អាច​ជួយ​ឲ្យ​ទារក​មាន​សុខភាព​ឆ្អឹង​ល្អ និង​រឹង​មាំ​តាំងពី​នៅ​ក្នុង​ផ្ទៃ​។ អ្នក​អាច​រក​ទិញ Calcium Corbiere បាន​នៅ​តាម​បណ្តា​ឱសថស្ថាន​នានា​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា​។ Calcium Corbiere  មាន​សមត្ថភាព​អាច​ជួយ​ការពារ​ស្ត្រី​ជា​ម្តាយ​ពី​បម្រុង​ក្រឡាភ្លើង (Pre-Eclampsia) ការ​ឡើង​សម្ពាធ​ឈាម ការ​ហើមជើង និង​ជំងឺ​ពុក​ឆ្អឹង ក្រោយ​ពេល​សម្រាល និង​ទៅ​អនាគត ។