ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាន​ភាព​ប្លែក​គ្នា​២​យ៉ាង​រវាង​អ្នកបួស​និង​គ្រហស្ថ

2 ឆ្នាំ មុន

រវាង​អ្នកបួស និង​គ្រហស្ថ​មាន​លក្ខណៈ​ប្លែក​គ្នា​២​យ៉ាង​គឺ ប្លែក​ដោយ​សរីរៈ​១ និង​ប្លែក​ដោយ​បរិក្ខារ​១ ។ ផ្សេង​គ្នា​ដោយ​សរីរៈ អ្នកបួស​រមែង​កោរសក់ កោរ​ពុកមាត់ កាត់​ក្រចក សំអាត​ធ្មេញ…

រវាង​អ្នកបួស និង​គ្រហស្ថ​មាន​លក្ខណៈ​ប្លែក​គ្នា​២​យ៉ាង​គឺ ប្លែក​ដោយ​សរីរៈ​១ និង​ប្លែក​ដោយ​បរិក្ខារ​១ ។

ផ្សេង​គ្នា​ដោយ​សរីរៈ អ្នកបួស​រមែង​កោរសក់ កោរ​ពុកមាត់ កាត់​ក្រចក សំអាត​ធ្មេញ សំអាត​ស្បែក ចំណែក​គ្រហស្ថ​វិញ​មិនបាច់​កោរសក់ កោរ​ពុកមាត់​ក៏​មិន​ថ្វី ហើយ​ក៏​គ្មាន​ទោស​ពៃ​អ្វី​ដែរ ។ ឯការ​ប្លែក​គ្នា​ខាង​ការ​ប្រើប្រាស់​គ្រឿង​បរិក្ខារ កាល​មុន​នឹង​បួស សូ​ម្បី​ស្លៀក​សម្លៀក​បំពាក់​ក៏​ត្រូវ​ប្រើប្រាស់​ក្រណាត់​សាច់​ល្អិត ជ្រលក់​ពណ៌​ផ្សេង​ៗ សូ​ម្បី​បរិ​ភោគ​ក៏​ត្រូវ​បរិភោគ​អាហារ​ឆ្ងាញ់​ៗ ដាក់​លើ​ភាជន៍​ដោយ​វិការ​ផ្សេង​ៗ សូ​ម្បី​ដេក ឬ​អង្គុយ​ក៏​ត្រូវ​ដេក ឬ​អង្គុយ​លើ​ទី​ដេក ទី​អង្គុយ​យ៉ាង​ល្អ ស្អាត ក្នុង​បន្ទប់​ដ៏​ប្រណីត សូ​ម្បី​ផ្សំ​ថ្នាំ​ក៏​ត្រូវ​ប្រើ​ទឹកដោះថ្លា ទឹកដោះខាប់​ជាដើម ។

ប៉ុន្តែ​ចាប់តាំងពី​បួស​ហើយ ចាំបាច់​ត្រូវ​ស្លៀកសំពត់​កាត់​ដាច់ ដេរ​ភ្ជាប់ ជ្រលក់​ដោយ​ទឹកអម្ចត់ ចាំបាច់​ត្រូវ​ឆាន់​តែ​បាយ​លាយ​គ្នា​ក្នុង​បាត្រដែក ឬ​បាត្រដី ចាំបាច់​ត្រូវ​ដេក​លើ​គ្រែ​ដែល​ក្រាល​ដោយ​កម្រាល​ស្មៅ​ជាដើម ។ ក្នុង​សេនា​ស​នៈ​មាន​គល់ឈើ ចាំបាច់​ត្រូវ​អង្គុយ​លើ​កន្លែង​មួយ និង​កន្ទេលផែង​ជា​កន្ទេល​ដែល​ត្បាញ​ដោយ​បន្ទោះឫស្សី ចាំ​បាច់​ត្រូវ​ផ្សំ​ថ្នាំ​ដោយ​ទឹកមូត្រ​ស្អុយ​ឆ្អេះឆ្អាប​ជាដើម ។ គប្បី​ជ្រាប​ភាព​ប្លែក​ផ្សេង​គ្នា​ដោយ​បរិក្ខារ ក្នុង​សេចក្តី​នេះ​ដោយ​ប្រការ​ដូច្នេះ ។

បព្វជិត​កាលបើ​ពិចារណា​យ៉ាងនេះ​ហើយ រមែង​លះបង់​កោបៈ គឺ​សេចក្តី​ខឹង​ក្រោធ និង​មានះ គឺ​សេចក្តី​ប្រកាន់​ចោល​បាន ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ