ចាប់ពី​ថ្ងៃ​ទី​៥ ដល់​១១ ឧសភា តំបន់​មួយ​ចំនួន​នឹង​មាន​ភ្លៀង​ធ្លាក់ ហើយ​មាន​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់ – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ពី​ថ្ងៃ​ទី​៥ ដល់​១១ ឧសភា តំបន់​មួយ​ចំនួន​នឹង​មាន​ភ្លៀង​ធ្លាក់ ហើយ​មាន​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់

1 ខែ មុន
  • Phnom Penh

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​បញ្ជាក់​ឱ្យ​ដឹង​ថា ចាប់ពី​ថ្ងៃ​ទី​៥ ដល់​១១ ឧសភា តំបន់​មួយ​ចំនួន​នឹង​មាន​ភ្លៀង​តិច​ទៅ​ច្រើន ហើយ​មាន​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់…

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​បញ្ជាក់​ឱ្យ​ដឹង​ថា ចាប់ពី​ថ្ងៃ​ទី​៥ ដល់​១១ ឧសភា តំបន់​មួយ​ចំនួន​នឹង​មាន​ភ្លៀង​តិច​ទៅ​ច្រើន ហើយ​មាន​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់ ។

Picture

យោង​តាម​សេចក្តីជូនដំណឹង​ស្តី​ពី​ស្ថានភាព​ធាតុអាកាស​បាន​លើក​ឡើង​ថា ចាប់ពី​ថ្ងៃ​ទី​៥-១១ ខែឧសភា ឆ្នាំ​២០២១ ជ្រលង​នៃ​សម្ពាធ​ទាប​ឥណ្ឌា និង​ខ្យល់មូសុង​និរតី​រំកិល​គ្របដណ្ដប់​បក់​មក​លើ​ប្រទេស​កម្ពុជា ។ ទន្ទឹម​នឹង​រដូវវស្សា​ឆ្នាំ​២០២១ និង​ឈាន​ចូល​មក​ដល់​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ ។

Picture

ក្រសួង​ថា ស្ថានភាព​បែប​នេះ​នឹង​ធ្វើ​ឲ្យ​បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្ដាល​មាន​សីតុណ្ហភាព​អប្បបរមា​មាន​ពី​២៤-២៦°C – សីតុណ្ហភាព​អតិបរមា មាន​ពី ៣៣-៣៥ °C ។ នឹង​អាច​មាន​ភ្លៀង​ធ្លាក់​រាយ​ប៉ាយ ក្នុង​កម្រិត​ពី​តិច​ទៅ​បង្គួរ ។

រីឯ​បណ្តា​ខេត្ត​នៅ​ភាគ​ខាងត្បូង​ភាគ​ពាយ័ព្យ និង​បណ្តា​ខេត្ត​ភាគ​ខាងកើត​ជាប់​ប្រទេស​វៀតណាម​ភ្លៀង​អាច​ធ្លាក់​ក្នុង​កម្រិត​ពី​មធ្យម​ទៅ​ច្រើន ។ ចំណែក​បណ្តា​ខេត្ត​ដាប់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦសាន​សីតុណ្ហភាព​អប្បបរមា​មាន​ពី​២៣-២៥°C សីតុណ្ហភាព​អតិបរមា មាន​ពី​៣២-៣៤ °C ។​នឹង​អាច​មាន​ភ្លៀង​រាយ​ប៉ាយ​នៅ​ក្នុង​កម្រិត​ពី​មធ្យម​ទៅ​បង្គួរ ។

Picture

ដោយឡែក​តំបន់​មាត់សមុទ្រ មាន​សីតុណ្ហភាព​អប្បបរមា មាន​ពី ២៤-២៦°C -​នឹង​សីតុណ្ហភាព​អតិបរមា​មាន​ពី​៣១-៣៣°C – នឹង​អាច​មាន​ភ្លៀង​ធ្លាក់​ពី​មធ្យម​ទៅ​ច្រើន ។

Picture

ជាមួយ​គ្នា​នេះ​ដែរ ក្រសួង​បាន​ស្នើ​សូម​សាធារណជន​ជ្រាប​ជា​ព័ត៌មាន និង​សូម​បន្ត​ប្រុង​ប្រយ័ត្ន​ចំពោះ​បាតុភូត​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​ដែល​អាច​កើត​មាន ជា​ពិសេស​បណ្តា​ខេត្ត​នៅ​តំបន់​វាល ទំនាប​កណ្តាល ៕

Picture
Picture