ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ធនធានទឹក ៖ ទឹកទន្លេ​មេគង្គ​នឹង​មាន​កម្ពស់​ខ្ពស់​នៅ​ឆ្នាំ​២០២១

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​បញ្ជាក់​ថា ទឹកទន្លេ​មេគង្គ និង​មាន​កម្ពស់​ខ្ពស់ ។ យោង​តាម​សេចក្តីជូនដំណឹង ក្រសួង​ធនធានទឹក និង​ឧតុនិយម​ស្តី​ពី​ការ​ព្យាករ​កម្ពស់​ទឹកជំនន់​ទន្លេមេគង្គ​លើក​ទី​១…

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​បញ្ជាក់​ថា ទឹកទន្លេ​មេគង្គ និង​មាន​កម្ពស់​ខ្ពស់ ។

យោង​តាម​សេចក្តីជូនដំណឹង ក្រសួង​ធនធានទឹក និង​ឧតុនិយម​ស្តី​ពី​ការ​ព្យាករ​កម្ពស់​ទឹកជំនន់​ទន្លេមេគង្គ​លើក​ទី​១ ប្រចាំឆ្នាំ​២០២១ នៅ​ថ្ងៃ​ទី​៣ ឧសភា បាន​លើក​ឡើង​ថា បន្ទាប់​ពី​បាន​ធ្វើការ​តាមដាន​ព្យាករណ៍​លើ​ស្ថានភាព​អាកាសធាតុ និង​ស្ថានភាព​ទឹកជំនន់​ទន្លេមេគង្គ​រួច​មក ក្រសួង​ធនធានទឹក និង​ឧតុនិយម សូម​ជម្រាប​ជូន​អំពី​ការ​ព្យាករ​កម្ពស់​ទឹកជំនន់ ទន្លេមេគង្គ​លើក​ទី ១ ប្រចាំឆ្នាំ ២០២១ ដូច​ខាងក្រោម ៖

១- ស្ថានភាព​ទូទៅ​នៃ​អាកាសធាតុ​ក្នុង​តំបន់ យោង​តាម​ការ​សង្កេត​ពិនិត្យ​ទៅ​លើ​បាតុភូត​ធម្មជាតិ និង​ការ​ព្យាករ​តាម​រយៈ ENSO Forcust រួច​មក​ឃើញ​ថា ៖ ចាប់ពី​ខែឧសភា ដល់​ខែតុលា ឆ្នាំ ២០២១ បា​តុ​ភូ​ក Neutral មាន​៦០ % បាតុភូត El Nino មាន ១០ % និង​បាតុភូត​.ln Nimu មាន ៣០% ។

ស្ថានភាព​បែ​នេះ​នឹង​ធ្វើ​ឲ្យ ភ្លៀង​អាច​មាន​ក្នុង​កម្រិត​ពី​មធ្យម​ទៅ​ច្រើន ទាំង​នៅ​ក្នុង​អាង​ទន្លេមេគង្គ និង​នៅ​ក្នុង​ប្រទេស​កម្ពុជា ។

ក្រសួង​បន្ត​ថា ស្ថានភាព​ទឹកទន្លេ​រប​គ​ង្គ ទ​ន្ល​បា​សាក់ និង​ទន្លេសាប ៖ ទឹកទន្លេ​គ​ង្គ ទន្លេបាសាក់ និង​ទន្លេ​សាចាប់​ពី​ដើមឆ្នាំ ២០២១ នោះ​មក មាន​ស្ថានភាព​ដូច​ខាងក្រោម ៖ ទន្លេមេគង្គ​-​ស្ទឹង​ត្រែង ទឹក​មាន​កម្រិត​កម្ពស់​ខ្ពស់​ជាង​មធ្យម​ច្រើន​ឆ្នាំ ប្រមាណ​០៣៣​ម៉ែត្រ ។ -​ទន្លេមេគង្គ​-​ក្រចេះ ទឹក​មាន​កម្រិត​កម្ពស់​ខ្ពស់​ជាង​មធ្យម​ច្រើន​ឆ្នាំ ប្រមាណ ០,៥០ ម៉ែត្រ ។ – ទន្លេមេគង្គ កំពង់ចាម ចាប់ពី​ខែមករា​ដល់​ចុងខែ​មីនា ទឹក​មាន​កម្រិត​កម្ពស់​ទាប រោង​មធ្យម​ច្រើន​ឆ្នាំ​ដល់​ទៅ ១,២០​ម៉ែត្រ ប៉ុន្តែ​មក​ដល់​ខែមេសា ទឹក​មាន​កម្រិត កម្ពស់​ខ្ពស់​ជាង​មធ្យម​ច្រើន​ឆ្នាំ​ប្រមាណ ០,៧២ ម៉ែត្រ ។ – រាជធានី​ភ្នំពេញ ស្ថានីយ​ជល​សាស្ត្រ​ទន្លេបាសាក់​-​ចតុមុខ ចាប់ពី​ខែមករា​ដល់ ខែ​មិ​នា ទឹក​មាន​កម្រិត​កម្ពស់​ទាប​ជាង​មធ្យម​ច្រើន​ឆ្នាំ​ដល់​ទៅ ១,០៤ ម៉ែត្រ ប៉ុន្តែ មក​ដល់​ខែមេសា ទឹក​មាន​កម្រិត​កម្ពស់​ប្រហាក់ប្រហែល​នឹង​មធ្យម​ច្រើន​ឆ្នាំ ។ – ទឹក​ក្នុង​បឹង​ទរ​ន្ល​សាប នៅ​ស្ថានីយ​ក្រគរ កំពង់​លួង ទឹក​មាន​កម្រិត​កម្ពស់​ទាប​ជាង មធ្យម​ច្រើន​ឆ្នាំ​ប្រមាណ​ពី ០,១៨ ម៉ែត្រ ទៅ ១,៣៦ ម៉ែត្រ ។

ផ្អែក​តាម​លក្ខណៈ​ខាងលើ ស្ថានភាព​ទឹកទន្លេ​មេ​គ​សម្រាប់​ដើមឆ្នាំ ២០២១ នេះ នៅ​ទន្លេមេគង្គ​ផ្នែក​ខាងលើ ទឹក​មាន​កម្រិត​កម្ពស់​ខ្ពស់​ជាង​មធ្យម​ច្រើន​ឆ្នាំ​, នៅ​ទន្លេមេគង្គ ផ្នែក​ខាងក្រោម​ទឹក​មាន​កម្រិត​កម្ពស់​ប្រហាក់ប្រហែល​នឹង​មធ្យម​ច្រើន​ឆ្នាំ រឹង​ទឹក​នៅ​បឹង ទន្លេសាប គឺ​ទឹក​នៅ​ទាប​ជាង​កម្រិត​កម្ពស់​មធ្យម​ច្រើន​ឆ្នាំ ។

ក្រសួង​លើក​ឡើង​ថា ការ​ព្យាករ​ទឹកជំនន់​ទន្លេ​គ​ង្គ​លើក​ទី​១ ប្រចាំឆ្នាំ ២០២១ ៖ យោង​លើ​ស្ថានភាព​ទឹកទន្លេ​មេគង្គ​នា​ពេល​បច្ចុប្បន្ន​កត្តា​អាកាសធាតុ និង​ការ​វិភាគ លើ​ទំនាក់ទំនង​រវាង​កម្ពស់​ទឹក​អប្បបរមា និង​អតិបរមា ព្រមទាំង​ការ​វិភាគ​លើ​វដ្ត​ទឹក ការ​ព្យាករ លើក​ទី ១ បាន​បង្ហាញ​ថា នៅ​ស្ថានីយ​ជល​សាស្ត្រ​បា​សាក់ -​ចតុមុខ នា​ឆ្នាំ ២០២១ នេះ ទឹក​អាច​នឹង មាន​កម្ពស់ ៥,៣០ ម៉ែត្រ ដែល​ចាត់ទុកជា​ប្រភេទ​ជំនន់​មធ្យម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ