ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​អភិបាលខេត្ត ៖ ពេល​បុណ្យទានសូម​ឲ្យ​ម្ចាស់​សណ្ឋាគារ និង​រមណីយដ្ឋានរក្សា​តម្លៃ​សេវា

8 ឆ្នាំ មុន

ខេត្ត​មណ្ឌល​គិរី​ ៖ «នៅ​ពេល​មានបុណ្យ​ទាន​ម្តង​ៗ សូម​ឲ្យ​ម្ចាស់​សណ្ឋាគារ និង​រមណីយដ្ឋាន ​​មាន​តម្លៃ​ថេរ ជៀសវាង​កុំ​ឲ្យ​ភ្ញៀវ​ទេសចរ​មក​ទស្សនា​ក្នុង​ខេត្តមណ្ឌលគិរី​មានការ​ត្អូញត្អែ​រទៅ​លើ​សេវា​ផ្សេង​ៗ

​ខេត្ត​មណ្ឌល​គិរី​ ៖ «នៅ​ពេល​មានបុណ្យ​ទាន​ម្តង​ៗ សូម​ឲ្យ​ម្ចាស់​សណ្ឋាគារ និង​រមណីយដ្ឋានរក្សា​តម្លៃសេវាឱ្យ​នៅ​ថេរ ជៀសវាង​កុំ​ឲ្យ​ភ្ញៀវ​ទេសចរ​មក​ទស្សនា​ក្នុង​ខេត្តមណ្ឌលគិរី​មានការ​ត្អូញត្អែ​រទៅ​លើ​សេវា​ផ្សេង​ៗដែល​ជា​ហេតុ​​ធ្វើ​ឲ្យបាត់បង់​ភ្ញៀវ​ទេសចរ​ជាតិ​-​អន្តរជាតិ​»។

នេះ​ជា​ការលើក​ឡើង​របស់​លោក អេ​ង ប៊ុ​ន​ហ៊ា​ង អភិបាលខេត្តមណ្ឌលគិរី​ក្នុង​ពិធី​ទិវា​ទេសចរណ៍​ពិភពលោក​ឆ្នាំ​២០១៥ ថ្ងៃ​ទី​២៧ ​​ក​ញ្ញា ​២០១៥ ក្រោម​ប្រធាន
បទ «មួយ​ពាន់​លានទេសចរ មួយ​ពាន់​លាន​កាលានុវត្តភាព​» ដែល​បាន​ប្រារ​ព្វ​ធ្វើ​ឡើង​នៅ​រមណីយដ្ឋានទឹកជ្រោះ​ប៊ូ​ស្រា ស្ថិត​នៅ​ឃុំ​ប៊ូ​ស្រា​ស្រុក​ពេ​ជ្រា​ដា កាលពី​ព្រឹក​ថ្ងៃ​ទី​២០ ​តុលា​​​ ដោយ​មានការចូលរួម​ពី​ក្រុមហ៊ុន
Mondul k.Resort Co,.Ltd ដែល​ជា​ម្ចាស់​សណ្ឋាគារ និង​រមណីយដ្ឋាន ម​យ៉ូ​រ៉ា និង​រមណីយដ្ឋាន ឧទ្យាន​ធម្មជាតិ​ទឹកជ្រោះ​ប៊ូ​ស្រា​នេះ​ផ្ទាល់​តែ​ម្តង​។

តាម​ការ​បញ្ជាក់​របស់​លោក ងិ​ន សុ​វិមាន ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត បាន​ឲ្យ​ដឹង​ថា ​ទិវា​ទេសចរ​ណ៍ពិភពលោក គឺជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​ដែល​នឹង​ជម្រុញ​ឲ្យ​ភាគីពាក់​ព័ន្ធ​នានា កាន់​តែ​យល់​ច្បាស់អំពី​តួនាទី​ និង​អត្ថប្រយោជន៍​នៃ​វិស័យ​ទេសចរណ៍ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គមកិច្ច ​ព្រមទាំង​ចូលរួមចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​អភិរក្ស​សម្បត្តិ​វប្បធម៌​ ការ​ការពារ​បរិស្ថាន និង​ធនធានធម្មជាតិ និង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាពលរដ្ឋ​ ម្យ៉ាងវិញទៀត ដោយ​ខេត្តមណ្ឌលគិរី​មាន​អាកាសធាតុ​ល្អ បរិសុទ្ធ និង​ទិដ្ឋភាព​ដ៏​ស្រស់បំព្រង​ទៀត​ផង​។

នា​ឱកាស​នោះ លោក អេ​ង ប៊ុ​ន​ហ៊ា​ង អភិបាលខេត្ត បាន​មាន​ប្រសាសន៍​ថា តំបន់​ទេសចរណ៍​ទឹកជ្រោះ​ប៊ូ​ស្រា ជា​កន្លែង​ទេសចរណ៍​មួយដែល​មាន​ភាព​ល្បីល្បាញ​​ជាងគេ​ក្នុង​ខេត្ត​ ហើយ​បានជាប់​ចំណាត់ថ្នាក់ក្នុង​ការ​វាយតំលៃ​ពី​ក្រសួងទេសចរណ៍​ផង​ដែរ​៕

ព័ត៌​មាន​លម្អិត​នឹង​ផ្សាយ​ជូន​លើ​ទំព័រ​កាសែត​កោះ​សន្តិ​ភាព