រាជធានីភ្នំពេញ ៖ នៅលើបណ្តាញទំនាក់ទំនងសង្គម (Facebook) Page ផ្លូវការ ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានសរសេរបង្ហោះនៅព្រឹកថ្ងៃទី២១ តុលា ២០១៥ មានខ្លឹមសារទំាងស្រុងថា “ខ្ញុំយល់ឃើញថា ល្មមដល់ពេលហើយ ដែលអ្នកនយោបាយខ្មែរត្រូវឈប់និយាយអ្វី ដែលនាំឲ្យប្រជាពលរដ្ឋយើងភ័យខ្លាចទៀត។
ខ្ញុំសូមអបអរសាទរចំពោះអ្នកដឹកនាំណា ដែលចាប់យកការបញ្ចេញទស្សនៈ ឬ សារនយោបាយ ដើម្បីប្រកួតប្រជែងគ្នាជំនួសការគំរាមកំហែង ការចាប់ចង ការចោទមួលបង្កាច់ ឬ ការកាប់សម្លាប់គ្នា “។
ចែករំលែកព័តមាននេះ