ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្រេច​បិទ​ដំណើរការ​រោងចក្រ​ចំនួន​៤ នៅ​ស្រុក​បាទី​ខេត្តតាកែវ ក្រោយពីមានអ្នកកើតកូវីដ

2 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​០៣ ខែឧសភា ឆ្នាំ​២០២១​នេះ អាជ្ញាធរ​ខេត្ត​បាន​ចេញ​សេចក្តីសម្រេច​មួយ​ដោយ​ធ្វើការ​បិទ​មិន​អោយ​ដំណើរការ​ជា​បណ្តោះអាសន្ន​ចំពោះ​រោងចក្រ​ចំនួន​៤ ដែល​មាន​ទីតាំង នៅ​ក្នុង​ឃុំ​ឃ្លាំង​សម្បត្តិ ស្រុក​បាទី ខេត្តតាកែវ…

ខេត្តតាកែវ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​០៣ ខែឧសភា ឆ្នាំ​២០២១​នេះ អាជ្ញាធរ​ខេត្ត​បាន​ចេញ​សេចក្តីសម្រេច​មួយ​ដោយ​ធ្វើការ​បិទ​មិន​អោយ​ដំណើរការ​ជា​បណ្តោះអាសន្ន​ចំពោះ​រោងចក្រ​ចំនួន​៤ ដែល​មាន​ទីតាំង នៅ​ក្នុង​ឃុំ​ឃ្លាំង​សម្បត្តិ ស្រុក​បាទី ខេត្តតាកែវ និង​តម្រូវ​ឲ្យ​កម្មករនិយោជិត​ជាង​១២០០​នាក់ ត្រូវធ្វើ​តេស្ត​រក​វីរុស​កូ​វី​ដ​១៩ និង​ធ្វើ​ច​ត្តា​ឡី​ស័ក​ឲ្យ​បាន​ត្រឹមត្រូវ ។

លោក ម៉ឹង វី​រី​យ៉ា ប្រធាន​មន្ទីរ​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្តតាកែវ​បាន​ឲ្យ​ដឹង​ថា អាជ្ញាធ​ខេត្ត​បាន​សម្រេច​ផ្អាក​ជា​បណ្តោះអាសន្ន​នូវ​ចង្វាក់​ផលិតកម្ម​ក្រុមហ៊ុន​ចំនួន​៤ រួម​មាន ៖ ទី​១ ក្រុមហ៊ុន ភី​វី អ៊ុ​ន​ដាស​ស្ទ្រី ខេ​ម​បូ​ឌា មាន​កម្មករ​កម្មការិនី សរុប​ចំនួន ៧៦៤ នាក់ ក្នុង​នោះ​ស្រី​៥៣៣​នាក់ ទី​២ ក្រុមហ៊ុន​ហួរ លី​មី ខេ​ម​បូ​ឌា មាន​កម្មករ កម្មការិនី សរុប​ចំនួន​១៤០​នាក់ ក្នុង​នោះ​ស្រី​៨៧​នាក់ ។ ទី​៣ ក្រុមហ៊ុន​លូន វៃ ថេ​ក​ស្តាយ មាន​កម្មករ​កម្មការិនី សរុប​ចំនួន​១៩​នាក់ ក្នុង​នោះ​ស្រី​០៨​នាក់ ។ ទី​៤ ក្រុមហ៊ុន​លី​ន​តុ​ន មេ​នូ​ហ្វេ​ក​ធើ​រីង មាន​កម្មករ​កម្មការិនី សរុប​ចំនួន ២៧៨​នាក់ ក្នុង​នោះ​ស្រី​១៩៥ នាក់ ចាប់ពី​ថ្ងៃ​ទី​០៣ ខែឧសភា ឆ្នាំ​២០២១ រហូត​ដល់​មានការ​ជូនដំណឹង​ជា​ថ្មី ។

លោក​ប្រធាន​មន្ទីរ​ការងារ និង​បណ្ដុះ​បណ​ញ​ដាល​វិជ្ជាជីវៈ​ខេត្តតាកែវ​បាន​បន្ត​ថា ចំពោះ​និយោជក និយោជិត និង​កម្មករ​កម្មការិនី​ទាំង​៤​ក្រុមហ៊ុន ត្រូវ​សហការ​ចូលរួម​ផ្តល់​សំណាក​ទៅ​វិភាគ​រក​មេរោគ​កូ​វី​ដ​-១៩ ដល់​មន្ត្រី​សុខាភិបាល​ដែល និង​ទៅ​យក​សំណាក​ដល់​រោងចក្រ​ផ្ទាល់​តែ​ម្ដង ព្រមទាំង​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ ក្នុង​ការ​ទប់ស្កាត់​ស្រាវជ្រាវ និង​រុករក​អ្នក​ប៉ះពាល់​ផ្សេង​ៗ​ទៀត ដើម្បី​យក​សំណាក​ទៅ​ពិនិត្យ​រក​ជំងឺ​កូ​វី​ដ​១៩ ។

លោក ម៉ឹង វី​រី​យ៉ា បាន​បញ្ជាក់​ថា និយោជក និយោជិត និង​កម្មករ កម្មការិនី​នៃ​ក្រុមហ៊ុន​ទាំង​៤ បន្ទាប់​ពី​បាន​យក​សំណាក​រួច​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​ឱ្យ​បាន​ត្រឹមត្រូវ​តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល ។ ដោយឡែក​ចំពោះ​រោងចក្រ​ទាំង​៤​នេះ អាច​និង​ត្រូវ​ផ្អាក​ដំណើរការ​ចំនួន​១៤​ថ្ងៃ ទើប​អាច​ចូល​ធ្វើ​ការងារ​ជា​ធម្មតា​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ