រាជធានីភ្នំពេញ ៖ នៅលើបណ្តាញទំនាក់ទំនងសង្គម ( Facebook) ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានសរសេរបង្ហោះនៅប៉ុន្មាននាទីមុននេះមានខ្លឹមសារទំាងស្រុងថា “នៅក្នុងប្រទេស ដែលប្រកាន់យកនូវលទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស គេចាត់ទុកមន្ត្រីរាជការ និង កងកម្លាំងប្រដាប់អាវុធ ជាអ្នកបម្រើជាតិ បម្រើប្រជាពលរដ្ឋ ដែលត្រូវប្រកាន់នូវជំហរអព្យាក្រឹត្យ ដោយមិនមែនជារបស់បុគ្គលកាន់អំណាច(នាយករដ្ឋមន្រ្ដី ឬ ប្រធានាធិបតី) ឬ ជារបស់គណបក្សនយោបាយណាមួយ ដូចប្រទេសកុំម្មុយនីស្ដផ្តាច់ការនោះឡើយ ។
ជាទូទៅប្រទេស ឬ គណបក្សនយោបាយ ឬអ្នកដឹកនាំ ដែលប្រកាន់យកនូវលទ្ធិប្រជាធិបតេយ្យ នៅពេលឈ្នះឆ្នោតឡើងកាន់អំណាច គេផ្លាស់ប្ដូរមន្រ្ដីដឹកនាំនយោបាយ។ ក៏ប៉ុន្ដែគេមិនចេះតែដក ឬ ដេញ មន្រ្ដីសាធារណៈ ឬ កងកម្លាំងប្រដាប់អាវុធ ដោយសារតែការផ្លាស់ប្ដូរអ្នកដឹកនាំនយោបាយនោះឡើយ។
ដូច្នេះគណបក្សសង្គ្រោះជាតិ យើងនឹងប្រកាន់យកនូវគោលការណ៍ដឹកនាំប្រទេសតាមបែបប្រជាធិបតេយ្យ សេរី ពហុបក្ស ដែលការដឹកនាំបែបនេះ នឹងនាំមកនូវយុត្ដិធម៌ ស្ថិរភាព សន្ដិភាព និងការអភិវឌ្ឍន៍ពិតប្រាកដ”។
ចែករំលែកព័តមាននេះ