ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បិទ​ការ​ចេញចូល និងផ្អាក​​អាជីវកម្ម​បណ្តោះអាសន្ន​ទាំង​៣​សាខា​ក្រុមហ៊ុន​ដឹក​ជញ្ជូន​វីរ​:​ប៊ុ​ន​ថាំ ក្នុង​ខេត្ត​ប៉ៃលិន

2 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ ក្រោយ​ពី​មន្ត្រី​សុខាភិបាលឈរជើង​នៅ​ចំណុច​ភ្នំ​កុយ ក្នុងភូមិ​ភ្នំ​កុយ ឃុំ​សាលា​ក្រៅ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន បាន​ធ្វើការ​ត្រួតពិនិត្យ​សុខភាព​ទៅ​លើ​អ្នកបើកបរ​រថយន្ត​ឱ្យ​ក្រុមហ៊ុន​វីរ​:​ប៊ុ​ន​ថាំ កាលពី​រសៀល​ថ្ងៃ​ទី​២ ខែឧសភា…

ខេត្ត​ប៉ៃលិន ៖ ក្រោយ​ពី​មន្ត្រី​សុខាភិបាលឈរជើង​នៅ​ចំណុច​ភ្នំ​កុយ ក្នុងភូមិ​ភ្នំ​កុយ ឃុំ​សាលា​ក្រៅ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន បាន​ធ្វើការ​ត្រួតពិនិត្យ​សុខភាព​ទៅ​លើ​អ្នកបើកបរ​រថយន្ត​ឱ្យ​ក្រុមហ៊ុន​វីរ​:​ប៊ុ​ន​ថាំ កាលពី​រសៀល​ថ្ងៃ​ទី​២ ខែឧសភា ឆ្នាំ​២០២១ ដើម្បី​រក​មេរោគ​កូ​វី​ដ​-១៩ ដោយ​ប្រើ​ប្រា ស់​ឧបករណ៍​តេស្ត​រហ័ស ស្រាប់តែ​ឃើញ​លទ្ធផល​វិជ្ជមាន ទើប​នៅ​ថ្ងៃ​ដដែល រដ្ឋបាល​ខេត្ត​ប៉ៃលិន បាន​ចេញ​សេចក្តីសម្រេច​បិទ​ការ​ចេញចូល និងផ្អាក​​​ការ​ធ្វើ​អាជីវកម្ម​បណ្តោះអាសន្ន សាខា​ក្រុមហ៊ុន​ដឹក​ជញ្ជូន​វីរ​:​ប៊ុ​ន​ថាំ​ទាំង​៣​សាខា ក្នុង​ខេត្ត​ប៉ៃលិន ។

បើ​យោង​តាម​សេចក្តីសម្រេច​របស់​រដ្ឋបាល​ខេត្ត​ប៉ៃលិន លេខ​០៥១/២១ សសរ​. ចុះ​ថ្ងៃអាទិត្យ ៦​រោច ខែ​ពិសាខ ឆ្នាំឆ្លូវ ត្រី​ស័ក ព​.​ស​.២៥៦៥ ត្រូវ​នឹង​ទី​០២ ខែឧសភា ឆ្នាំ​២០២១ ត្រូវ​បាន​ផ្អាក​ការ ចេញចូល ការ​ធ្វើ​អាជីវកម្ម និង​ទីតាំង​សាខា​ក្រុមហ៊ុន​ដឹក​ញ្ជូ​ន​វីរ​:​ប៊ុ​ន​ថាំ​ទាំង​៣​សាខា ក្នុង​ខេត្ត​ប៉ៃលិន ជា បណ្តោះអាសន្ន​ដូច​ខាងក្រោម ៖

សាខា​ទី​១-ស្ថិត​ក្នុងភូមិ​បរ​ឌិន​នៀវ សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន សាខា​ទី​២-ស្ថិត​ក្នុងភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ និង សាខា​ទី​៣-ស្ថិត​ក្នុងភូមិ​វាល ឃុំ​សាលា​ក្រៅ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វី​ដ​-១៩ ចាប់ពី​ថ្ងៃ​ទី​០២ ខែឧសភា ឆ្នាំ​២០២១ រហូត​ដល់​មាន​សេចក្តីសម្រេច​ជា​ថ្មី បន្ទាប់​ពី​រដ្ឋបាល​ខេត្ត​ប៉ៃលិន បាន​រក​ឃើញ​អ្នក​វិជ្ជមាន​មេរោគ​កូ​វី​ដ​-១៩ នៅ​ថ្ងៃ​ទី​០២ ខែឧសភា ឆ្នាំ​២០២១ លើ​អ្នកបើកបរ​រថយន្ត​របស់​ក្រុមហ៊ុន​វីរ​:​ប៊ុ​ន​ថាំ (​តេស្ត​រហ័ស​) នៅ​ព្រំប្រទល់​ខេត្ត​ប៉ៃលិន​-​បាត់ដំបង (​គោលដៅ​ភ្នំ​កុយ​) ។ ប្រភព​បន្ត​ទៀត​ថា ដើម្បី​ចូលរួម​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វី​ដ​-១៩ នៅ​ក្នុង​ខេត្ត​ប៉ៃលិន ក្រុមហ៊ុន​ត្រូវ​សហការ និង​អនុវត្ត​តាម​វិធានការ ណែនាំ​របស់​រដ្ឋបាល​ខេត្ត​ជា​ការ​ចាំបាច់ ។

សូម​បញ្ជាក់​ថា ៖ បុរស​ម្នាក់ ឈ្មោះ ហោ ផានិត ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជា​បុគ្គលិក​បើករថយន្ត ក្រុមហ៊ុន​វីរ​:​ប៊ុ​ន​ថាំ រស់នៅ​ភូមិ​អូរ​ជ្រៅ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ដោយ​បាន​ចេញដំណើរ​ពី​ក្រុង​ប៉ោយ​ប៉ែ​ត ទៅ​ឈប់​នៅ​សាខា​វីរ​:​ប៊ុ​ន​ថាំ​ស្រុក​ម៉ា​ឡៃ ខេត្តបន្ទាយមានជ័យ ដើម្បី​ទម្លាក់​ឥ​វ៉ា​ន់ ។ មុន​ពេល​ទម្លាក់​ឥ​វ៉ា​ន់ គេ​បាន​បាញ់ថ្នាំ​សម្លាប់​មេរោគ​ក្នុង​រថយន្ត និង​ទំនិញ រួច​យក​ទំនិញ​ចូល​ក្នុង​ក្រុមហ៊ុន ។

ក្រោយ​ពី​បន្តដំណើរ ក៏​បាន​ឈប់​នៅ​សាខា​ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង រួច​ទ​ម្លាក់​អី​​វ៉ា​ន់​នៅ​ទីនោះ ដោយ​មានការ​បាញ់ថ្នាំ​សម្លាប់​មេរោគ​កូ​វី​ដ​-១៩ ជា​ហូរហែ . ក្រោយមក ក៏​បាន​ទម្លាក់​អី​វ៉ា​ន់​នៅ​សាខា​កាប៊ី​ន ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង និង​ទម្លាក់​ឥ​វ៉ា​ន់​នៅ​សាខា​ឡែ​ម ស្រុក​កំ​រៀង ខេត្ត​បា ត់​ដំបង ។ ជា​ចុង​ក្រោយ ក៏​ធ្វើ​ដំណើរ​មក​ដល់​ចំណុច​ត្រួតពិនិត្យ​គោលដៅ​កុយ ក្នុងភូមិ​ភ្នំ​កុយ ឃុំ​សាលា ក្រៅ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ស្រាប់តែ​មន្ត្រី​សុខាភិបាល បាន​ប្រើប្រាស់​ឧបករណ៍​តេស្ត​រហ័ស ទៅ​លើ​អ្នកបើកបរ​រថយន្ត​ខាងលើ ក៏​ចេញ​លទ្ធផល​វិជ្ជមាន បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​តែ​ម្តង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ