រាជធានីភ្នំពេញ ៖ ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានបញ្ចេញទស្សនៈនិងលើកឡើងជាថ្មីថា បើគណបក្សសង្គ្រោះជាតិ (CNRP)ឈ្នះឆ្នោតដឹកនំា ប្រទេសកម្ពុជាគ្មានសង្រ្គាមទេ ព្រោះគោលនយោបាយរបស់CNRP មិនយកខ្មែរណាធ្វើជាសត្រូវ ។
នៅលើបណ្តាញទំនាក់ទំនងសង្គម (Facebook) លោក កឹម សុខា បានសរសេរបង្ហោះមានខ្លឹមសារទំាងស្រុងថា “១.សង្គ្រាម៖ ជាទូទៅអាចកើតមានដោយសារ ការយក គ្នាជាសត្រូវ ។ ដូច្នេះគណបក្សសង្គ្រោះជាតិឈ្នះឆ្នោតដឹកនាំប្រទេស កម្ពុជាគ្មានសង្គ្រាមទេ ព្រោះគោលនយោបាយរបស់គណបក្សសង្គ្រោះជាតិ មិនយកខ្មែរណាធ្វើ ជា សត្រូវ ។
២.អយុត្តិធម៌៖ នាំមកនូវការនូវការឈឺចាប់ នាំមកនូវអស្ថិរភាពសង្គម ដែលជាដើមចងនាំមកនូវអំណាចផ្តាច់ការ ។ ដូច្នេះ គណបក្សសង្គ្រោះជាតិឈ្នះឆ្នោត នឹងកែទម្រង់ ប្រព័ន្ធតុលាការឲ្យឯករាជ្យ ដើម្បីនាំមកនូវ៖ នីតិរដ្ឋ យុត្តិធម៌សង្គម ស្ថិរភាព និងសន្តិភាព គឺកម្ពុជាគ្មានសង្គ្រាមផ្ទៃក្នុងឡើយ”។
ចែករំលែកព័តមាននេះ