ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុង​ហា​កូ​ដា​តេ​របស់​ជប៉ុន​ជា​ក្រុងមាន​មន្ត​ស្នេហ៍​បំផុត​ប្រចាំឆ្នាំ​2015

8 ឆ្នាំ មុន

ក្រុង​ហា​កូ​ដា​តេ ស្ថិត​នៅ​លើ​កោះ​ហុ​ក​កៃ​ដូ គ្រង​តំណែង​ជា​ក្រុងមាន​មន្ត​ស្នេហ៍​បំផុត​នៅ​ជប៉ុន ក្នុង​រយៈពេល​២​ឆ្នាំ​ជាប់​គ្នា ដោយ​មាន​អ្នកទេសចរ​ពេញចិត្ត​សោភ័ណ​ភាព​នៅ​ពេល​យប់​ដ៏​ស្រស់​ស្អាត និង​មាន​អាហារ​ឆ្ងាញ់​ពិសា ។

ក្រុង​ហា​កូ​ដា​តេ ស្ថិត​នៅ​លើ​កោះ​ហុ​ក​កៃ​ដូ គ្រង​តំណែង​ជា​ក្រុងមាន​មន្ត​ស្នេហ៍​បំផុត​នៅ​ជប៉ុន ក្នុង​រយៈពេល​២​ឆ្នាំ​ជាប់​គ្នា ដោយ​មាន​អ្នកទេសចរ​ពេញចិត្ត​សោភ័ណ​ភាព​នៅ​ពេល​យប់​ដ៏​ស្រស់​ស្អាត និង​មាន​អាហារ​ឆ្ងាញ់​ពិសា ។

លទ្ធផល​អង្កេត​របស់​វិទ្យាស្ថាន Brand  Research ស្ថិត​នៅ​ក្រុង​តូ​ក្យូ កាលពី​ពេល ថ្មី​ៗ​កន្លង​មក​បញ្ជាក់​ថា ទីក្រុង​ហា​កូ​ដា​តេ​ជា​ក្រុង​ពេញ​និយម និង​មាន​ប្រជាប្រិយ​បំផុត​ពី​អ្នកទេសចរ ។ មាន​អ្នកឆ្លើយ​សំណួរ​ប្រហែល​៧៣,៦% បញ្ជាក់​ថា ជាទី​ក្រុង​ពោរពេញ​ដោយ​មន្ត​ស្នេហ៍ និង​ចង់ទៅ​ក្រេប​រសជាតិ​បរិយាកាស និង​ទស្សនា​សោភ័ណ​ភាព​នៅ​ទីនោះ​បាន​មួយ​លើក ព្រោះ​ក្រុង​នោះ​មាន​សោភ័ណ​ភាព​ក្នុង​ពេល​រាត្រី​ស្រស់​ស្អាត និង​មាន​អាហារ​ក្តាម​និង​មឹក​យ៉ាង​ឆ្ងាញ់​ពិសា ។

ហា​កូ​ដា​តេ ធ្លាប់​ទទួល​តំណែង​ជា​ក្រុងមាន​ប្រជាប្រិយភាព​បំផុត​ជា​លើក​ដំបូង​ពី​ការ​អង្កេត នៅ​ឆ្នាំ​២០០៩ និង​ស្ថិត​នៅ​លំដាប់​ទី​១ ជា​ថ្មី​នៅ​ឆ្នាំ​២០១៤ និង​ក្នុង​ឆ្នាំ​២០១៥​នេះ គឺជា​លើក​ទី​៣ ក្នុង​ប្រទេស​ជប៉ុន ។

លទ្ធផល​ការ​អង្កេត​បង្ហាញ​ថា កោះ​ហុ​ក​កៃ​ដូ  ជា​ដែនដី​ដែល​មាន​ក្រុង​ជាប់​ចំណាប់​ថ្នាក់​មន្ត​ស្នេហ៍​ជា​ច្រើន ដូច​ជា​ក្រុង​សា​ប៉ូ​រ៉ូ​, អូ​ថា​រូ និង​ហា​កូ​ដា​តេ ដោយ​ឆ្លាស់គ្នា​គ្រង​តំណែង​ជា​ក្រុងមាន​មន្ត​ស្នេហ៍​បំផុត​បន្តបន្ទាប់​គ្នា​ដល់​ទៅ​៧​ឆ្នាំ ។

ខាងក្រោម​នេះ​ជា​បញ្ជី​ឈ្មោះ​ក្រុង​ជាប់​ចំណាត់ថ្នាក់​មាន​មន្ត​ស្នេហ៍​ចំនួន​១០​ដំបូង​របស់​ជប៉ុន​រួម​មាន ១-​ហា​កូ​ដា​តេ​, ២-​សា​ប៉ូ​រ៉ូ​, ៣-​តូ​ក្យូ​, ៤-​យូ​កូ​ហា​ម៉ា​, ៥-​អូ​ថា​រូ​, ៦-​កូ​បេ​, ៧-​ហ៊្វូ​រ៉ា​ណូ​, ៨-​កា​ម៉ា​គូ​រ៉ា​, ៩-​កា​ណា​សាវ៉ា និង​១០-​ណា​កា​ណូ ៕